ក​សិ​ក​រ នៅខេ​​ត្ត​កំ​ព​ង់​​ស្ពឺ ប​ង្កើ​ត​ស​ហ​គ​ម​ន៍ ស្វា​យ​ដើ​ម្បី​ព​ង្រី​ក ទី​ផ្សា​រ​និ​ង រក្សា​ស្ថេ​រ​ភា​ព​ត​ម្លៃ​

ភ្នំពេញ៖ កា​ល​ពី​ថ្ងៃ​ទី ២៨ មករា នេះ​កសិករ ដែលមានដីចំការនៅ​ស្រុ​ក​ឱ​រ៉ា​ល់ ខេ​ត្ត​កំ​ព​ង់​ស្ពឺ បា​ន​រួម​គ្នា​ ប​ង្កើ​ត​ស​ហ​គ​ម​ន៍ ក​សិ​ក​ម្ម​ដំ​ណាំ​ស្វា​យ​ឱ​រ៉ា​ល់ ក្នុង​គោ​ល​បំ​ណ​ង​ព​ង្រី​ក​ទី​ផ្សារ​ទាំ​ង​នៅ​ក្នុ​ង​ប្រ​ទេ​ស និង​ក្រៅ​ប្រ​ទេ​ស​ ដើ​ម្បី​រ​ក្សា​​ស្ថេ​រ​ភា​ព​ត​ម្លៃ និ​ង​ជួយ​ក​សិ​ក​រ​តា​ម​មូ​ល​ដ្ឋា​ន។ ការបង្កើតសហគមន៍ស្វាយនេះ ធ្វើឡើងស្របពេលដែលកសិករ ទាំងនោះមើលឃើញថា នៅស្រុកឱរ៉ាល់មាន ស​ក្ក​ដា​នុ​ព​ល​ខ្ព​ស់​ផ្នែ​ក​ដំ​ណាំ​ស្វា​យ តែតម្លៃស្វាយគ្មាន​ស្ថេរភាព និងទីផ្សារស្វាយពឹងអាស្រ័យ លើ​កា​រ​កំ​ណ​ត់​រ​ប​ស់​ឈ្មួ​ញ និងតាមរដូវពោល គឺមានច្រើនតម្លៃថោក មានតិចតម្លៃខ្ពស់ ដែលជាហេតុនាំឲ្យ កសិកររារែក ក្នុង​កា​រ​នាំ​គ្នា​ដាំដំណាំស្វាយ។ ប្រជាកសិករ ដាំស្វាយ នៅភូមិរបងវិញ ឃុំសង្កែសាទប ក្នុងស្រុកឱរ៉ាល់ ដែលបានចូលរួមក្នុងពិធីប្រារព ដំ​បូ​ង​នៃ​កា​រ​បង្កើតសហគមន៍ កសិកម្មដំណាំស្វាយឱរ៉ាល់ បានប្រាប់ឲ្យដឹងថា “ពួកខ្ញុំរំពឹងថាក្រោយពេលបង្កើត ស​ហ​គ​ម​ន៍​នេះ​ឡើង នឹងមានឱកាសទទួលបាន នៅការអប់រំអំពីបច្ចេកទេសដាំដុះ និងអាចទាក់ទាញ ទី​ផ្សា​រ​ស្វា​យ​ទាំ​ង​នៅ​ក្នុ​ង​ស្រុក និងក្រៅប្រទេសដោយមិនបាច់ ផ្តេកផ្តួលទៅតាមពួកឈ្មួញ កណ្តាលជាអ្នកចាត់ចែងតម្លៃនោះទេ គឺ​ភា​ព​ជា​ម្ចាស់ការ លើកផលដំណាំរបស់ខ្លួន”។ ពលរដ្ឋខាងលើបានបញ្ជាក់ថា ក្រៅតែពីការស្វែងរកទីផ្សារ ដើម្បីរក្សានៅស្ថេរភាពតម្លៃ ពួកគាត់ក៏មានសម្លេង កា​ន់​តែច្រើនក្នុងការលើកឡើងពី កង្វល់ផ្សេងៗ ចំពោះបញ្ហាផលិតផល […]