លោកស្រី ម៉ែន សំអន ផ្តាំផ្ញើក្រុមកម្មករ កុំជឿតាមការញុះញង់ ជនខិលខូចនាំឲ្យ មានកូដកម្មខុសច្បាប់

ភ្នំពេញ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះបានផ្តាំផ្ញើទៅក្រុមកម្មករ-កម្មការិនីជាង៥រយនាក់កុំជឿទៅតាមពាក្យសំដីរបស់ជនអគតិមួយចំនួនតូចដែលនាំឲ្យធ្វើបាតុកម្មខុសច្បាប់។

លោកស្រីបានមានប្រសាសន៍បែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជាង៥រយនាក់នៅរោងចក្រ TOP SPORTតំបន់សេដ្ឋកិច្ចពិសេស មែនហាតធេនក្រុងបាវិតនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦។

លោកស្រី ម៉ែន សំអន បានថ្លែងថាកម្មករ-កម្មការិនីដែលកំពុង បំពេញការងារក្នុងខេត្តត្រូវខិតខំធ្វើការហើយ រាល់ការមិនសប្បាយចិត្តណាមួយក្នុងរោងចក្រ មានសហជីពសម្រាប់ ជួយដោះស្រាយ ជៀសវាងការជឿតាមអ្នកឃោសនាអគតិមួយចំនួន ដែលនាំ កម្មករដើរផ្លូវខុសដូចជាការធ្វើកូបកម្មបាតុកម្ម ដែលនាំឲ្យថៅកែរោងចក្រមិនសប្បាយចិត្ត នឹងទៅបង្កើតរោងចក្រនៅប្រទេសផ្សេង ដែលធ្វើឲ្យបាត់បង់ការងារគឺប្រៀបបានវៃបំបែកឆ្នាំងបាយរបស់ខ្លួនឯង។

លោកស្រីបន្តថា រាជរដ្ឋាភិបាលមិនដែលព្រងើយកន្តើយចំពោះការគិតគូរតម្លើងប្រាក់ខែឲ្យកម្មករនោះទេ គឺតម្លើងតាមតំណាក់កាលរបស់វាមិនមែនចេះតែតម្លើងទេ ក្នុងន័យធ្វើយ៉ាងណា ដើម្បីឲ្យជីវភាពរបស់បងប្អូនកម្មករបានសមរម្យ ។ ម៉្យាងវិញទៀតសូមឲ្យក្មួយៗកម្មករត្រូវចេះថែរក្សាសុខភាពអនាម័យដោយហូបស្អាត ផឹកស្អាត និងសូមឲ្យថៅកែរោងចក្ររៀបចំកន្លែងធ្វើការរបស់កម្មករមានខ្យល់បរិយាកាសល្អផងដែរ។

សូមបញ្ជាក់ថា ខេត្តស្វាយរៀងវិស័យរោងចក្រកាត់ដេរមានការរីកចំរើនគួរឲ្យកត់សំគាល់ដោយមានតំបន់សេដ្ឋកិច្ចពិសេសជាច្រើនកន្លែង ដែលមានរោងចក្រជាង៥០ និងកម្មករជិត៤ម៉ីននាក់កំពុងបំរើរការងារក្នុងខេត្តមួយនេះ។ ក្នុងឱកាសនោះដែរ លោកស្រី ម៉ែន សំអន ក៏មានអំណោយជូនដល់ កម្មករ-កម្មការិនី ចំនួន៥៥០នាក់ដោយក្នុងម្នាក់ៗ ទទួលបានថវិការ២ម៉ឺនរៀល៕