Oppo R7s សមត្ថភាព​ស័ក្ដិ​សម​​​​និង​តម្លៃ ទើប​មក​ដល់​ទីផ្សារ​កម្ពុជា​ក្ដៅ​ៗ​

Oppo R7s សមត្ថភាព​ស័ក្ដិ​សម​​​​និង​តម្លៃ ទើប​មក​ដល់​ទីផ្សារ​កម្ពុជា​ក្ដៅ​ៗ​

បន្ទាប់​ពី​ក្រុម​ហ៊ុន Oppo បាន​ដាក់​សម្ពោធ Oppo R7s ជា​ផ្លូវ​ការ​នៅ​​ក្នុង​កំឡុង​ពិ​ព័​ណ​ GITEX​ នៅ​ទីក្រុង​ Dubaiប្រទេស​រ៉ាប់​រួម​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ ពេល​នេះ​មក​ដល់​ទីផ្សារ​កម្ពុជា​ហើយ លក់​ក្នុង​តម្លៃ  ៤៧៩ ដុល្លារ។ តោះ! មើល​តិច​មើល Oppo R7s មាន​លក្ខណះ​ពិសេស​អី​ខ្លះ?

 

ស្មាត​ហ្វូន Oppo R7s​ ដែល​ជា​សមាជិក​ថ្មី​មួយទៀត​នៃ​ត្រកូល​ R7ត្រូវ​បាន​រចនា​រូបរាង​ឡើង​ជាមួយ​និង​លោហៈ​ធាតុ​ដ៏​វិចិត្រ​ព័ទ្ធ​ជុំវិញ​មាន​ភាព​រឹង​មាំ រូបរាង​ស្រស់​ស្អាត និង​មាន​ភាព​ទាន់​សម័យ។បំពាក់​ដោយ​កញ្ចក់​ប្រភេទ​ 2.5D អេក្រង់​កម្រិត​ Full-HD1080pទំហំ​ 5.5​ អ៊ី​ង​ AMOLED មាន​កាមេរ៉ា​ក្រោយ​ទំហំ 13MP មុខ 8.0MP អាច​កំណត់​បាន​មុខ​ងារ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ទាំង​រូបភាព និង​វីដេអូ កាន់​តែ​ភ្លឺ​ច្បាស់​ជាង​មុន​និង​អាច​ថត​រូប Selfie បាន​យ៉ាង​ល្អ​ទៀត​ផង។

 

Oppo R7s សមត្ថភាព​ស័ក្ដិ​សម​​​​និង​តម្លៃ ទើប​មក​ដល់​ទីផ្សារ​កម្ពុជា​ក្ដៅ​ៗ​

 

ចំណែក​ឯ​ថាមពល​ថ្ម​វិញOPPO​ R7s ត្រូវ​បាន​ក្រុមហ៊ុន​បំពាក់​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​ទំនើប​បំផុត​ VOOC អាច​សាក​​ភ្លើង​រយៈ​ពេល​តែ​ 5​ នាទី​ប៉ុណ្ណោះ ប្រិយមិត្ត​អាច​សន្ទនា​បាន​ហូត​ដល់​ទៅ​ 2​ ម៉ោង ឬ​ក៏​ចំណាយ​ពេល​តែ​៣០​នាទី អាច​សាក​បាន​៧០​ភាគ​រយ​ជាពិសេស​អាច​ប្រើ​បាន​ដល់​ទៅ ១៣ ឬ ១៥​ម៉ោង។

 

ចំពោះ​សមត្ថភាព​ប្រើ​ការ​ទូទៅ ស្មាត​ហ្វូ​ន​ Oppo R7sបាន​បំពាក់​នូវ​បន្ទះ​ឈី​ប​ Qualcomm​ Snapdragon​ 615​ ប្រភេទ​ Octa-Core,​ RAMទំហំ​ 4GB,​ ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​ 32​ GB,​ ថ្ម​ខ្នាត​ 3,070​ mAh,​ ដំណើរការ​ដោយ​ Android​ 5.1.1​ Lollipop​ ជាមួយ​និង​ Color​ OS2.1 ដែល​ផ្ដល់​នូវ​ភាព​ងាយស្រួល​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ការ​ទាញ​យក​កម្មវិធី​និង​ហ្គេម​ថ្មីៗ​ដោយ​មិន​ចាំបាច់​បង្កើត​គណនី​ឡើយ។

 

 

តើ​សមត្ថភាព​ប៉ុណ្ណឹង​អាច​សម្រេច​ចិត្ត​ទិញ​ប្រើ​បាន​ឬ​នៅ?

 

បន្ត​អាន៖ Galaxy A3 ឆ្នាំ 2016 តួ​លោហៈ​ធាតុបំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ជាង​មុន​តម្លៃ​ត្រឹម​តែ ៣១៥​ដុល្លារ

 

អត្ថបទ៖ រក្សា