ប៉ូលិស​នឹង​ប្រកួត​កម្ដៅ​សាច់​ដុំ​ជាមួយ​ Cambodia Tiger ​ស្អែក​នេះ


ប៉ូលិស​នឹង​ប្រកួត​កម្ដៅ​សាច់​ដុំ​ជាមួយ​ Cambodia Tiger ​ស្អែក​នេះ

ក្លឹប​បាល់ទាត់​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ (ប៉ូលិស) ​នឹង​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​ជាមួយ​ក្រុម Cambodia Tiger ​នៅ​ថ្ងៃ​ទី​៣០​ខែ​មករា​ស្អែក​នេះ ​វេលា​ម៉ោង​៣​រសៀល ​នៅ​ទីលាន​បាល់ទាត់​រាជ​បណ្ឌិត​សភា​នគរ​បាល​ជាតិ (កៀន​ស្វាយ)។ ​ដោយ​ការ​ប្រកួត​មិត្តភាព​នេះ​គឺ​ដើម្បី​សម​ជើង​កីឡាករ ត្រៀម​ប្រកួត​ពាន​រង្វាន់ Hun Sen Cup ​និង​លីគ​កំពូល​កម្ពុជា មិត្ត​ហ្វូន​លីក​២០១៦ ​ខែ​ក្រោយ។ នេះ​បើ​តាម Page ​ក្លឹប​ប៉ូលិស​បាន​បង្ហោះ​មុន​នេះ​បន្តិច។

ប៉ូលិស​នឹង​ប្រកួត​កម្ដៅ​សាច់​ដុំ​ជាមួយ​ Cambodia Tiger ​ស្អែក​នេះប៉ូលិស​នឹង​ប្រកួត​កម្ដៅ​សាច់​ដុំ​ជាមួយ​ Cambodia Tiger ​ស្អែក​នេះ

 

ក្នុង​សប្ដាហ៍​នេះ​ដែរ ក្លឹប​ដែល​លេង​នៅ​លីគ​កំពូល​កម្ពុជា​ទាំង​អស់​ចាប់​ផ្ដើម​ប្រមូល​កីឡាករ ក៏​ដូចជា​ធ្វើ​តេស្ដ​កីឡាករ​ថ្មី​ៗ ដើម្បី​បញ្ចូល​ក្រុម​សម្រាប់​រដូវ​កាល​ថ្មី។ ខណៈ​ដែល​ការ​ប្រកួត​មិត្តភាព​វិញ គឺ​រឹត​តែ​មាន​សឹង​រាល់​ថ្ងៃ។ តួយ៉ាង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ណាហ្គាវើល​ប្រកួត​មិត្ត​ភាព​ជាមួយ​ស្វាយ​រៀង និង​បឹង​កេត​អង្គរ​ប្រកួត​មិត្តភាព​ជាមួយ​ក្រសួង​ការពារ​ជាតិ៕

 

អត្ថបទ៖ មុន្នី រម្យ