ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តក្រចេះ​ ៖ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ លន់ សុ​ផាត ស្នងការ​នគរបាល​ខេត្ត និង​ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​ខេត្ត កម្លាំងនគរបាល​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ខេត្ត ​កាល​ពី​​រសៀល​ថ្ងៃ​ទី​២៨ មក​រា បាន​បើក​ការស៊ើបអង្កេត និង​ឃាត់ខ្លួន​ជន​​សង្ស័យ​ជា​មុខសញ្ញា​គ្រឿងញៀន​ម្នាក់​នៅ​ក្រុង​ក្រចេះ​ ។ នេះ​បើ​តាមការ​បញ្ជាក់​ឲ្យ​ដឹង​ពី​សំណាក់​លោក​វរសេនីយ៍ឯក គង់ វ​ណ្ណា​រឹ​ទ្ឋ ស្នងការ​រង​កណ្តាល​ប្រឆាំងបទល្មើស​ ​​​​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មករា ២០១៦ នេះ ​។

លោកស្នងការ​រង​ បាន​បន្ត​​ថា ជន​សង្ស័យ ​ឈ្មោះ ឃាង ប៊ុ​ន​ធឿ​ន ហៅអ៊ុ​ន ចាន់​ម៉ៅ អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​រកាកណ្តាល ក្រុង​ក្រចេះ ត្រូវ​បាន​នគរបាល​ចុះ​បង្ក្រាប និង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅក្រាម​​​ (​ម៉ា​ទឹកកក​) ​​ចំនួន​១១​កញ្ចប់ ក្នុង​នោះ​ មាន​៣​កញ្ចប់​ធំ និង​៨​កញ្ចប់​តូច ​។

ជនសង្ស័យ​ដែល​នគរបាលបាន​កំណត់​ថា ជា​មុខសញ្ញា​គ្រឿងញៀន​រូប​នេះ ត្រូវ​បានគេ​ស្គាល់​ថា អតីត​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ​ត្រូវ​បាន​អង្គភាព​កាត់​ឈ្មោះ​​ចេញពី​ជួរ​កងកម្លាំង​កាលពី​អំឡុង​ប៉ុន្មាន​ខែ​មុន​នេះ ក្រោយ​ពី​រក​ឃើញ​ថា ជន​នេះមាន​ពាក់​ព័​ន្ឋ​​ករណី​គ្រឿងញៀន​ធ្ងន់ធ្ងរ​ ។

លោក​វរសេនីយ៍ឯក គង់ វ​ណ្ណា​រឹ​ទ្ឋ បាន​​បន្ត​​ទៀត​ថា ក្រោយ​ការ​ស៊ើប​អ​ងេ្ក​តលើ​ជនសង្ស័យ​ជា​មុខសញ្ញា​គ្រឿងញៀនរូប​នេះ​ ​អស់​​រយៈពេល​ជាង​២​ខែ​​មក​​នោះ​ ទើប​​​​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន ​៕