គន្លឹះ 6 ចំនុច​ក្នុង​ការ​សន្សំ​សំចៃ​ថាមពលថ្ម​នៃ Galaxy S4 របស់​អ្នក អោយ​ប្រើ​បាន​យូរជាងមុន

Samsung Galaxy S4 បានបង្ហាញ​ខ្លួន​តាំ​ង​ពី​ឆ្នាំ 2013 ដូច្នេះ​មក​ដល់​ថ្ងៃនេះ​វា​មាន​អាយុ​កាល 3 ឆ្នាំ​ទៅ​ហើយ អញ្ចឹង​សមត្ថភាព​នៃ​ថាមពលថ្ម 2600 មីលីអំពែ​ម៉ោង របស់​វា​ក៏​មិនសូវ​កាន់​ណាស់​ណា​ដែរ សម្រាប់​បំពេញ​តម្រូវ​ការ​របស់​យើង​ប្រចាំថ្ងៃ។ ថ្ងៃនេះខេមបូរីផត នឹងបង្ហាញគន្លឺះ 6 ចំនុចក្នុង​ការ​សន្សំ​សំចៃ​ថាមពលថ្មនៃ Galaxy S4 របស់អ្នក អោយប្រើបានយូរជាងមុន។

គន្លឹះ 6 ចំនុច​ក្នុង​ការ​សន្សំ​សំចៃ​ថាមពលថ្ម​នៃ Galaxy S4 របស់​អ្នក អោយ​ប្រើ​បាន​យូរជាងមុន

  1. សារ៉េពន្លឺនៃអេក្រង់របស់អ្នក និង កំណត់ម៉ោងអោយអេក្រង់រលត់

ពន្លឺអេក្រង់គឺជាមូលហេតុចំបងដែលបណ្តាលអោយ Galaxy S4 របស់អ្នកស៊ីថ្ម ដូចនេះអ្នកគួរតែសារ៉េ​ពន្លឺ​អោយ​វា​រាងងងឹតបន្តិច តែកុំងងឹតពេកព្រោះវាអាច​បណ្តាលអោយ​យើងពិបាក​ក្នុងការ​សំលឹង​មើល​ផ្ទៃ​អេក្រង់។ ម្យ៉ាងទៀតអ្នកក៏គួរតែកំណត់ម៉ោងអោយអេក្រង់រលត់រាងឆាប់បន្តិច ត្រឹមតែ 15 ទៅ 30 វិនាទី​បាន​ហើយ បើផ្ទៃអេក្រង់ឆាប់រលត់ វាក៏មិនសូវស៊ីថ្មដែរ។

គន្លឹះ 6 ចំនុច​ក្នុង​ការ​សន្សំ​សំចៃ​ថាមពលថ្ម​នៃ Galaxy S4 របស់​អ្នក អោយ​ប្រើ​បាន​យូរជាងមុន

  1. បើកមុខងារ Power Saving Mode

Galaxy S4 គឺជាស្មាតហ្វូនមួយដែលពោរពេញដោយមុខងារជាច្រើនប្រភេទ ហើយអ្វីដែលពិសេស​នោះ​ត្រង់​ថា វាក៏បានភ្ជាប់មកជាមួយនឹងមុខងារសម្រាប់សន្សំសំចៃថ្មដែរ ហើយបើអ្នកចូលទៅបើកមុខងារនេះ វានឹងជួយកាត់បន្ថយដំណើរការមួយចំនួននៃ CPU និង កាត់បន្ថយការប្រើ​ប្រាស់​មួយ​ចំនួន​ដែល​មិន​បាន​ការ ដោយយើងបានបើកវាដោយមិនដឹងខ្លួន។ ដើម្បីបើកមុខងារនេះសូមចូលទៅកាន់ Setting > My Device > Power Saving Mode > រួចធ្វើការបើកមុខងារទាំងនោះជាការស្រេច។

គន្លឹះ 6 ចំនុច​ក្នុង​ការ​សន្សំ​សំចៃ​ថាមពលថ្ម​នៃ Galaxy S4 របស់​អ្នក អោយ​ប្រើ​បាន​យូរជាងមុន

  1. បិទមុខងារកាយវិការឆ្លាតវៃនៅលើ Galaxy S4 ទាំងអស់

Galaxy S4 មានមុខងារឆ្លាតវៃជាច្រើនដូចជា Air Gesture, Smart Stay, Motion, Palm Motion ជា​ដើម ដែលមុខងារទាំងនេះហើយជាដើមហេតុបណ្តាលអោយទូរស័ព្ទរបស់អ្នកស៊ីថ្មខ្លាំង។ ដូច្នេះបើអ្នកមិន​ប្រើប្រាស់មុខងារឆ្លាតវៃនេះជាប្រចាំទេ សូមចូលទៅបិទវានៅក្នុង​ Setting ដើម្បីសន្សំសំចៃថ្មខ្លះ។ ដើម្បី​បិត​មុខ​ងារឆ្លាតវៃទាំងនេះសូមចូលទៅកាន់ Setting > My device > Motions and gestures > រួច​ធ្វើ​ការ​បិទមុខងារទាំងនោះ អោយអស់ជាការស្រេច។

គន្លឹះ 6 ចំនុច​ក្នុង​ការ​សន្សំ​សំចៃ​ថាមពលថ្ម​នៃ Galaxy S4 របស់​អ្នក អោយ​ប្រើ​បាន​យូរជាងមុន

  1. ប្រើប្រាស់ Wallpaper ពណ៌ខ្មៅ

ខេមបូរីផតធ្លាប់ចែករំលែកម្តងរួចមកហើយថា អេក្រង់ Super AMOLED អាចសន្សំសំចៃថាមពលថ្មបាន ហើយអេក្រង់របស់ S4 ជាប្រភេទអេក្រង់ Super AMOLED ដូច្នេះបើយើងប្រើប្រាស់ Wallpaper ពណ៌​ខ្មៅវា មិនសូវបញ្ចេញពន្លឺខ្លាំ ហើយវាក៏ជួយសន្សំសំចៃថ្មទូរស័ព្ទរបស់យើងបានខ្លះៗដែរ។

គន្លឹះ 6 ចំនុច​ក្នុង​ការ​សន្សំ​សំចៃ​ថាមពលថ្ម​នៃ Galaxy S4 របស់​អ្នក អោយ​ប្រើ​បាន​យូរជាងមុន

  1. បិទមុខងារដែលមិនសូវប្រើមួយចំនួនចេញ និង​ បិតមុខងារផ្ទេរទិន្នន័យដោយស័យ្វប្រវត្ត​ិ​(Auto Sync)

បើអ្នកធ្វើការអូសពីលើចុះក្រោមអ្នកនឹងឃើំញមុខងារជាច្រើនដូចជា​ Wi-Fi, NFC, Bluetooth, GPS, Mobile Hotspot បើយើងបើកមុខងារទាំងនេះ វាធ្វើអោយទូរស័ព្ទរបស់យើងស៊ីថ្មខ្លាំង ដូច្នេះ​បើអ្នក​ឈប់​ប្រើប្រាស់​វា អ្នកគួរតែបិទវាចោលទាំងអស់ទៅ ព្រោះវាក៏អាចសន្សំសំចៃថាមពលថ្ម Stand by របស់​យើង​បានយូរគ្រាន់បើដែរ។ ម្យ៉ាងទៀតចំពោះមុខងារផ្ទេរទិន្នន័យដោយស្វ័យប្រវត្តិ (Auto Sync) អ្នកក៏​គួរ​តែបិទវាដែរ ព្រោះពេលដែលវាដំណើរការផ្ទេរទិន្នន័យដោយស័យ្វប្រវត្តិ វាធ្វើអោយម៉ាស៊ីន​ទូរស័ព្ទ​ដំណើរ​ការខ្លាំង ហើយវាក៏ស៊ីថ្មទូរស័ព្ទខ្លាំងដែរ។

គន្លឹះ 6 ចំនុច​ក្នុង​ការ​សន្សំ​សំចៃ​ថាមពលថ្ម​នៃ Galaxy S4 របស់​អ្នក អោយ​ប្រើ​បាន​យូរជាងមុន

  1. សាកល្បងប្រើប្រាសកម្មវិធី​សន្សំសំចៃថ្មមួយចំនួនលើ Galaxy S4 របស់អ្នក

នៅក្នុង Google Play Store គឹពោរពេញដោយ កម្មវិធីសន្សំសំចៃថ្ម និង សំអាតទូរស័ព្ទរបស់អ្នក​អោយ​ដើរ​លឿនជាងមុន។ ដូចនេះអ្នកគួរតែសាកល្បងទាញយកកម្មវិធីខ្លះដែលផ្តល់ប្រយោជន៍ដល់ថ្មរបស់អ្នក ដូចជាកម្មវិធី​ Better Battery Stats, System Tuner, Greenify​ ជាដើម។

គន្លឹះ 6 ចំនុច​ក្នុង​ការ​សន្សំ​សំចៃ​ថាមពលថ្ម​នៃ Galaxy S4 របស់​អ្នក អោយ​ប្រើ​បាន​យូរជាងមុន

ខេមបូរីផតសង្ឃឹមថាគន្លឺះដែលយើងបានបង្ហាញខាងលើអាចជួយអ្នកទាំងអស់គ្នា សន្សំសំចៃថាមពលថ្ម​លើ​​ទូរស័ព្ទរបស់អ្នកបាន។ ម្យ៉ាងទៀតបើអ្នកសង្កេតឃើញថ្មទូរស័ព្ទរបស់អ្នករាងប៉ោង អ្នកគួរតែផ្លាស់​ប្តូរ​ថ្មថ្មីវិញទៅ ព្រោះការប្រើប្រាស់ថ្មប៉ោងគឺវាមិនល្អសម្រាប់ទូរស័ព្ទ ហើយវាក៏បង្ករ​គ្រោះថ្នាក់ដូចជា​ការផ្ទុះថ្ម​ប៉ោងនោះជាដើម។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

គន្លឹះ 6 ចំនុច​ក្នុង​ការ​សន្សំ​សំចៃ​ថាមពលថ្ម​នៃ Galaxy S4 របស់​អ្នក អោយ​ប្រើ​បាន​យូរជាងមុន

  • ដោយ: Samphas
  • 2:19 PM, 29 January
  • ប្រភព: Android Pit
  • Tag: ចំណេះដឹងទូទៅ