ឃាត់ខ្លួន​ចោរ​ស្រី​ដៃ​ឆើត​ម្នាក់ បុក​ទូរស័ព្ទ​ក្នុង​ផ្សារ​តាខ្មៅ​ចាស់ ប្រគល់អោយ​សមត្ថកិច្ច​

កណ្តាល: សន្តិសុខ​ផ្សារ បាន​ឃាត់ខ្លួន​ចោរ​ស្រីដៃ​ឆើត​ម្នាក់ បុក​ទូរស័ព្ទដៃ​ក្នុង​ផ្សារ​ប្រគល់អោយអធិកា​រដ្ឋា​នគរបាល​ក្រុង​តាខ្មៅ​ចាត់ការ​​តាម​នីតិវិធី​។ ការឃាត់ខ្លួន​នេះបានធ្វើ​ឡើង កាលបី​វេលា​ម៉ោង​ជិត​១០​ព្រឹក ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦ នៅចំណុច ផ្សារ​តាខ្មៅ​ចាស់ ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ ឌី រស្មី ភេទ​ស្រី អាយុ​២៨​ឆ្នាំ ទីលំនៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើមមៀន ក្រុង​តាខ្មៅ ខេត្តកណ្ដាល មុខរបរ​មន្ត្រី​នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​។​

ជនសង្ស័យ ឈ្មោះ ទ្រី ស្រី​នាង ភេទ​ស្រី អាយុ​១៦​ឆ្នាំ​ទីលំនៅ​កំណើត ភូមិ​សម្បួ​មាសឃុំ​នាង​គង់​ហ៊ីង​ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​។ បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​ប៉ប្រកខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ​។​

​វត្ថុតាង ចាប់យក​៖​ទូរស័ព្ទដៃ​១​គ្រឿង​ម៉ាក​IPhone6s​ពណ៌​ទឹកមាស​(​របស់​ជនរងគ្រោះ​)-កាបូបស្ពាយ​ពណ៌​លឿង​១(​របស់​ជនសង្ស័យ​)​។​

​នៅវេលា​កើតហេតុ​ខាងលើ ពេលដែល​ជនរងគ្រោះ​កំពុងតែ​ដើរ​ទិញ​ម្ហូប​នៅចំណុចកើតហេតុ​ខាងលើ ដោយ​ទុក​ទូរស័ព្ទ​នៅក្នុង​ហោប៉ៅ​ខោ​ស្រាប់តែជនសង្ស័យ​បាន​ដើរមក​បុក លួច​យក​ទូរស័ព្ទ ភ្លាមនោះ​ជនរងគ្រោះ​ឃើញទាន់​បាន​ប្រាប់​សន្តិសុខ​ផ្សារ ធ្វើការ​ឃាត់ខ្លួន​បានរួម​ទាំង​វត្ថុតាង បញ្ជូន​មកកាន់អធិកា​រដ្ឋា​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​

ឃាត់ខ្លួន​ចោរ​ស្រី​ដៃ​ឆើត​ម្នាក់ បុក​ទូរស័ព្ទ​ក្នុង​ផ្សារ​តាខ្មៅ​ចាស់ ប្រគល់អោយ​សមត្ថកិច្ច​

ឃាត់ខ្លួន​ចោរ​ស្រី​ដៃ​ឆើត​ម្នាក់ បុក​ទូរស័ព្ទ​ក្នុង​ផ្សារ​តាខ្មៅ​ចាស់ ប្រគល់អោយ​សមត្ថកិច្ច​