ជញ្ជីង​ពា​ណិ​ជ្ជ​ក​ម្ម​រ​វា​ង​ក​ម្ពុ​ជា-ថៃ ​ក្នុ​ង​ឆ្នាំ ២០១៥ មា​ន​ជា​ង​៥​ពា​ន់​លា​ន​ដុ​ល្លារ

ទំ​នា​ក់​ទំ​ន​ង​កា​រ​ទូត និ​ង​ក្នុ​ង​នា​ម​ប្រ​ទេ​ស​ជា​ប់​រប​ង​បា​ន​ធ្វើ​ឲ្យ​កា​រ​ដោះ ដូរ​ពា​ណិ​ជ្ជ​ក​ម្ម​រ​វា​ង​ប្រ​ទេ​ស​ថៃ និង​ក​ម្ពុ​ជា​ មា​ន​ការ​កើ​ន​ឡើ​ង​ក្នុង​ឆ្នាំ​ ២០​១៥ អា​ច​និ​យា​យ​បា​ន​ថា​ជា​ឆ្នាំ​ដែ​ល​ក​ម្ពុ​ជា​នាំ​ចេ​ញ​ទៅ​កា​ន់​ប្រ​ទេ​ស ជា​ប់​រប​ង​ខា​ង​លិ​ច​មួ​យ​នេះ​ខ្ព​ស់​ជា​ង​ប​ណ្តា​ឆ្នាំ​មុ​ន​ៗ​ ។ លោកស្រី ជីរ៉ាណាន់ វង្សមង្គល (JiranunWongmongkol) អគ្គទីប្រឹក្សា​ពា​ណិ​ជ្ជ​ក​ម្ម​ស្ថា​ន​ទូត​ថៃ​ប្រ​ចាំ​នៅ​ក​ម្ពុ​ជា​បា​ន​ឲ្យ​ដឹ​ង​ថា គ្រាន់តែគិតតួលេខត្រឹម១១ខែ ឆ្នាំឆ្នាំ២០១៥ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរបាន ទឹក​ប្រា​ក់​ស​រុប​ ៥.១០៦​លា​ន​ដុ​ល្លារអាម៉េរិក ក្នុងនោះថៃនាំចូលមកកាន់ កម្ពុជា មានតម្លៃ៤.៥០០លានដុល្លារ ចំ​ណែ​ក​ក​ម្ពុ​ជា​នាំ​ចេ​ញទៅ ថៃ វិញ មានតម្លៃ៥៩២លានដុល្លារ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីការនាំចេញរបស់កម្ពុជាបានកើនឡើងរហូត ដល់១២ ភាគរយ ចំ​ណែ​ក​ខា​ង​ថៃ​វិញ​បា​ន​កើ​នឡើងតែ៩ភាគរយប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូច គ្នាក្នុងឆ្នាំ២០១៤។ ការកើនឡើងដោយសារការសម្រួលអត្រាពន្ធគយឲ្យនៅកាន់តែទាប។ លោកស្រី ជីរ៉ាណាន់ បានឲ្យដឹងទៀតថា ផ​លិតផល នាំចូលកម្ពុជាមាន ដូចជា៖ សម្ភារៈសំណង់ សម្ភារៈកសិកម្ម គ្រឿងបន្លាស់ម៉ាស៊ីន អាហារ ភេសជ្ជៈ ស​ម្លៀ​ក​បំពាក់ ផ្នែកសុខភាព និង សម្ភស្ស សម្ភារៈប្រើប្រាស់ ក្នុង ផ្ទះនិងផ្ទះបាយ ស្បែកជើង ប្រេង ឥន្ធនៈ […]

  • ជញ្ជីង​ពា​ណិ​ជ្ជ​ក​ម្ម​រ​វា​ង​ក​ម្ពុ​ជា-ថៃ ​ក្នុ​ង​ឆ្នាំ ២០១៥ មា​ន​ជា​ង​៥​ពា​ន់​លា​ន​ដុ​ល្លារ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/01/29  Category:ក្នុងស្រុក