រួមភេទ តាមមាត់ ប្រឈម កាន់តែខ្ពស់ នឹងមហារីកក និងក្បាល

រួមភេទ តាមមាត់ ប្រឈម កាន់តែខ្ពស់ នឹងមហារីកក និងក្បាល

ការសិក្សាថ្មីមួយបានរកឃើញថា ការរួមភេទតាមមាត់អាចធ្វើឲ្យ អ្នកប្រឈមកាន់តែខ្លាំងនឹងជំងឺមហារីកក និងក្បាលច្រើនជាងធម្មតារហូតដល់ ៧ដង។ នេះដោយសារតែទំនាក់ទំនង ដ៏ខ្លាំងក្លាមួយរវាងវីរុសបង្កមហារីក Human Papillomavirus (HPV) ដែលអាចរាតត្បាតតាមការរួមភេទនៅមាត់ និងមហារីកនៅក្បាលនិងកតែម្តង។

តាមការសិក្សាមួយដែលមាន ការចូលរួមពីមនុស្សជាង ៩៧០០០នាក់នោះបានបង្ហាញថា វីរុសនេះអាចរកឃោះញក្នុងទឹកខ្ពុរមាត់។ វាក៏អាចបង្ការបានដោយការចាក់វ៉ាក់សាំងដែរ។ ជំងឺមហារីកក្បាល និងកត្រូវបានបង្កឡើងដោយការជក់បារី និងផឹកគ្រឿងស្រវឹង។ ប៉ុន្តែការកើនឡើងនូវចំនួនដ៏ច្រើន របស់ជំងឺនេះបានធ្វើឲ្យគ្រូពេទ្យជាច្រើន គិតទៅដល់មូលហេតុផ្សេងមួយទៀតវិញ នោះគឺវីរុស HPV 16 តែម្តង។

ការពន្យល់អំពីរឿងនេះផ្តោតសំខាន់ ទៅលើការឆ្លងជំងឺមហារីកតាមរយៈ ការរួមភេទតាមមាត់នេះឯង។ ការសិក្សានេះត្រូវបានអះអាងថា វាមានទំនាក់ទំនងដ៏ខ្លាំងក្លាមួយ រវាងសកម្មភាពទាំងពីរនេះ។ ការស្រាវជ្រាវនេះដែរត្រូវបានចុះផ្សាយតាម អ៊ីនធើណេតក្នុងសារព័ត៌មាន JAMA Oncology៕

ប្រភព៖ www.health.com.kh