ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្វាយរៀង ​៖ ​លោក​ជំ​ទាវ​​បណ្ឌិត ​ម៉ែ​ន ​សំ​អន ​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ​ព្រឹទ្ធសភា​ និង​អធិការកិច្ច​ អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល ​និង​សួរសុខទុក្ខ​ដល់​កម្មករ​​​កម្មការិនី​រោងចក្រ​ថប់​ស្ព័ត​ថេ​ក​ស្ថា​យ ​(TOPSports textile) ​ត្បាញ​ក្រណាត់​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន​ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩​ មក​រា ​២០១៦ ស្ថិត​នៅ​ភូមិ​តា​ពៅ​ សង្កាត់​បា​វិត​ ក្រុង​បា​វិត ​ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក​ ជៀង​ អំ​ អភិបាលខេត្ត​ មន្ត្រី​រាជ​ការ ​​កម្មករ​​​​​​ជាង​៥០០​នាក់​​ចូល​រួម​ផង​ដែរ​ ។

​​លោកនាយក​រោងចក្រ​​បាន​រាយការណ៍​ជូន​អង្គពិធី​ថា​ រោងចក្រ​ថប់​ស្ព័ត​ថេ​ក​ស្ថា​យ ​ជា​រោច​ក្រ​ត្បាញ​ក្រណាត់​ស្វាយ​ប្រវត្តិ​មាន​កម្មករបម្រើ​ការងារ​សរុប​៥៥០​នាក់​ (ស្រី​១០៦​នាក់) ​​បែង​ចែក​ជា​២​ផ្នែក​ គឺ​ផ្នែ​ត្បាញ​ និង​ផ្នែក​ជ្រលក់​ក្រណាត់​ ។​

មុន​​​ជួប​សំណេះសំណាល​​ជា​មួយ​កម្មករ​ លោក​ជំទាវ​បណ្ឌិត ​ម៉ែ​ន ​សំ​អន​ ​បាន​អញ្ជើញ​ពិនិត្យ​រោងចក្រ​ដើម្បី​ស្វែង​យល់​កន្លែង​កម្មករ​បម្រើ​ការ​​ បន្ទាប់​មក​លោក​ជំទាវ​បណ្ឌិត​ បាន​មាន​មតិ​សំណេះសំណាល​ជា​មួយ​​​ក្រុម​កម្មករ​ ដោយ​ថ្លែង​​ថា ក្នុង​នាម​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន ​សែន​ ជា​ប្រមុខ​ដឹកនាំ​សម្តេច​បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​​ដល់​កម្មករ​កម្ម​ការិនី​ និង​និយោជកទាំងអស់​ សូម​ជូនពរ​ឲ្យ​មាន​សុខភាព​ល្អ​ ជួប​​​នូវ​ព្រះពុទ្ធ​ពរ​៤​ប្រការ​ គឺ​អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ ​​កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ។​

​ព័ត៌​មាន​លម្អិត​មាន​ផ្សាយជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិភាព​