ប៉ូលីស​​​​​​ នឹង​នាំ​កីឡាករ​ចំណូល​ថ្មី៨​រូប​​​ មក​​ពង្រឹង​ក្រុម​​​ត្រៀម​រដូវ​កាល​ថ្មី


ប៉ូលីស​​​​​​ នឹង​នាំ​កីឡាករ​ចំណូល​ថ្មី៨​រូប​​​ មក​​ពង្រឹង​ក្រុម​​​ត្រៀម​រដូវ​កាល​ថ្មី

​ក្លឹប​បាល់​ទាត់​​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​ (ប៉ូលីស)​​ នឹង​នាំ​កីឡាកចំណូល​ថ្មី​​​​​៨រូប ដែល​មាន​ខ្មែរ​៥​នាក់​ និង​បរទេស ៣​រូប​ ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ប្រជែង​​លីគ​កំពូល​កម្ពុជា​​រដូវ​កាល​ថ្មី​២០១៦។

 

ប៉ូលីស​​​​​​ នឹង​នាំ​កីឡាករ​ចំណូល​ថ្មី៨​រូប​​​ មក​​ពង្រឹង​ក្រុម​​​ត្រៀម​រដូវ​កាល​ថ្មីប៉ូលីស​​​​​​ នឹង​នាំ​កីឡាករ​ចំណូល​ថ្មី៨​រូប​​​ មក​​ពង្រឹង​ក្រុម​​​ត្រៀម​រដូវ​កាល​ថ្មីក្រុមបាល់ទាត់​អគ្គស្នងការដ្ឋាននគរបាលជាតិ

 

​លោក សារ៉េត ស៊ីដន គ្រូ​ជំនួយ​ក្លឹប​បាល់​ទាត់​ប៉ូលីស​បាន​ឲ្យ​ដឹង​ថា រដូវ​កាល​ថ្មី​ក្លឹប​របស់​លោក​​បាន​​ចុះ​កុង​ត្រា​រួច​រាល់​ជា​មួយ​កីឡាករ​​​ខ្មែរ​ចំនួន ៥​នាក់ ​ក្នុង​នោះ​រួម​មាន ខ្សែ​ការពារ​​របស់ Cambodian Tiger ប្រាក់ វណ្ណី ​និង​អតីត​​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​វេស្ទើន នុត ស៊ីនួន។ បន្ថែម​លើស​ពី​នេះ​មាន​​​កីឡាករ​មក​ពី​​​បៀលប្រាយ​យូណាយ​ធិត​ចំនួន ២នាក់​ និង​យុវជន​របស់​​ស្វាយ​ជ្រុំ​​​​ម្នាក់​ផង​ដែរ។

 

​លោក​បន្ត​ថា ក្លឹប​​​មើល​ឃើញ​កីឡាករ​បរទេស​​ចំនួន ៣នាក់​ទៀត​ ​ដែល​កំពុង​ហ្វឹកហាត់​​ជាមួយ​គ្នា ប៉ុន្តែ​​មិន​ទាន់​​ចុះ​កុង​ត្រា​យក​នៅ​ឡើយ។ ​​​ត្រូវ​​រង់​ចាំ​​មើល​ទម្រង់​លេង​​​កីឡាករ​បរទេស​ទាំង​នោះ​ ​នា​ប្រកួត​មិត្ត​ភាព​ល្ងាច​ស្អែក​សិន។

 

​ក្លឹប​បាល់​ទាត់​ប៉ូលីស​​ នឹង​ធ្វើ​ការ​ប្រកួត​មិត្ត​ភាព​​កម្ដៅ​សាច់ដុំ ​ជា​មួយ​ក្លឹប​បាល់ទាត់​ Cambodian Tiger នៅ​ថ្ងៃ​ទី​៣០ ​ខែ​មករា​ស្អែក​នេះ ​វេលា​ម៉ោង​៣​រសៀល ​នៅ​ទីលាន​បាល់ទាត់​រាជ​បណ្ឌិត​សភា​នគរ​បាល​ជាតិ (កៀន​ស្វាយ)៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​