ស្ថិតិ៖ Ronaldo ជា​កីឡាករ​ស៊ុត​​ច្រើន​ជាង​គេ​នៅ​ La Liga ​តែ​ចូល​តិច​ជាង​ Suarez

Cristiano Ronaldo គឺជាកីឡាករដែលស៊ុតច្រើនជើងជាងគេបំផុតនៅក្របខ័ណ្ឌ La Liga រដូវកាលនេះ និងស៊ុតស្ទើរតែមួយទ្វេជាពីរ បើធៀបនឹង Lionel Messi ដែលស្ថិតលេខ២។ខ្សែបម្រើប្រយុទ្ធក្រុម Real Madrid (CR7) ស៊ុតសរុប១៣៥ជើង ហើយបើគិតជាមធ្យម Ronaldo ស៊ុត៦,៤៣ជើងក្នុង១ប្រកួត ខណៈដែល Messi ស៊ុតសរុបបានតែ៧៦ជើងប៉ុណ្ណោះ។

ដូច្នេះបើតាមស្ថិតិនេះបង្ហាញថា កីឡាករជម្រើសជាតិព័រទុយហ្គាល់ចូលចិត្តលេងស៊ុតច្រើនជាងបញ្ជូនឲ្យមិត្តរួមក្រុម និងចង់រកគ្រាប់បាល់ចូលទីច្រើនដាច់គេ។ទោះបី Ronaldo ស៊ុតច្រើនដាច់គេនៅ La Liga មែន ប៉ុន្តែតារាឆ្នើមរូបនេះ ស៊ុតចំគោលដៅតែ៤០% ប៉ុណ្ណោះ និងស៊ុតចូលទីតែ១១,៨% ដែលមកទល់ពេលនេះ រូបគេស៊ុតចូលទីបាន១៦គ្រាប់ ស្មើ Neymar ដែលស៊ុតសរុប៦៨ជើង។រីឯ Top Scorer នៅ La Liga ខ្សែប្រយុទ្ធ Luis Suarez ដែលស៊ុតចូលទី១៨គ្រាប់ លើស CR7 ២គ្រាប់ គឺស៊ុតសរុបតិចជាង Ronaldo ៦១ជើង៕

ប្រភព៖ sabay