“Safe Sex ” មុនរួមភេទ ត្រូវគិត អំពី សុវត្ថិភាព

“Safe Sex ” មុនរួមភេទ ត្រូវគិត អំពី សុវត្ថិភាព

សុវត្ថិភាពនៃការរួមភេទ មានទាក់ទងទៅនឹងកត្តាជាច្រើន ហើយខុសគ្នាពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត។ សុវត្ថិភាពនៃការរួមភេទ ត្រូវរាប់បញ្ចូលទាំងកត្តារាងកាយ (មិនឆ្លងជំងឺ ឬមិនមានកូនដែលមិនចង់បាន) និងកត្តាចិត្តសាស្ត្រ (រួមភេទដោយព្រមព្រៀង និងសុខស្រួល)។

កត្តាខាងក្រោមនេះ អាចរាប់បញ្ចូលទៅក្នុង ការរួមភេទដែលមានសុវត្ថិភាព ៖

1. - ការរួមភេទ ដែលធ្វើឲ្យអ្នកសុខស្រួល និងមានទំនាក់ទំនងល្អជាងមុន - ការពារបានពីជំងឺឆ្លងផ្សេងៗ ដូចជា ជំងឺកាមរោគ ជំងឺរលាកថ្លើម និងជំងឺអេដស៍ជាដើម - ដៃគូទាំងពីរមានអារម្មណ៍សុវត្ថិភាព ផាសុកភាព និងឈានដល់ចំណុចកំពូល

2. - ប្រើប្រាស់វិធីសាស្ត្រពន្យារកំណើត ប្រកបដោយជោគជ័យ

3. - អាចស្រើបស្រាល និងឈានដល់ចំណុចកំពូល ក្រៅពីស្ទីលម៉ែចែកឲ្យ (penis-vagina sex)

4. - មិនមានការបង្ខំ ពេលរួមភេទ ទោះបីជាក្នុងនាមជាប្តីប្រពន្ធស្របច្បាប់ក៏ដោយ៕

ប្រភព៖ www.health.com.kh