Mr. Bean នាំមិត្តស្រីចូលផ្ទះភ្លាមៗ ក្រោយលែងប្រពន្ធបាន១សប្ដាហ៍

តារាសម្ដែងនិងកំប្លែងអង់គ្លេស Rowan Atkinson ឬ Mr. Bean បាននាំមិត្តស្រីថ្មីដែលជាតារាសម្ដែងនាង Louise Ford ចូលមករស់នៅជាមួយ នៅផ្ទះរបស់លោកក្នុងប្រទេសអង់គ្លេស ក្រោយចែកផ្លូវជាមួយប្រពន្ធ។ នេះតាមការឲ្យដឹងពី mirror។

តារាកំប្លែងវ័យ៦០ឆ្នាំដែលបានលែងលះជាមួយប្រពន្ធអ្នកស្រី Sunetra Sastry ជាអ្នកតុបតែងខ្លួនឲ្យតារានៅទូរទស្សន៍ BBC កាលពីសប្ដាហ៍មុន បានភ្ជាប់ទំនាក់ទំនងស្នេហាជាមួយ Louise វ័យ៣២ឆ្នាំអស់រយៈពេលជាង២ឆ្នាំមកហើយ។ ហើយការដែលអ្នកទាំងពីររើមកនៅជាមួយគ្នាគឺដើម្បីបង្កើតសេចក្ដីស្រលាញ់រវាងគ្នាឲ្យកាន់តែខ្លាំង។

បើតាមប្រភពមួយប្រាប់ The Sun ថា៖” Rowan និង Louise គឺជាមនុស្សដែលមិនចង់ប្រាប់រឿងផ្ទាល់ខ្លួនទៅខាងក្រៅទេដូចគ្នា ប៉ុន្តែការលើនេះ អ្នកទាំងពីរគឺចង់បង្ហាញពីភាពត្រង់ពីទំនាក់ទំនងរបស់ពួកគេ។ បច្ចុប្បន្ន Louise កំពុងកាន់កម្មវិធីទូរទស្សន៍មួយមានឈ្មោះថា “Crashing” ខណៈដែល Rowan កំពុងរវល់ជាមួយគម្រោងជាច្រើន”៕

ប្រភព៖sabay

Mr. Bean នាំមិត្តស្រីចូលផ្ទះភ្លាមៗ ក្រោយលែងប្រពន្ធបាន១សប្ដាហ៍

Mr. Bean នាំមិត្តស្រីចូលផ្ទះភ្លាមៗ ក្រោយលែងប្រពន្ធបាន១សប្ដាហ៍

Mr. Bean នាំមិត្តស្រីចូលផ្ទះភ្លាមៗ ក្រោយលែងប្រពន្ធបាន១សប្ដាហ៍