អ្នកដំណើរ កំពូលសំណាង! មួយយន្តហោះ ជិះម្នាក់ឯង ព្រោះគ្មាន អ្នកដំណើរផ្សេង កក់សំបុត្រយន្តហោះ

ហ្វីលីពីន៖ អ្នកដំណើរតាមយន្តហោះ ភាគច្រើន តែងតែស្រមៃ ចង់ជិះយន្តហោះ បែបឯកជន ដោយមានបន្ទប់ ធំទូលាយ គ្មានសម្លេងរំខាន ពីក្មេងតូចៗ និងមាននារីអូតែស ចាំបម្រើអ្នក យ៉ាងដិតដល់ តែម្តង។ ទោះជាយ៉ាងណា ក្តីស្រមៃនេះ បានក្លាយជាការពិត ចំពោះអ្នកដំណើរ កំពូលសំណាងម្នាក់ ដែលមានឈ្មោះថា Alex Simon។

អ្នកដំណើរ កំពូលសំណាង! មួយយន្តហោះ ជិះម្នាក់ឯង ព្រោះគ្មាន អ្នកដំណើរផ្សេង កក់សំបុត្រយន្តហោះ
លោក Alex Simon

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Alex Simon បានកក់សំបុត្រយន្តហោះ នៅឯក្រុមហ៊ុន អាកាសចរណ៍ហ្វីលីពីន Phillipines Airlines ដើម្បីធ្វើដំណើរ ពី រាជធានី Manila ទៅកាន់កោះ Boracay ប៉ុន្តែជាសំណាង ដ៏ល្អរបស់លោក ព្រោះថាលោក គឺជាអ្នកដំណើរ តែម្នាក់គត់ សម្រាប់ដំណើរ ឆ្ពោះទៅកាន់ កោះនោះ។

បុរសវ័យ ២៨ឆ្នាំ រូបនេះ បាននិយាយថា «នៅពេលដែលខ្ញុំ បានមកដល់ អាកាសយានដ្ឋាន ខ្ញុំក៏បានលឺ គេប្រកាសឈ្មោះ របស់ខ្ញុំ... លោក Alexander Simon សូមអញ្ចើញមកកាន់ បន្ទប់ព័ត៌មាន។ ស្រ្តីជាអ្នកផ្តល់ព័ត៌មាន បានពន្យល់ប្រាប់ខ្ញុំថា ខ្ញុំមិនចាំបាច់រង់ចាំ រយៈពេល ២ម៉ោង អីទៀតទេ ចំពោះការហោះហើរនេះ ពួកគេនឹងចាប់ផ្តើម ចេញដំណើរ ក្នុងរយៈពេល ៣០នាទីទៀត ព្រោះថា គ្មានអ្នកដំណើរ ផ្សេងទៀតឡើយ មានតែខ្ញុំម្នាក់គត់»។

ជាមួយគ្នានេះដែរ លោក Alex ដែលជាអ្នកសរសេរ ប្លុកទេសចរណ៍ (Travel Blogger) រស់នៅក្នុងប្រទេសអូទ្រីស បានដើរឡើងលើយន្តហោះ តែម្នាក់ឯង ដោយមិនចាំបាច់ តម្រង់ជួរ និងអាចជ្រើសរើស កៅអីអង្គុយ តាមតែចិត្តគាត់ ទៀតផង។

យ៉ាងណាមិញ លោក Alex បានជ្រើសរើសទីតាំង ដ៏សមស្របមួយ ដោយអង្គុយក្បែរ អ្នកបើកបរយន្តហោះ តែម្តង៕

អ្នកដំណើរ កំពូលសំណាង! មួយយន្តហោះ ជិះម្នាក់ឯង ព្រោះគ្មាន អ្នកដំណើរផ្សេង កក់សំបុត្រយន្តហោះ
លោក Alex Simon និងអ្នកបើកបរយន្តហោះ

សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត