ដំណោះស្រាយ មិន​អាច​ទាញ​យក​ហ្គេម-កម្មវិធី iOS ដែល​មាន​ទំហំធំ​ជាង 100 MB តាម​រយៈ​ស៊ីម​កាត (iOS 7/8/9)

បញ្ហានេះ គឺតែងកើតមានឡើង ជារឿយៗ សម្រាប់​អ្នក​ប្រើ​ប្រាស់ iDevice គ្រប់រូប ជាពិសេស ប្រិយ​មិត្ត ដែល​បាន​ទាញ​យក កម្មវិធី-ហ្គេម ដែល​មាន​ទំហំ ធំជាង 100 MB ឡើង​ទៅ​តែ​ម្តង ដោយ​វា​មិន​អនុញ្ញាតិ អោយ​ធ្វើការ ទាញ​យក​ឡើយ បើ​សិន​ជា ទាញ​យក​តាម​រយៈ ស៊ីម​កាត​នោះ លុះ​ត្រា​តែ ប្តូរ​ទៅ​ទាញ​យក តាម​រយៈ Wi-Fi វិញ ទើបមិនអី។ ក៏ប៉ុន្តែ ប្រសិនបើ លោកអ្នក មានតម្លើង Tweak 3G Unrestrictor 5 នេះហើយនោះ បញ្ហាទាំងប៉ុន្មាន នឹងលែងមានទៀតហើយ។

ដំណោះស្រាយ មិន​អាច​ទាញ​យក​ហ្គេម-កម្មវិធី iOS ដែល​មាន​ទំហំធំ​ជាង 100 MB តាម​រយៈ​ស៊ីម​កាត (iOS 7/8/9)

យ៉ាងណាមិញ ចំពោះ Tweak 3G Unrestrictor 5 នេះ ខេមបូក៏ធ្លាប់បាន ចុះផ្សាយម្តងមកហើយដែរ តែ​នៅ​ពេលនេះ យើងសូមណែនាំ វាជូនប្រិយមិត្ត ទាំងអស់គ្នាម្តងទៀត ព្រោះតែមាន មិត្តអ្នកអាន ជាច្រើន នៅមិនទាន់ ស្គាល់វានៅឡើយ។ ម្យ៉ាង វាទើប Support ជាមួយនឹង iOS9 ហេតុដូចនេះ ទើបបង្កើតជា ពត៌មាន ថ្មីមួយតែម្តងទៅ។

សម្រាប់របៀបតម្លើង Tweak នេះ សូមអានពីសេចក្តីណែនាំ ដូចខាងក្រោមនេះ៖

តម្រូវការ

  • iPhone/iPad ប្រើ iOS7/8/9 និងបានធ្វើការ Jailbreak រួចជាស្រេច

របៀបតម្លើង និងប្រើប្រាស់

  • ចូលទៅកាន់ Cydia ហើយបន្ថែម Source ថ្មីមួយ “repo.biteyourapple.net”
  • បន្ទាប់សូមស្វែងរក និងតម្លើង Tweak “3G Unrestrictor 5 (iOS7/8/9)” រួចចុច Restart Springboard
  • បើកកម្មវិធី 3G Unrestrictor 5 នៅលើ Homescreen រួចចុចពាក្យ Edit នៅផ្នែកខាងឆ្វេង ហើយចុចសញ្ញាបូក រួចដាក់កម្មវិធី មួយចំនួន ដូចជា App Store ឬក៏ YouTube ជាការស្រេច។

ដំណោះស្រាយ មិន​អាច​ទាញ​យក​ហ្គេម-កម្មវិធី iOS ដែល​មាន​ទំហំធំ​ជាង 100 MB តាម​រយៈ​ស៊ីម​កាត (iOS 7/8/9)

Tweak នេះ គ្រាន់តែអាចជួយ ដោះស្រាយបញ្ហាអ្នក មួយពេលៗ តែប៉ុណ្ណោះ ពេលដែលឆ្ងាយ មិន​មាន​សេវា Wi-Fi ដើម្បីប្រើប្រាស់។ តែប្រសិនបើ អ្នកស្ថិតនៅក្នុងក្រុង ឬកន្លែងដែលមាន Wi-Fi ប្រើប្រាស់​នោះ គួរតែភ្ជាប់ទៅកាន់ Wi-Fi វិញទៅ ទើបជាការប្រសើរជាង ហើយក៏នឹងមិនចាំបាច់ ត្រូវចំណាយលុយ ច្រើន​ផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ដំណោះស្រាយ មិន​អាច​ទាញ​យក​ហ្គេម-កម្មវិធី iOS ដែល​មាន​ទំហំធំ​ជាង 100 MB តាម​រយៈ​ស៊ីម​កាត (iOS 7/8/9)

  • ដោយ: Mai
  • 3:34 PM, 29 January
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ