មុនពេលរួមភេទ យុវវ័យ គួរសួរខ្លួនឯង ៤ សំណួរសិន

មុនពេលរួមភេទ យុវវ័យ គួរសួរខ្លួនឯង ៤ សំណួរសិន

ការរួមភេទ មិនមែនជាកាយវិការរាងកាយធម្មតាៗ ដូចការចាប់ដៃ ឬថើបគ្នានោះទេ។ ដូច្នេះ មុននឹងសម្រេចចិត្តរួមភេទ អ្នកត្រូវគិតពិចារណា ឲ្យបានដឹតដល់ជាមុនសិន។

១. ដើម្បីអ្វី? តើការរួមភេទផ្តល់អត្ថប្រយោន៍អ្វីខ្លះ ចំពោះអ្នក? តើកត្តាអ្វីខ្លះ ដែលធ្វើឲ្យអ្នកសម្រេចចិត្តរួមភេទ? តើអ្នកពិតចង់សាកល្បង ឬដើម្បីបំពេញចិត្តដៃគូរបស់អ្នក? តើអ្នកដឹងពីការរួមភេទ ដល់ក្រិតណាទៅ?

២. តើជីវិតរបស់អ្នក នឹងទៅជាយ៉ាងណា ក្រោយពេលរួមភេទរួច? ប្រសិនបើអ្នក និងដៃគូ ពិតជាសន្យា ឬស្មោះស្ម័គ្រ ថានឹងយកគ្នាជាគូអនាគត នោះការរួមភេទ មុនពេលរៀបការ ប្រហែលជាមិនសូវមានផលប៉ះពាល់ទេ ប៉ុន្តែ អ្នកត្រូវចេះការពារ កុំឲ្យឆ្លងមេរោគ ឬមានផ្ទៃពោះដោយមិនចង់បានជាដើម។ ប៉ុន្តែ ប្រសិនជាអ្នក មិនប្រាកថថា យកគេជាគូអនាគតទេ ដូច្នេះ អ្នកត្រូវគិតម្តងទៀតហើយ អំពីការរួមភេទនេះ ពីព្រោះ វានឹងអាចមានផលប៉ះពាល់ច្រើន ទៅថ្ងៃក្រោយ។

៣. តើមនុស្សម្នាក់នោះ មានតម្លៃ ឬជាជម្រើសត្រឹមត្រូវ សម្រាប់អ្នកដែរឬទេ? អ្នកត្រូវប្រាកដថា គេម្នាក់នោះជាជម្រើសត្រឹមត្រូវរបស់អ្នក ហើយអ្នកនឹងមិនស្តាយក្រោយ ប្រសិនបើអ្នករួមភេទជាមួយគេ។ សម្រាប់មនុស្សមួយចំនួន ចូលចិត្តរួមភេទម្តងម្កាល ជាមួយនឹងសេវាខាងក្រៅ ឬដៃគូស្នេហារបស់ខ្លួន ដោយមិនគិតអំពីប្រវត្តិ រូបរាង ឬជំងឺអ្វីឡើយ ដែលជាហេតុធ្វើឲ្យគេ ប្រឈមមុខខ្លាំងទៅនឹង ជំងឺឆ្លងនានា។ អ្នកត្រូវប្រាកដថា អ្នក និងដៃគូរបស់អ្នក មិនបានរួមភេទជាមួយគ្នា ដោយសារតែស្រវឹង ខឹង ឬដោយការចាប់បង្ខំនោះទេ។

៤. តើវាជាពេលសមរម្យដែរឬទេ? ពេលខ្លះ ដៃគូរួមភេទ ជាមនុស្សដែលយើងអាចទទួលយកបាន ប៉ុន្តែ គ្រាន់តែពេលវេលា មិនអំណោយផល ឬមិនទាន់ដល់ពេល។ ឧទាហរណ៍ ប្រសិនបើអ្នកស្គាល់គ្នា រាប់អានគ្នាយូរហើយ ដូច្នេះ មុននឹងសម្រេចចិត្តរួមភេទ អ្នកត្រូវគិតឲ្យច្បាស់ ថាដៃគូរបស់អ្នកត្រៀមខ្លួនរួចជាស្រេច ដើម្បីកុំឲ្យមានបញ្ហានានាកើតឡើង៕

ប្រភព៖ www.health.com.kh