សុគន្ធ ថេ​រ៉ា​យុ មាន​អ្នក​ផ្ញើ​សារ​សុំ​ស្នេហ៍​ច្រើន​

Doliprane TVC

​កន្លងមក​អ្នកគាំទ្រ ក៏ដូចជា​ទស្សនិកជន​មិនសូវ​ជា​បាន​ដឹងឮ​អំពី​រឿងរ៉ាវ​នៃ​រឿងអាស្រូវ​ស្នេហា​របស់​តារាចម្រៀង និង សម្តែង​ប្រុស​លោក សុគន្ធ ថេ​រ៉ា​យុ នោះទេ ។ សុគន្ធ ថេ​រ៉ា​យុ ក៏​ជា​តារា​ប្រុស​មួយរូប​ដែលមាន​ប្រជាប្រិយភាព​គួ​សម​ក្នុងចំណោម​អ្នកគាំទ្រ​យុវវ័យ ។ហើយ​ទាក់ទង​ទៅនឹង​រឿងរ៉ាវ​ស្នេហា អ្នកចម្រៀង​រូបនេះ​បាន​ប្រាប់​ឱ្យដឹងថា ដោយសារតែ​លោក​កំ ពុង​តែ​រវល់​នឹង​ការងារ​សិល្បៈ ដូច្នេះ​លោក​មិនទាន់​នឹក​ចង់រក​គូស្នេហ៍​នៅឡើយ​ទេ ណាមួយ​លោក​ចង់​ពង្រឹង ខ្លូន​ឯង​ឱ្យ​រឹងមាំ​ជាមុនសិន​ទើប​គិតគូរ​ជា​ក្រោយ ហើយ​លោក​ក៏​មិនបាន​បញ្ជាក់ថា តើ​ឆ្នាំ​ណា​នឹង​សម្រេចចិត្ត ស្វែងរក​គូស្នេហ៍​នោះដែរ ?​។

សុគន្ធ ថេ​រ៉ា​យុ មាន​អ្នក​ផ្ញើ​សារ​សុំ​ស្នេហ៍​ច្រើន​

សុគន្ធ ថេ​រ៉ា​យុ មាន​អ្នក​ផ្ញើ​សារ​សុំ​ស្នេហ៍​ច្រើន​

ប៉ុន្តែ​ថ្វីត្បិតតែ​តារា​រូបនេះ​មិនទាន់​ខ្វាយខ្វល់​យក​រឿង​ស្នេហា​មក​ដាក់​ខ្លូន​ក្តី តែ​លោក​អះអាងថា មាន​អ្នក​សុំ​ស្នេហ៍​ច្រើន ដែល​ក្នុងនោះ​លោក​បញ្ជាក់ថា មិនមែនជា​អ្នកសិល្បៈ​នោះទេ គឺ​ភាគច្រើន​អ្នក​ដែល​នៅ​ខាងក្រៅ​រង្វង់​សិល្បៈ ដោយ​ជារឿយៗ​ពួកគេ​តែងតែ​ផ្ញើ​សារ​មកសុំ​ស្នេហ៍​ពី​លោក​ជា​ញឹកញាប់ ។ ទាក់ទង​ទៅនឹង​ការងារ​សិល្បៈ​បច្ចុប្បន្ន សុគន្ធ ថេ​រ៉ា​យុ បានឱ្យដឹងថា សព្វថ្ងៃនេះ​លោក​កំពុងតែ​រវល់​ខ្លាំង​ក្នុងការ​ចេញទៅ​ច្រៀង Concert នៅតាម​ខេត្ត និង តាម​បណ្តា​រោងការ​ផ្សេងៗ ។

សុគន្ធ ថេ​រ៉ា​យុ មាន​អ្នក​ផ្ញើ​សារ​សុំ​ស្នេហ៍​ច្រើន​

សុគន្ធ ថេ​រ៉ា​យុ មាន​អ្នក​ផ្ញើ​សារ​សុំ​ស្នេហ៍​ច្រើន​

សម្រាប់​អាល់​ប៊ុ​ម ចម្រៀង​វិញ​លោក​ក៏បាន​ឱ្យដឹង​ដែរ​ថា ខាង​ផលិតកម្ម​កំពុងតែ​ត្រៀម​អាល់​ប៊ុ​ម​សម្រាប់​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ។ ចំពោះ​ការសម្តែង​រឿង​វិញ គឺ​មួយ​រយៈពេល​ចុងក្រោយ​នេះ​គេ​មិនបាន​ឃើញ​លោក​សម្តែង​នៅក្នុង រឿង​ថ្មី​នោះទេ គឺ​គេ​បានឃើញ​លោក​សម្តែង​រឿង​ចុងក្រោយ​ដែល​បាន​ចាក់​បញ្ចាំង​នៅ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍ លេខ ៥ គឺ​រឿង «​ចម្រៀង​ស្នេហ៍​រលក​ជីវិត​» ។

សុគន្ធ ថេ​រ៉ា​យុ មាន​អ្នក​ផ្ញើ​សារ​សុំ​ស្នេហ៍​ច្រើន​

សុគន្ធ ថេ​រ៉ា​យុ មាន​អ្នក​ផ្ញើ​សារ​សុំ​ស្នេហ៍​ច្រើន​

ថេ​រ៉ា​យុ ឱ្យដឹងថា កាលពី​ឆ្នាំ ២០១៥ កន្លងមកនេះ​លោក​អត់​បាន​សម្តែង​រឿង​ទេ ហើយ​សម្រាប់​ឆ្នាំ ២០១៦ នេះ​ក៏​នៅ​មិនទាន់មាន​គម្រោង​ថត​រឿង​ថ្មី​ទៀត​ដែរ ។ តែ​ទោះជា​មិនបាន​សម្តែង​រឿង ក៏​តារាចម្រៀង និង សម្តែង​រូបនេះ​មាន​គម្រោង​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ពី​ទស្សនិកជន​ដែរ​សម្រាប់​ឆ្នាំ ២០១៦ ជា​ពិ សេស​លោក​បាន​ចាប់​ដៃគូ​ជាមួយ​កញ្ញា រ៉ា​ប៊ី ដែលជា​តារាចម្រៀង​ថ្មី​របស់​ផលិតកម្ម​ថោ​ន ហើយ​លោក​សង្ឃឹម ថា នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​បន្ថែមទៀត ព្រោះ​ក្រោយពី​ចាប់​ដៃគូ​ជាមួយគ្នា​រួចមក គឺមាន​ការគាំទ្រ​ច្រើន ។

សុគន្ធ ថេ​រ៉ា​យុ មាន​អ្នក​ផ្ញើ​សារ​សុំ​ស្នេហ៍​ច្រើន​

ថ្វីៗ​នេះ​គេ​បានឃើញ​លោក​ថត MV ជាមួយ​កញ្ញា បេ​ប៊ី នៅក្នុង​បទ​ចម្រៀង​របស់លោក​ច្រៀង​ផ្ទាល់ ដែលមាន​ចំណងជើង​ថា «​សរសើរ​ខ្លូន​ឯង​ប៉ិន​ធ្វើជា​មនុស្ស​ល្ងង់​» ដែលជា​ប្រភេទ​បទ​មនោសញ្ចេតនា​ត្រៀម​ចេញ​សម្រាប់​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​ដែល​សង្ឃឹមថា តាមរយៈ​បទ​នេះ​អាចនឹងទទួល​បានការ​គាំទ្រ​កាន់តែច្រើន​បន្ថែមទៀត ៕ យ៉ា​នុ​

សុគន្ធ ថេ​រ៉ា​យុ មាន​អ្នក​ផ្ញើ​សារ​សុំ​ស្នេហ៍​ច្រើន​