ចប់ហើយ! ពេលនេះអាមេរិក និង ជប៉ុន ប្តេជ្ញា តាមដានយ៉ាងប្រកៀក ចំពោះកម្មវិធី អាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង

តូក្យូ៖ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក ហ្បូមីអូ គីស៊ីដា នៅព្រឹកថ្ងៃសុក្រនេះបាន ព្រមព្រៀងគ្នា ជាមួយនឹងរដ្ឋមន្រ្តី ការបរទេសអាមេរិកលោក ចន ឃើរី ដើម្បីតាមដានយ៉ាងប្រកៀក ចំពោះសកម្មភាពបាញ់ សាកល្បងគ្រាប់មីស៊ីល របស់កូរ៉េខាងជើង។

ទីភ្នាក់ងារសារ ព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នេះដោយលើក ឡើងសម្ដីរបស់លោក គីស៊ីដា ជជែកគ្នាតាមទូរស័ព្ទ ជាមួយលោក ឃើរី បន្ដទៀតថា “យើងនឹង ធ្វើការរួមគ្នាយ៉ាងជិតស្នីទ ជាមួយនឹងសមភាគីអាមេរិក និងបណ្ដាលប្រទេសដទៃទៀត ដែលពាក់ព័ន្ធ ហើយរួមគ្នាចាត់ វិធានការដែលអាចទៅរួច ប្រយោជន៍ធានា បាននូវសុវត្ថិភាព សម្រាប់ប្រជាជនរបស់ពួកយើង”។

ក្នុងកិច្ចពិភាក្សាទ្វេភាគីនេះ លោក គីស៊ីដា ក៏បានថ្លែងក្នុងសន្និសីទ សារព័ត៌មានទៀតថា លោកបដិសេធថា កូរ៉េខាងជើងមិនអាចបញ្ឈប់ សកម្មភាពដ៏គឃ្លើន និងបង្កភាពចលាចល នេះបានទេ ដោយលើកឡើងពីសកម្មភាព បាញ់សាកល្បងគ្រាប់មីស៊ីល របស់ប្រទេសនេះ បន្ទាប់ពីបានសាកល្បង គ្រាប់បែកអ៊ីដ្រូសែន កាលពីថ្ងៃទី០៦ ខែមករា ដើមឆ្នាំ២០១៦ រួចមក៕

ចប់ហើយ! ពេលនេះអាមេរិក និង ជប៉ុន ប្តេជ្ញា តាមដានយ៉ាងប្រកៀក ចំពោះកម្មវិធី អាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង