Neymar៖ ខ្ញុំចង់លេងក្រោម ការដឹកនាំរបស់លោក Pep Guardiola

កីឡាករសញ្ជាតិប្រេស៊ីល Neymar បានសរសើរ និងបង្ហាញចំណាប់អារម្មណ៍ចង់លេងក្រោមការដឹកនាំរបស់លោក Pep Guardiola។

ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ និងលោក Pep មិនដែលបានធ្វើការជាមួយគ្នានោះទេ ព្រោះការមកដល់ Nou Camp កាលពីឆ្នាំ២០១៣ របស់ Neymar ចំពេលដែល Pep លាឈប់ពីក្លឹប ហើយសម្រាក១ឆ្នាំពីការងារដឹកនាំបាល់ទាត់។

ជយលាភីលេខ៣ Ballon d’Or បាននិយាយថា៖ “Pep គឺជាបុគ្គលមួយរូបដែលខ្ញុំស្ងើចសរសើរបំផុត ហើយចង់ធ្វើការជាមួយ។ វាពិបាកនឹងនិយាយថាខ្ញុំចង់ទៅលេងនៅក្របខ័ណ្ឌដទៃ គ្មាននរណាដឹងថាថ្ងៃស្អែក មានអ្វីកើតឡើងនោះទេ តែសម្រាប់ពេលនេះខ្ញុំរីករាយនឹងនៅ Barcelona។”

លោក Pep បានប្រកាសចាកចេញពី Bayern Munich នៅចុងរដូវកាលបេះ ហើយទំនងជាចាប់ផ្ដើមការងារថ្មីនៅអង់គ្លេសជាមួយក្លឹបណាមួយ តែមិនទាន់ប្រាកដនៅឡើយទេ។ អ្នកចាត់ការវ័យ៤៤ឆ្នាំ បានទាក់ទងជាមួយក្លឹប៣ធំៗកន្លងមកមានដូចជា Chelsea, Manchester Cityនិង Manchester United៕

 

Neymar៖ ខ្ញុំចង់លេងក្រោម ការដឹកនាំរបស់លោក Pep Guardiola