Angelina Jolie ថា​មិន​ចង់​ឲ្យ​កូន​ទាំង​៦​ក្លាយ​​ជា​តារា​សម្ដែង​ទេ

Angelina Jolie ថា​មិន​ចង់​ឲ្យ​កូន​ទាំង​៦​ក្លាយ​​ជា​តារា​សម្ដែង​ទេ

ជា​ការពិត​តារា​សម្ដែង​លំដាប់ A របស់​អាមេរិក Angelina Jolie គឺ​កើត​ចេញ​ពី​គ្រួសារ​​សិល្បៈ ប៉ុន្តែ​ថ្មី​ៗ​នេះ​​តារា​វ័យ​៤០​ឆ្នាំ​បែរ​​ជា​និយាយ​ថា មិន​ចង់​ឲ្យ​កូន​ៗ​ទាំង​អស់​ដើរ​តាម​គន្លង​​​ក្លាយ​ជា​តារា​សម្ដែង​ដូច​នាង​ទៅវិញ។

 

Angelina Jolie ថា​មិន​ចង់​ឲ្យ​កូន​ទាំង​៦​ក្លាយ​​ជា​តារា​សម្ដែង​ទេ

 

ការ​ដែល​និយាយ​បែប​នេះ ពេល​ដែល​ភរិយា​របស់ Brad Pitt ចូល​រួមសម្ភាសន៍​ក្នុង​​កម្មវិធី Today show ដើម្បី​ពិភាក្សា​​ភាពយន្ត​ចុងក្រោយ​ដែល​មាន​ចំណងជើង​ថា “Kung Fu Panda” វគ្គ៣ ដែល​កូន​​របស់​នាង​៤​នាក់​ចូលរួម​​សម្ដែង​ដែរ។ ពិធី​ករ​បាន​សូរ​ទៅ​កាន់ Jolie ថា​តើ​កូន​ៗ​របស់​អ្នក​ស្រី​ចង់​ក្លាយ​ជា​តារា​សម្ដែង​ដែរ​ឫ​ទេ? Angelina ក៏​តប​វិញ​ថា៖​”ខ្ញុំ​មិន​សង្ឃឹម​ដូច​នេះ​ទេ”។

 

Angelina Jolie ថា​មិន​ចង់​ឲ្យ​កូន​ទាំង​៦​ក្លាយ​​ជា​តារា​សម្ដែង​ទេ

 

តារា​ក្នុង​រឿង “Maleficent” បាន​បន្ថែម​ថា​៖”ពួក​យើង​តែងតែ​និយាយ​ថា ប្រសិន​បើ​កូន​ៗ​ទាំង​អស់​ចង់​ក្លាយ​ជា​តារា​សម្ដែង ពួក​យើង​សង្កេត​ថា​ ពួក​គេ​​នឹង​ធ្វើ​អំពើ​ល្អ​ផ្សេង​ទៀត​ក្រៅ​ពី​អាជីព​សម្ដែង”។ ត្បិត​តែ​និយាយ​បែប​នេះ​តែ Angelina Jolie មិន​លើ​កទឹកចិត្ត​​កូន​ៗ​ឲ្យ​ចូល​សិល្បៈ​ទេ ដោយ​​ថ្លែង​ថា៖ វា​​ពិត​ជា​រីករាយ​ខ្លាំង​ពេល​ថត​រឿង​បែប​គំនូរជីវចល​ជាមួយ​កូន​ៗ។ ប៉ុន្តែ​​ពេល​ថត​ពួក​គេ​ពិត​ជា​ពិបាក។ ពួកគេ​បាន​ដើរ​មក​រក​ខ្ញុំ​​ហើយ​និយាយ​ថា​​៖”ខ្ញុំ​មិន​ដឹងថា​​អាច​ធ្វើ​វា​បាន​ឬ​អត់​ទេ”។ បន្ទាប់​មក​ខ្ញុំ​ប្រាប់​ពួក​គេ​ថា​ ត្រូវ​ធ្វើ​​ជា​រឿង​ងាយ​ៗ​ទៅ ប៉ុន្តែ​ការងារ​នេះ​ពិត​ជា​ពិបាក​សម្រាប់​ពួក​គេ”៕

 

Angelina Jolie ថា​មិន​ចង់​ឲ្យ​កូន​ទាំង​៦​ក្លាយ​​ជា​តារា​សម្ដែង​ទេ

 

ចុចអាន៖Angelina Jolie៖​ “Maddox ធ្លាប់​មើល​រឿង​ស្រើបស្រាលដែល​ខ្ញុំ​សម្ដែង​រួច​ហើយ”

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ hellomagazine