រំជួលចិត្ត! ប្រពន្ធឃើញប្តីរបស់ខ្លួនស្លាប់ ក៏ប្រះខ្លួនដេកស្លាប់ ក្បែរប្តីដែរ

បរទេស៖ សាកសពប្តីប្រពន្ធមួយគូ ត្រូវបានគេប្រទះឃើញ គេងស្លាប់ក្បែរគ្នា មើលទៅគួឲ្យរំជួលចិត្ត។

រំជួលចិត្ត! ប្រពន្ធឃើញប្តីរបស់ខ្លួនស្លាប់ ក៏ប្រះខ្លួនដេកស្លាប់ ក្បែរប្តីដែរ

សាកសពប្តីប្រពន្ធមួយគូ គឺលោក Raymond និង អ្នកស្រី Paula Shepherd ត្រូវបានភ្នាក់ងារអចលនទ្រព្យ ប្រទះឃើញគេងស្លាប់នៅជិតគ្នា នៅពេលដែលពួកគេ ចូលទៅជួបពួកគាត់ ដើម្បីសួរនាំពីការលក់ផ្ទះ។ 

អ្នកពិនិត្យសាកសព បានធ្វើការសន្និដ្ឋានថា អ្នកស្រី Shepherd ទំនងជាដួលទន់ជង្គង់ នៅពេលដែលគាត់ ឃើញស្វាមីរបស់គាត់បានស្លាប់ទៅហើយនោះ។ អ្នកពិនិត្យសាកសពនិយាយថា៖ "អ្នកស្រីមិនអាចមើលឃើញអនាគតរបស់ខ្លួនទៀតទេ នៅពេលដែលស្វាមីទៅចោលដូចនេះ"។

តុលាការក្នុងតំបន់ បានឲ្យដឹងថា ប្តីប្រពន្ធខាងលើ បានរៀបការជាមួយគ្នា ៤០ឆ្នាំមកហើយ ដែលសាកសពរបស់អ្នកទាំងពីរត្រូវបានគេប្រទះឃើញ ៣អាទិត្យ ក្រោយគេប្រទះឃើញពួកគាត់ ជាលើកចុងក្រោយ។

កូនស្រីរបស់អ្នកទាំងពីរ នាង Alison White បានប្រាប់ឲ្យដឹងថា ជារឿយៗនាងតែងតែ ដើរជុំវិញផ្ទះរបស់ពួកគាត់ ដើម្បីតាមដានស្ថានភាព ម្តាយឪពុករបស់ខ្លួនដែរ តែដោយសារពួកគាត់តែងតែ ធ្វើដំណើរកម្សាន្ត ចឹងហើយទើបនាងមិនបានចាប់អារម្មណ៍។

តែទោះជាយ៉ាងណាក៏ដោយ គេជឿជាក់ថា អ្នកស្រី Shepherd អាចនឹងស្លាប់ ២-៣ថ្ងៃក្រោយ ពេលប្តីរបស់គាត់ស្លាប់ ព្រោះគាត់នៅមើលថែសពប្តីរបស់ខ្លួន ដូចជាមានការដណ្តប់ភួយឲ្យជាដើម ហើយក៏មិនទាន់មានភស្តុតាងណាមួយ បញ្ជាក់ថាការស្លាប់របស់ពួកគាត់ ស្ថិតក្រៅការស្លាប់ដោយធម្មជាតិនោះដែរ៕

ប្រភព

ដោយ លូហាន

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត