លោក គួច ម៉េង​លី ផ្សព្វផ្សាយ​សៀវភៅ You Are The Good. Better. Best. ជា​ផ្លូវការ​

​ភ្នំពេញ​៖ «You Are The Good. Better. Best» វគ្គ​មួយ ជា​សៀវភៅ​សម្រង់​ពាក្យពេចន៍ (Quote Book) របស់លោក​ឧកញ៉ា គួច ម៉េង​លី ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​នៅ​ដើមឆ្នាំ​២០១៦​នេះ ដោ យ Mengly J. Quach University Press​។ នា​ពិធី​សម្ពោធ​នៅ​បណ្ណាគារ Monument Books កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមករា លោក គួច ម៉េង​លី បាន​អះអាងថា ចំណូល​ថវិកា​ទទួល​ពី​ការលក់​សៀវភៅ​នេះ នឹង​បញ្ចូល​ទៅក្នុង​មូលនិធិ​ជួយ​ជន​អក្ខរកម្ម នៅតាម​ជនបទ​។​

«The Youth, the wonderful future of Cambodia» (​យុវជន​, អនាគត​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​)​។ នេះ​ជាការ​ឧទ្ទិស​របស់ លោក គួច ម៉េង​លី ស្ថាបនិក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន ម៉េង​លី ជេ​.  គួច អេ​ឌ្យូ​ខេ​សិន តាមរយៈ​ការចេញផ្សាយ​សៀវភៅ «You Are The Good. Better. Best» ហើយ​ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​នៅ​បណ្ណាគារ Monument Books នា​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦ ។​

​ក្រោម​បោះពុម្ពផ្សាយ​ដោយ Mengly J.Quach University Press ដែលមាន​ជាង​៣​ពាន់​ក្បាល សៀវភៅ «You Are The Good. Better. Best» វគ្គ​១ ជា​ភាសា​អង់គ្លេស ប្រមូលផ្តុំ​ទៅដោយ​សម្រង់​ពាក្យពេចន៍​ចំនួន​៣៥​ឃ្លា របស់លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ដែល​បានលើកឡើង​ក្នុងទិសដៅ​លើកទឹកចិត្ត​យុវជន​ក្នុង​ការកសាង​ខ្លួន​ដើម្បី​ប្រទេសជាតិ​។​
លោក គួច ម៉េង​លី ផ្សព្វផ្សាយ​សៀវភៅ You Are The Good. Better. Best. ជា​ផ្លូវការ​
​លោក​ជឿជាក់ថា គំនិត​សម្រង់​ឃ្លា​ទាំងនេះ នឹង​អាចជួយ​ឲ្យ​យុវជន​ខ្មែរ​ក្រោយ​ក្លាយជា​អ្នក​បន្តវេន​ដ៏​ឆ្នើម និង​ខ្លាំងពូកែ​នៅ​ថ្ងៃ​អនាគត​។ នា​ពិធី​សម្ពោធ​សៀវភៅ លោក គួច ម៉េង​លី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​នេះ​ជា​សៀវភៅ​ដំបូង លើកទីមួយ ក្នុងចំណោម​សៀវភៅ​ច្រើន​ដែល​ខ្ញុំ​បាន​និពន្ធ ប៉ុន្តែ​ខ្ញុំ​ពុំទាន់​បាន​បោះពុម្ពផ្សាយ​។ តាម​ការពិត ខ្ញុំ​អត់​មាន​គោលបំណង​ខ្ពង់ខ្ពស់​ទេ សៀវភៅ​នេះ មាន​លក្ខណៈ​មួយ​ផ្នត់គំនិត អ្វីដែល​ខ្ញុំ​បាន​មើលឃើញ​តាម​ហ្វេ​ស​ប៊ុ​ក ខ្ញុំ​មើលឃើញ​តាម​ទិដ្ឋភាព​នៅ​ស្រុក​ខ្មែរ តាម​សកម្មភាព​សង្គម ដែល​វា​ប៉ះពាល់​អារម្មណ៍ និង ពិបាក​ក្នុងការ​អត្ថាធិប្បាយ ខ្ញុំ​តែង​នឹកឃើញ​ពាក្យស្លោក​មួយចំនួន ដែល​ដាស់តឿន​អារម្មណ៍​ខ្ញុំ ហើយ​នៅ​ថ្ងៃ​ណាមួយ ផ្នត់គំនិត​ដែល​ចេញពី​ធម្មជាតិ​រាប់រយ​ឃ្លា​នេះ នឹង​ក្លាយទៅជា​អនុសាសន៍​មួយ ណែ​នាំ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​»​។​
លោក គួច ម៉េង​លី ផ្សព្វផ្សាយ​សៀវភៅ You Are The Good. Better. Best. ជា​ផ្លូវការ​

​លោក គួច ម៉េង​លី អះអាងថា រាល់​ចំណូល​ពី​ការលក់​សៀវភៅ​នេះ នឹងត្រូវ​បាន​យកទៅ​ឧបត្ថម្ភ​កិច្ចការ​សប្បុរសធម៌ តាមរយៈ​មូលនិធិ​ ម៉េងលី ជេ គួច ដើម្បី​ជួយ​លើកកម្ពស់​អក្ខរកម្ម​ចំណោម​ប្រជាជន និង​យុវជន​ខ្មែរ នៅតាម​ជនបទ ហើយ​លោក​ក៏​សូម​ស្វាគមន៍ ​រាល់ការឧបត្ថម្ភ​ជាថវិកាសប្បុរសជនផ្ទាល់​ផងដែរ​។​

​សម្រង់​ឃ្លា​ចំនួន ៣៥ ក្នុង​សៀវភៅ You Are The Good. Better. Best. វគ្គ​មួយ ជា​ភាសា​អង់គ្លេស​នេះ ក៏​ភ្ជាប់​ជាមួយ​រូបភាព​ផងដែរ​។ «Whichever way you choose to live, make sure you live happily and stay healthy with humbleness and fearlessness» (​តាមរយៈ​មធ្យោបាយ​ណាក៏ដោយ​ដែល​អ្នក​ជ្រើសរើស​ដើម្បី​រស់ អ្នក​ត្រូវ​ប្រាកដថា អ្នក​រស់​ដោយ​រីករាយ និង​មាន​សុខភាព​ល្អ ជាមួយនឹង​ការចេះ​បន្ទាបខ្លួន​និង​គ្មាន​ការភ័យខ្លាច​)​។ នេះ​ជា​សម្រង់​ឃ្លា​មួយ​ក្នុងចំណោម​ឃ្លា​ទាំង​៣៥ ។​
លោក គួច ម៉េង​លី ផ្សព្វផ្សាយ​សៀវភៅ You Are The Good. Better. Best. ជា​ផ្លូវការ​

​បន្ថែម​លើស​នេះ លោក គួច ម៉េង​លី បាន​បន្ថែមថា សៀវភៅ «You Are The Good. Better. Best» ជា​ភាសា​អង់គ្លេស នេះ នឹងត្រូវ​ដាក់​បង្ហោះ​ផ្សាយ​តាម iBooks ដែល​អនុញ្ញាត​ឲ្យ​សាធារណជន​ទាញយក​ដោយ​ឥតគិតថ្លៃ​។​

​បើតាម​លោក​ឧកញ៉ា គួច ម៉េង​លី នៅ​អំឡុង​ខែមីនា និង​មេសា លោក​នឹង​ចេញផ្សាយ​សៀវភៅ​ដែល​លោក​បាន​និពន្ធ​រួច បន្ថែមទៀត​៕
លោក គួច ម៉េង​លី ផ្សព្វផ្សាយ​សៀវភៅ You Are The Good. Better. Best. ជា​ផ្លូវការ​
លោក គួច ម៉េង​លី ផ្សព្វផ្សាយ​សៀវភៅ You Are The Good. Better. Best. ជា​ផ្លូវការ​
លោក គួច ម៉េង​លី ផ្សព្វផ្សាយ​សៀវភៅ You Are The Good. Better. Best. ជា​ផ្លូវការ​
លោក គួច ម៉េង​លី ផ្សព្វផ្សាយ​សៀវភៅ You Are The Good. Better. Best. ជា​ផ្លូវការ​
លោក គួច ម៉េង​លី ផ្សព្វផ្សាយ​សៀវភៅ You Are The Good. Better. Best. ជា​ផ្លូវការ​

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​