អាវុធហត្ថ​ក្រុង សហការ​និង​អាវុធហត្ថ​២​ខណ្ឌ ចុះបង្ក្រាប​និង​ឃាត់ខ្លួន​មនុស្ស​៦​នាក់ និង​ថ្នាំ​ជិត​៩០០​កញ្ចប់​

ភ្នំពេញ: ​កម្លាំង​អាវុធហត្ថ​ប្រឆាំង​បទល្មើស​ក្រុង​សហការ​ណ៍​ជាមួយ​អាវុធហត្ថ​ខ​ណ្ខ​ដង្កោ​និង​អាវុ​ហត្ថ​ខ​ណ្ខ​មានជ័យ​បាន​ឡោមព័ទ្ធ​ផ្ទះមួយ​កន្លែង​កាលពី​វេលា​ម៉ោង​៩​និង​៣៥​នាទីថ្ងៃទី​២៩​ខែមករា​ឆ្នាំ​២០១៦​ក្នុងភូមិ​ព្រែក​គង់​សង្កាត់​ចាក់អង្រែ​លើខ​ណ្ខ​មានជ័យបាន​ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​បាន​៦​នាក់​និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកកពណ៌​សបាន​ចំនួន​៨២៧​កញ្ចប់​។​

​ប្រភពពី​មន្ត្រី​អ​វុ​ធ​ហត្ថ​ខ​ណ្ខ​ដង្កោ​បានអោយដឹងថា​ដោយមាន​កា​ល្បាត​នៅក្នុងមូលដ្ឋាន​ក៏បាន​ឃើញ​មាន​ក្មេង​កំពុងតែ​ជក់​គ្រឿងញៀន​បាន​ឃាត់ខ្លួន​បាន​ម្នាក់ហើយ​បាន​យកមក​សួរនាំ​។​

​ក្រោយពី​បាន​សួរនាំ​រួច​បាន​សហ​ការណ៍​ជាមួយ​អាវុធហត្ថ​ប្រ​ធាំ​ង​បទល្មើសក្រុងភ្នំពេញ​និង​អាវុធហត្ថ​ខណ្ឌមានជ័យ​បាន​ឈាន​មក​ទីតាំង​​ខាងលើ​បានឃាត់ខ្លួន​មនុស្ស​ប្រុស​បាន​ចំនួន​៤​នាក់​និង​ស្រី​២​នាក់​រួម​និង​ម៉ូតូ​បាន​៥​គ្រឿង​ជញ្ជីង២​ទូរ​សព្ទ័​និង​របស់របរ​សំរាប់​ប្រើប្រាស់​មួយចំនួនទៀត​។​

​មន្ត្រី​អ​វុ​ធ​ហត្ថ​ខ​ណ្ខ​ដង្កោ​បានអោយដឹងថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៦​នាក់​ដែល​ត្រូវឃាត់ខ្លួន​ទី​១​ឈ្មោះ​ទិ​ត្យ សុភាព​ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ មុខរបរ​កសិករ​។​ទី​២​ឈ្មោះ​ទិត្យ សាវឿន ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។​ទី​៣​ឈ្មោះ​ជា ផល្លី ភេទប្រុស អាយុ​៣៤​ឆ្នាំ​មុខរបរ​លក់ដូរ​។ ទី​៤​ឈ្មោះ​ចំ រើ​ន សិលា ភេទ​ប្រុស អាយុ​១៧ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។​ទី​៥ ផន សុ​ផែ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​មិន​ពិត​ប្រាកដ​។​និង​ទី​៦​ឈ្មោះ សាយ កុសល់ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​ជាង​ម៉ា​ស៊ី​ត្រជាក់ទាំង​៦​នាក់​ស្នាក់នៅ​ភូមិ​ព្រែ​កតា​នូ​សង្កាត់​ចាក់អង្រែ​​លើខ​ណ្ខ​មានជ័យ​។​

​ក្រោយពី​ឃាត់ខ្លួន​ភ្លាម ជនសង្ស័យ​ទាំង​៦​នាក់ និង​ថ្នាំញៀន​ចំនួន​៨២៧​កញ្ចប់ បានបញ្ចូនទៅ​សួរនាំ​នៅ​ការិយាល័យ​ជំនាញ​ចាត់ការ​ទៅ​​តាម​វិធី​ច្បាប់​៕

អាវុធហត្ថ​ក្រុង សហការ​និង​អាវុធហត្ថ​២​ខណ្ឌ ចុះបង្ក្រាប​និង​ឃាត់ខ្លួន​មនុស្ស​៦​នាក់ និង​ថ្នាំ​ជិត​៩០០​កញ្ចប់​

អាវុធហត្ថ​ក្រុង សហការ​និង​អាវុធហត្ថ​២​ខណ្ឌ ចុះបង្ក្រាប​និង​ឃាត់ខ្លួន​មនុស្ស​៦​នាក់ និង​ថ្នាំ​ជិត​៩០០​កញ្ចប់​