បុរសជនជាតិព្នងម្នាក់ ឡើងបេះផ្លែស្លែង ធ្លាក់ស្លាប់ នៅស្រុកកោះញែក

មណ្ឌលគិរីៈ ដោយសារជីវភាព ក្នុងគ្រួសារទីទល់ក្រខ្លាំងពេក ប្តីបានសុំប្រពន្ធចូលព្រៃ ដើម្បីប្រកបរបររើស គ្រាប់ស្លែង យកមកលក់បានកម្រៃ មកផ្គត់ផ្គង់គ្រួសារ តែត្រូវបានធ្លាក់ពីលើដើមស្លែង ស្លាប់បាត់បង់ជីវិត បន្ទាប់ពីនាំយកមកដល់ផ្ទះ កាលពីថ្ងៃទី២៨ មករា ២០១៦ នៅភូមិអន្រ្តេះ ឃុំអរបួន ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

លោក ហ៊ីង ច្រិៈ មេភូមិអន្រ្តេះបានរៀបរាប់ប្រាប់ថា ជនរងគ្រោះជា (សព)ខាងលើ មុនពេលកើតហេតុ ដោយសារតែក្នុងស្ថានភាព គ្រួសាររបស់ខ្លួនទីទ័លពេក រូបគេជាប្តីបានជជែកគ្នា ជាមួយប្រពន្ធខ្លួន សុំប្រពន្ធចូលព្រៃប្រកបរបររើសគ្រាប់ស្លែង មកលក់ដើម្បីបានប្រាក់ គ្រាន់ដោះស្រាយជីវភាព របររើសគ្រាប់ស្លែង របស់បរុសជាប្តីខាងលើនេះ វាក៍ជារបរលើកទីមួយរបស់គេទៀតផង អកុសល់ត្រូវបានអស់ជីវិត នៅពេលនេះតែម្តងទៅ។

លោកមេភូមិខាងលើបានបន្តទៀត សូម្បីតែការធ្វើបុណ្យទាន របស់សពនេះ ត្រូវបានអ្នកស្រុកជួយគ្នាបន្តិចបន្តួច ក្នុងការចាត់ចែងដែរ ព្រោះគ្រួសារមួយនេះមានភាពទីទល់ខ្លាំងពេក ។ ប្រពន្ធសពឈ្មោះ ផយ លឺច អាយុជាង៣០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ឱ្យដឹងថា សពថ្ងៃគ្រួសារគាត់សព្វថ្ងៃ មានសមាជិកចំនួនបួននាក់ ឪពុក ម្តាយនិងកូនចំនួន២នាក់ រស់នៅក្នុងផ្ទះតូចមួយ ប្រក់ស្បូវចាស់ទ្រុឌទ្រោមស្ទើររលំ រកបានព្រឹកខ្វះ ល្ងាចមានពេលខ្លះស្ទើរដាច់អាហារ មួយពេលៗទៀតផង ជួបរឿងបែបនេះហើយ ក៍ប្តីរបស់ខ្លួនបានសម្រេចចិត្ត ចូលព្រៃរើសគ្រាប់ស្លែង មកលក់បានកំរ៉ៃខ្លះ យកមកដោះដូរអាហារ តែពេលនេះប្តីរបស់នាង បានស្លាប់ចោលទៀត ធ្វើឱ្យគ្រួសាររបស់គាត់កាន់តែជួប ភាពទីទ័លនេះធ្ងន់ទៅៗ គ្មានថ្ងៃល្ហែរឡើយ។

គ្រួសារសពបាននឹងកំពុងដង្ហោយហៅ រកសុំជំនួយពីបណ្តា សប្បុរសជននានា ដែលមានសប្បុរស មកលើក្រុមគ្រួសារគាត់។ លោក កាន់ ពេញ អធិការស្រុកកោះញែក អោយដឹងថា ជនរងគ្រោះពិតជាបានស្លាប់ ដោយសារធ្លាក់ពីលើដើម ស្លែងពិតមែន ជនរងគ្រោះជាសពឈ្មោះ សប់ ភើន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិព្នង រស់នៅភូមិអន្រ្តេះឃុំអរបួន ស្រុកកោះញែក ខេត្តមណ្ឌលគិរី ពិតជាមានជីវភាពទីទ័លក្រីក្រមែន ហើយការចាត់ចែងធ្វើបុណ្យ របស់សពនេះគឺ បានមកពីការជួយជ្រោមជ្រែងពីអ្នកភូមិ ៕

បុរសជនជាតិព្នងម្នាក់ ឡើងបេះផ្លែស្លែង ធ្លាក់ស្លាប់ នៅស្រុកកោះញែក
បុរសជនជាតិព្នងម្នាក់ ឡើងបេះផ្លែស្លែង ធ្លាក់ស្លាប់ នៅស្រុកកោះញែក

 

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត