ការពិត ៧ យ៉ាង ដែល​ធ្វើឲ្យអ្នកស្រឡាញ់គ្នា​មិនបានយូរ

តាម​ការស្រាវជ្រាវ​ថ្មីៗនេះ​បាន​បង្ហាញ​ថា គូស្នេហ៏ត្រូវ​បានគេ​បែងចែកជា ៣ប្រភេទ​ដូចជា៖ គូស្នេហ៏​រយៈ​ពេល​វែង, គូស្នេហ៏​រយៈពេល​ខ្លី និង​គូស្នេហ៏​ក្បែរគ្នា។

ការពិត ៧ យ៉ាង ដែល​ធ្វើឲ្យអ្នកស្រឡាញ់គ្នា​មិនបានយូរ

យោងតាម​ការស្រាវជ្រាវ ជាទូទៅ​មនុស្សភាគច្រើន​ចូលចិត្ត​រើស​យកគូស្នេហ៏​រយៈពេលខ្លី។ គូស្នេហ៏​ដែលកើតឡើង មុនពេល​អ្នកស្គាល់​ពីចិត្តគ្នា គេហៅ​ថា គូស្នេហ៏​រយៈពេល​ខ្លី។ គូស្នេហ៏​បែបនេះ ច្រើនតែ​ស្រឡាញ់គ្នា​តែមួយប្រ៉ាវ រួចក៏​ចែកផ្លូវគ្នា។

គូស្នេហ៏រយៈ​ពេលវែងជា ជាការ​ចាប់ផ្តើម​ស្នេហាជាមួយគ្នា និងរស់នៅ​ជាមួយគ្នា​ក្នុងរយៈ​ពេលយូរ។ ពេលខ្លះ ពួកគេក៏​អាចគិតដល់​ការរៀបការ​ផងដែរ។

ចំពោះគូស្នេហ៏​ក្បែរគ្នា ពួក​គេទាំងពីរ​មាន​ស្នេហាជាមួយគ្នាដោយ​ចៃដន្យ នៅពេល​ពួកគេ​ស្ថិតក្នុងស្ថានភាព​ដូចគ្នា ឬនៅ​កន្លែងការងារ​ជាមួយគ្នា ហើយ​មានភាពស្និតស្នាល​នឹងគ្នា​ក្នុង​ពេលទំនេរ។

ស្នេហាបែបនេះ​នឹងត្រូវ​បញ្ចប់ នៅពេល​ពួកគេ​ឃ្លាតឆ្ងាយ​ពីគ្នា។ ឧទាហរណ៏​ដូចជា គូស្នេហ៏​នៅកន្លែង​ធ្វើដំណើរ​រថភ្លើង ឬការិយាល័យ។

 

ការពិតទី ១

អ្នកជំនាញខាង​ស្នេហាបាន​និយាយថា មនុស្ស​ភាគច្រើន​ចូលចិត្ត​ធ្វើជាគូស្នេហ៏​រយៈពេល​ខ្លី ព្រោះវាធ្វើឲ្យពួកគេ​មិនចាំបាច់​ត្រូវទទួល​បន្ទុកច្រើន។

ការពិតទី ២

គូស្នេហ៏បែប​នេះអាចជា​រឿងមួយ​គ្រោះថ្នាក់ នៅពេល​អ្នកគ្រប់គ្រង​វាមិនបាន​ត្រឹមត្រូវ។ មនុស្សចំនួន​ចូលចិត្ត​ធ្វើជាគូស្នេហ៏​បែបនេះ ព្រោះវា​មិនត្រូវ​ប្រើអារម្មណ៏​ច្រើនទេ។

ការពិតទី ៣

អ្នកដែលជ្រើស​យកគូស្នេហ៏​រយៈពេលខ្លីងាយ​នឹងឆាប់​បែកគ្នា ហើយមិន​សោកស្តាយ​ពេលដែលបែក​គ្នា និងគ្មាន​ដំណាក់​កាលខូចចិត្តពេល​ដែលចែក​ផ្លូវគ្នា​ឡើយ។

ការពិតទី ៤

រឿងមួយដែល​ធ្វើឲ្យមនុស្ស​ជាច្រើន​ចាប់អារម្មណ៏​នឹងគូស្នេហ៏​រយៈពេល​វែងគឺ ពាក់ព័ន្ធនឹង​អារម្មណ៏។ ពួកគេមាន​អារម្មណ៏​ស្រឡាញ់ និងព្រួយបារម្ភ​ពីគ្នា។ ប៉ុន្តែស្រប​ពេលជាមួយ​គ្នានេះ​ដែរ ការដាក់​ចិត្តធ្វើឲ្យ​ពួកគេ​មានបញ្ហា​ក្នុងសេចក្តី​ស្នេហា។

ការពិតទី ៥

នៅពេលគូស្នេហ៏​រយៈពេលវែង​បានចែកផ្លូវគ្នា ធ្វើឲ្យអ្នក​ទាំង ២ជួប​នឹងការឈឺចាប់​ខ្លាំងបំផុត។

ការពិតទី ៦

ចំពោះគូស្នេហ៏​ក្បែរគ្នា​វិញ ពួកគេទាំង ២ មិនកើត​ជាបញ្ហាអ្វីទេ ព្រោះពួកគេ​មិនបានរស់​នៅយូរជាមួយ​គ្នា។ ជាការពិតណាស់ គូស្នេហ៏ប្រភេទនេះ​មានមួយចំនួនមិនទាន់​បានខ្លួនប្រាណ​គ្នាទេ។

ការពិតទី ៧

គូស្នេហ៏ដាក់អារម្មណ៏​នឹងគ្នា ពួកគេ​អាចប្រឈម​មុខគ្រោះថ្នាក់​បំផុត បើទោះបីជាពួកគេ​មិនទាន់បានខ្លួនប្រាណគ្នា​ក៏ដោយ។ នេះដោយសារតែ​ពួកគេទាំង ២មាន​អារម្មណ៏​សង្ស័យ, មិនសប្បាយចិត្ត នៅពេល​មនុស្សដែលខ្លួន​ស្រឡាញ់ទៅ​មានអ្នក​ផ្សេង វាអាច​ធ្វើឲ្យ​ឈឺចាប់៕

 

ដោយ៖ ដារ៉ា

ប្រភព៖boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ការពិត ៧ យ៉ាង ដែល​ធ្វើឲ្យអ្នកស្រឡាញ់គ្នា​មិនបានយូរ