ទោះបីជា​ សុដន់មិនធំ ដូចគេក៏មាន គុណសម្បត្តិច្រើន ដល់ម្លឹងដែរ

ទោះបីជា​ សុដន់មិនធំ ដូចគេក៏មាន គុណសម្បត្តិច្រើន ដល់ម្លឹងដែរ

សម្រាប់ទំនៀមទម្លាប់ ដ៏ពេញនិយមនា ពេលបច្ចុប្បន្ននេះ ឲ្យស្ត្រីមាន សុដន់ធំៗ សុទ្ធតែជាតម្រូវការរបស់ពួកគេ ហើយ ក៏ជាចំណុចមួយបង្ហាញថា ជាស្ត្រីពេញលក្ខណៈដែរ។ ថ្វីបើសុដន់ធំគឺជាការពេញចិត្តរបស់មនុស្សស្រីគ្រប់រូប ក៏ដោយ ក៏ការមានសុដន់តូច នឹងផ្តល់គុណសម្បត្តិច្រើន គួរសមដែលអាចទទួលយកបាន ដែរ។

អាចរត់ហាត់ប្រាណបានស្រួល
គេដឹងច្បាស់ថា ស្ត្រីដែលមានលក្ខណៈ ដើមទ្រូងធំណែនគឺពិបាក នឹងការរត់ហាត់ប្រាណណាស់ ។ ប៉ុន្តែចំពោះ ស្ត្រីដែលមានដើមទ្រូងតូចវិញ គឺមានគុណសម្បត្តិច្រើន ចំពោះរឿងនេះទៅវិញ ព្រោះពួកគេមិនបាច់បារម្ភអំពីការ រលាស់សុដន់ចុះឡើង ហើយក៏អាចយកចិត្តទុកដាក់ យ៉ាងពេញលេញចំពោះការហាត់ប្រាណពួកគេដែរ។

ទោះបីជា​ សុដន់មិនធំ ដូចគេក៏មាន គុណសម្បត្តិច្រើន ដល់ម្លឹងដែរ

អត់ឈឺខ្នង

បញ្ហាមួយដែលស្ត្រីសុដន់ធំៗ ប្រឈមជាញឹកញាប់នោះ គឺការឧស្សាហ៍ឈឺខ្នង ព្រោះវានឹងត្រូវដាក់សម្ពាធ បន្ថែមទៅលើខ្នងពួកគេ។ កាលណាដើមទ្រូង មិនសូវមានសាច់ច្រើន នោះក៏មិនមានការឈឺខ្នងអ្វីដែរ លុះត្រាតែអ្នកមានរបួស ឬជំងឺនៅខ្នង។

ទោះបីជា​ សុដន់មិនធំ ដូចគេក៏មាន គុណសម្បត្តិច្រើន ដល់ម្លឹងដែរ

មិនមានការយារសុដន់

រឿងនេះប្រហែលជាគុណសម្បត្តិដ៏ធំបំផុតមួយនៃការមានសុដន់តូច។ ថ្វីបើអ្នកប្រហែលជាមិនចង់អួតគេក៏ដោយ ក៏សុដន់អ្នកទំនងជាអាចនឹងរឹងមាំ ហើយពើងបានយ៉ាងល្អដោយមិនចាំបាច់ប្រើអាវទ្រនាប់ល្អណាមួយទ្រទ្រង់ឡើយ។

ទោះបីជា​ សុដន់មិនធំ ដូចគេក៏មាន គុណសម្បត្តិច្រើន ដល់ម្លឹងដែរ

មិនបាច់ពាក់អាវទ្រនាប់ក៏បាន

បើសិនជាអ្នកមានសុដន់ធំនោះ វាពិតជាមិនអាចទៅរួចឡើយក្នុងការដើរចេញពីផ្ទះដោយមិនបាច់ពាក់អាវទ្រនាប់។ យ៉ាងណាមិញ ស្ត្រីដែលមានសុដន់តូចអាចមានជម្រើសល្អជាងវិញ ជាពិសេសបើសិនជាពួកគេពាក់អាវពណ៌ខ្មៅ ឬរលង់បន្តិចក៏អាចទៅក្រៅកើតដោយមិនបាច់មានអាវទ្រនាប់ដែរ។

ទោះបីជា​ សុដន់មិនធំ ដូចគេក៏មាន គុណសម្បត្តិច្រើន ដល់ម្លឹងដែរ

អាចស្លៀកសម្លៀកបំពាក់អ្វីក៏បាន

អ្នកមិនបាច់បារម្ភអំពីការពាក់អាវដែលរឹងពេក ឬតឹងពេកឡើងទោះបីជាផ្នែកខាងលើរបស់អ្នកមិនសូវជាធំក៏ដោយ។

ទោះបីជា​ សុដន់មិនធំ ដូចគេក៏មាន គុណសម្បត្តិច្រើន ដល់ម្លឹងដែរ

មើលទៅក្មេងជាងមុន

នៅពេលអ្នកអាយុខ្ទង់ ២០ ឬ ៣០ឆ្នាំ រឿងដ៏ល្អបំផុតដែលអ្នក អាចទទួលបាននោះគឺថា អ្នកនៅតែមើលទៅដូចយុវវ័យវ័យក្មេងដដែល។ ចាប់តាំងពី សុដន់តូច និងពឺងនោះមិនអាចធ្វើឲ្យយារបាននោះ រាងដ៏ស្លីមផ្នែកខាងលើរបស់អ្នកនឹងធ្វើឲ្យអ្នកកាន់តែក្មេងជាងអាយុទៅវិញ។

ទោះបីជា​ សុដន់មិនធំ ដូចគេក៏មាន គុណសម្បត្តិច្រើន ដល់ម្លឹងដែរ

ស្រួលដើរទិញអាវទ្រនាប់

ចាប់តាំងពីទំហំសុដន់ អាចមានចម្លោះពី ៣០A ទៅ ៣២B អ្នកមិនគួរណាបារម្ភអំពីទំហំធំជាងនេះទៀត ដើម្បីបង្ការភាពយារ ធ្លាក់របស់សុដន់ទៀតដែរ។ ជាមួយគ្នានេះដែរ អ្នកក៏មិនបាច់ចំណាយពេលដើរយូរដើម្បីស្វែងរកអាវទ្រនាប់ដែលត្រូវខ្នាតយូរឡើយ។

ទោះបីជា​ សុដន់មិនធំ ដូចគេក៏មាន គុណសម្បត្តិច្រើន ដល់ម្លឹងដែរ

អាចគេងផ្កាប់បាន

ទម្រងនៃការគេងបែបនេះពិតជា មិនស្រួលឡើងចំពោះអ្នកមានសុដន់ធំៗ។ ខណៈពេលដែលមនុស្សជា ច្រើនចង់គេងផ្ងា ឬចំហៀងនោះ អ្នកបែរជាអាចគេងផ្កាប់មុខបានដើម្បីឲ្យគេម៉ាស្សាបាន ពិសេសនៅពេលអ្នកមានសុដន់តូច៕

ទោះបីជា​ សុដន់មិនធំ ដូចគេក៏មាន គុណសម្បត្តិច្រើន ដល់ម្លឹងដែរ

ប្រភព៖ www.health.com.kh