លួច​ថត​នរណា​ម្នាក់​មិន​ឲ្យ​គេ​ដឹង​ខ្លួន ដោយ​គ្រាន់​តែ​ធ្វើ​តាម​វិធីនេះ!

នេះជាប្រភេទ Tweak មួយ ដែលមាន វត្តមាន តាំងពីប្រព័ន្ធ ប្រតិបត្តិការ​ iOS8 មកម្ល៉េះ តែវា នៅអាប់ដេត មកដល់ប្រព័ន្ធ ប្រតិបត្តិការ iOS9 ហើយវា នៅតែមាន ប្រសិទ្ធភាព ដែលអ្នក ប្រើប្រាស់ ច្រើនចង់ បានវា។

លួច​ថត​នរណា​ម្នាក់​មិន​ឲ្យ​គេ​ដឹង​ខ្លួន ដោយ​គ្រាន់​តែ​ធ្វើ​តាម​វិធីនេះ!

Tweak នេះ ឈ្មោះ Stealth Cam អាចឲ្យអ្នកប្រើ លួចថតរូប នរណាម្នាក់បាន ដោយមិនដឹងខ្លួន។ នៅពេល ថតរូប អ្នកអាច បិទអេក្រង់ ធ្វើជាចាក់សោរ ស្មាតហ្វូន តែការពិត វានៅក្នុងកម្មវិធី កាមេរ៉ា នៅឡើយ ហើយអ្នកអាច ចុចលើប៊ូតុង តម្លើងសម្លេង ដើម្បីថតរូប។

ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖

  • ចូលទៅកាន់ Cydia => Sources => Edit => Add => វាយពាក្យថា http://repo.biteyourapple.net
  • បន្ទាប់អ្នកអាចទៅកន្លែង Search រួចវាយ ពាក្យថា Stealth Cam ហើយធ្វើការដំឡើង
  • បន្ទាប់ពីដំឡើងរួច Tweak នេះនឹងដំនើរការដោយស្វ័យប្រវត្តិ

ការប្រើប្រាស់៖

  • អ្នកចូលទៅកាន់កម្មវិធីកាមេរ៉ា រួចចុច លើប៊ូតុង Power ដើម្បីចាក់សោរ ដូចនេះផ្ទៃអេក្រង់ ឡើងងងឹត ហើយអ្នកអាច ចុចប៊ូតុង ដំឡើងសម្លេង ដើម្បីថតរូប នៅពេលថតរួចរាល់ អ្នកគ្រាន់តែ ចុចលើប៊ូតុង Home វានឹង បើកឲ្យ ចេញអេក្រង់វិញ

សូមទស្សនាវីដេអូបង្ហាញពីការប្រើប្រាស់៖

បញ្ជាក់ថា ៖ អ្នកត្រូវធ្វើការដំឡើង និងធ្វើតាមការ ណែនាំខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិនជា អ្នកធ្វើខុស ពីការបង្ហាញ ខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើតឡើង ដោយការច្រលំ របស់អ្នក យើងមិន ទទួលខុសត្រូវ ជាដាច់ខាត។

Tweak នេះពិតជាមាន ប្រយោជន៍ តែអ្នកក៏ ត្រូវប្រើប្រាស់ វាឲ្យបាន ត្រឹមត្រូវ ផងដែរ មិនមែន លួចថតរូប អាក្រាតរបស់ នរណាម្នាក់ឡើយ ហើយយើង ក៏សង្ឃឹមថា អ្នកនឹង គ្មានបញ្ហា ជាមួយ Tweak នេះទៅចុះ។

  • ដោយ: Hong
  • 2:58 PM, 29 January
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ