គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ កុងតឺន័រ​ ២ ​គ្រឿង​បុក​គ្នានៅលើ​ផ្លូវជាតិ​លេខ​ ៤ ​ទៀតហើយ​

Doliprane TVC

​កាលពី​យប់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ យប់មិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​មួយ​បានកើត​ឡើង នៅត្រង់ចំណុច​ផ្លូវជាតិ​លេខ ៤ ស្ថិតក្នុង​ភូមិ​ព្រែក​គោ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ដោយសារ​រថយន្ត​កុងតឺន័រ ២ គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាលអោយ​អ្នកបើកបរ​ម្នាក់​បាន​ស្លាប់ ។​

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ កុងតឺន័រ​ ២ ​គ្រឿង​បុក​គ្នានៅលើ​ផ្លូវជាតិ​លេខ​ ៤ ​ទៀតហើយ​

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ កុងតឺន័រ​ ២ ​គ្រឿង​បុក​គ្នានៅលើ​ផ្លូវជាតិ​លេខ​ ៤ ​ទៀតហើយ​

នៅ​កន្លែងកើតហេតុ គេ​បានឃើញ​មាន​រថយន្ត​កុងតឺន័រ ១ គ្រឿង​ម៉ាក FUZU (​រថយន្ត​សណ្តោង​រ៉ឺម៉ក​) ពណ៍​ខ្លាញ​ក្តាម ពាក់​ស្លាក​លេខ ភ្នំពេញ 3C.2236 ធ្វើដំណើរ​ពី​លិចទៅ​កើត លុះ​មក​ដ់​ចំណុចកើតហេតុ បាន​ជ្រុល​ច​ង្គូ​តទៅ​បុក​យ៉ាង​ពេញទំហឹង​នឹង​រថយន្ត​កុងតឺន័រ ១ គ្រឿង​ទៀត​ម៉ាក HINO ពណ៍​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3A.0093 ក្នុងទិសដៅ​បញ្ច្រាស់​គ្នា អូស​ធ្លាក់​ចូលក្នុង​ប្រឡាយ បណ្តាល​ឲ្យ​តៃកុង​រថយន្ត​ម្នាក់​គាប់​ជាប់​ក្នុងកា​ប៊ិន​រថយន្ត​ស្លាប់ ។

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ កុងតឺន័រ​ ២ ​គ្រឿង​បុក​គ្នានៅលើ​ផ្លូវជាតិ​លេខ​ ៤ ​ទៀតហើយ​

ភ្លាមៗ​នោះ អ្នកបើកបរ​រថយន្ត​ម្នាក់ទៀត បាន​រត់គេចខ្លួន​បាត់​ទាំង​មាន​របួស​ជាប់​ខ្លួន ។​លោក មាន សំណាង អធិការនគរបាល​ស្រុក​អង្គស្នួល បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ គង់ ធុល ភេទ​ប្រុស រស់នៅ​ឃុំ​ស្រែ​នោ​ង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​​ក្រោយពី​កើតហេតុ សមត្ថកិច្ច​ជំនាញ បាន​ចុះទៅ​ធ្វើការ​វាស់វែង និង បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រៃ​ណី ដោយឡែក​រថយន្ត​ទាំង ២ គ្រឿង បាន​អូស​យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក រង់ចាំ​ការដោះស្រាយ និង បន្ត​តាម​និតិ​វិធី​ច្បាប់ ៕​សុថា​ត់​

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ កុងតឺន័រ​ ២ ​គ្រឿង​បុក​គ្នានៅលើ​ផ្លូវជាតិ​លេខ​ ៤ ​ទៀតហើយ​

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ កុងតឺន័រ​ ២ ​គ្រឿង​បុក​គ្នានៅលើ​ផ្លូវជាតិ​លេខ​ ៤ ​ទៀតហើយ​