ក្រុម​ជំនួយការ លោក ហ៊ុន ម៉ា​ណែ​ត បាន​នាំយក​ម៉ាស៊ីន​កុំព្យូទ័រ និង​ម៉ាស៊ីន​ព្រី​ន​ធ័​រ ប្រគល់ជូន​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​ចំការ​ស្បូវ​

ត្បូងឃ្មុំ:  ក្រុម​ជំនួយការ លោក ហ៊ុន ម៉ា​ណែ​ត បាន​នាំយក​ម៉ាស៊ីន​កុំព្យូទ័រ ២​គ្រឿង និង​ម៉ាស៊ីនព្រី​ន​ធ័​រ ២​គ្រឿង ដែលជា​អំណោយ​របស់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត តាមរយ​: លោក ហ៊ុន ម៉ា​ណែ​ត ប្រគល់ជូន​សាលាបឋមសិក្សា និងអនុវិទ្យាល័យ​ចំការ​ស្បូវ​ស្ថិត​​ក្នុង​ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ កាលពីរសៀល ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦  ។​

​លោក ហ័ន ហ៊ាន និង​លោក សំ ភិ​រុណ នាយក​សាលាបឋមសិក្សា និង​អនុវិទ្យាល័យចំការ​ស្បូវ បាន​សម្តែង​នូវ​ទឹក​សប្បាយរីករាយ​ជា​អនេក ចំពោះ​សម្ភារៈអំណោយ ទាំងនេះ​ខណៈ​សាលា​របស់ លោក​កំពុង​ត្រូវការ​បរិក្ខា​ទាំងនេះសម្រាប់​បម្រើ​កិច្ចការរដ្ឋបាល​សាលា ។ 

​លោក​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​សាលា​របស់លោកបានទទួល អំណោយ​ផ្ទាល់​ពីស​ម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត ដោយ​លើក​ទី​១ បានទទួល​អគារសិក្សា ចំនួន​២​ខ្នង ស្មើនឹង ១២​បន្ទប់ កាលពី​ឆ្នាំ២០១២ ។​

​លោក ង៉​ន ហ៊ាន ជំទប់​ទីមួយ​ឃុំ​ព្រះ​ធាតុ ក្នុងនាម​អាជ្ញាធរ​មូលដ្ឋាន និង​ជំនួសមុខ​ជូនលោកគ្រូ​អ្នកគ្រូ បុគ្គលិក​សិក្សា ក្មួយៗ​សិស្សានុសិស្ស និង​មាតាបិតា​សិស្ស សូមគោរព​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច ព្រមទាំង លោក ហ៊ុន ម៉ាណែ​ត ផងដែរ​ដែលជា​និច្ច​​កាល​តែង​បាន​ចុះជួយ​ការងារ យុវជន​យ៉ាង​ផុលផុសនៅក្នុង​មូលដ្ឋាន​ឃុំ​ព្រះ​ធាតុ និង​សូម​គោរព​ជូនពរ សម្តេច​តេ​ជោ​និង​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត បុត្រាបុត្រី ចៅប្រុស​ចៅស្រី សូម​ទទួលបាន​ពុទ្ធពរ​បួន​ប្រការ គឺអាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕​