អាថ៌កំបាំង ៥ យ៉ាង ពីផ្លែប៉ោមចំ​ពោះ​សុខ​ភាព​

Doliprane TVC

ទោះជាផ្លែប៉ោមមិនមែនជាផ្លែឈើក្នុងស្រុកក៏ពិតមែន តែវាជាផ្លែឈើដែលងាយស្រួលស្វែងរកជាងផ្លែឈើក្រៅស្រុកឯទៀត ។ ម្យ៉ាងទៀតគុណសម្បត្តិរបស់ផ្លែប៉ោមចំពោះសុខភាពពិតជាគួរឱ្យភ្ញាក់ផ្អើលដែលក្នុងនោះសុទ្ធតែមានប្រយោជន៍សំខាន់ៗក្នុងការថែបំប៉នសុខភាព ។

១)សារធាតុចិញ្ចឹម
យើងអាចយកផ្លែប៉ោមមកធ្វើជាអាហារសម្រន់ ព្រោះវាត្រូវបានចាត់ទុកជាអាហារជាតិសរសៃរលាយក្នុងទឹកដោយ ៤ ក្រាម ស្មើនឹង ៩៥ កាឡូរី ។ ផ្លែប៉ោមតូចល្មមអាចបំពេញតម្រូវការប្រចាំថ្ងៃ និង បង្គ្រប់សារធាតុចិញ្ចឹម ។ លើសពីនេះ វាជាប្រភពនៃវីតាមីន C ដែលមានតួនាទីជួយពង្រឹងប្រព័ន្ធការពាររាងកាយ ។

អាថ៌កំបាំង ៥ យ៉ាង ពីផ្លែប៉ោមចំ​ពោះ​សុខ​ភាព​

២)បញ្ចុះទម្ងន់
អ្នកដែលមានអារម្មណ៍ឃ្លានខ្លាំងគួរជ្រើសរើសផ្លែប៉ោមទទួលទានជំនួសអាហារផ្សេងៗ ព្រោះវាមានកម្រិតកាឡូរីទាប អាចបំបាត់អារម្មណ៍ ស្រេកឃ្លាន និង ជួយបញ្ចុះទម្ងន់ផងដែរ ។ បើសិនជាអ្នកមានទម្លាប់ចូលចិត្តទំពាអាហារក្រៀម អ្នកអាចជ្រើសរើសផ្លែប៉ោមក្រៀមទទួលទាន ១ ចានចង្កឹះជារៀងរាល់ថ្ងៃ ព្រោះវាជួយទាំងបញ្ចុះទម្ងន់ និង បញ្ចុះកូឡេស្តេរ៉ូល ។

៣)សុខភាពបេះដូង
យោងតាមការសិក្សាស្រាវជ្រាវរបស់រដ្ឋហ្វ័រីដា (Florida) បានបង្ហាញថា ស្ត្រី ៣៤.០០០ នាក់ ត្រូវបានគេធ្វើការតាមដានអស់រយៈពេល ២០ ឆ្នាំ ដើម្បីចង់ដឹងពីគុណសម្បត្តិរបស់ផ្លែប៉ោមទាក់ទងទៅនឹងការកាត់បន្ថយគ្រោះថ្នាក់ជំងឺសរសៃឈាមបេះដូង និង ជំងឺបេះដូង ។ ស្ត្រីដែលទទួលទានផ្លែប៉ោមរៀងរាល់ថ្ងៃមានការប្រឈមគ្រោះថ្នាក់ជំងឺដាច់សរសៃឈាមខួរក្បាលតិចជាងស្ត្រីដែលមិនទទួលទានផ្លែប៉ោម ។

អាថ៌កំបាំង ៥ យ៉ាង ពីផ្លែប៉ោមចំ​ពោះ​សុខ​ភាព​

៤)ការពារបណ្តុំរោគសញ្ញាមេតាបីលិក
អ្នកដែលទទួលទានផ្លែប៉ោមច្រើនតែប្រឈមបញ្ហាតិចតួចទាក់ទងទៅនឹងជំងឺបណ្តុំរោគសញ្ញាមេតាបូលីក ដែលជំងឺទាំងនោះមានដូចជា ជំងឺបេះដូង និង ជំងឺទឹកនោមផ្អែម ។ ក្រៅពីនេះអ្នកដែលទទួលទានផ្លែប៉ោម អាចកាត់បន្ថយកម្រិត C-Reactive Protein ដែលជារោគសញ្ញាអាការរលាកសរីរាង្គ ។

៥)បង្កើនភាពធន់នឹងការហាត់ប្រាណ
ដើម្បីតស៊ូបាននឹងការហាត់ប្រាណដែលមានរយៈពេលយូរ អ្នកគួរតែទទួលទានផ្លែប៉ោម ១ ផ្លែ មុនពេលចាប់ផ្តើមហាត់ប្រាណកន្លះម៉ោង ។ ផ្លែប៉ោមមានផ្ទុកសារធាតុប្រឆាំងអុកស៊ីដកម្មដែលគេស្គាល់ថា ខ្វឺរសេទីន (Quercetin) មានតួនាទីបង្កើនកម្រិតអុកស៊ីហ្សែននៅក្នុងសួត ធ្វើឱ្យការហាត់ប្រាណរយៈពេលយូរមិនសូវមានអារម្មណ៍ឆាប់ហត់ ៕ខេរី

អាថ៌កំបាំង ៥ យ៉ាង ពីផ្លែប៉ោមចំ​ពោះ​សុខ​ភាព​