Neymar ៖ នៅ Barcelona ខ្ញុំមានអ្វីៗ គ្រប់យ៉ាង ពិបាកនឹង សម្រេចចិត្ត ចាកចេញ

ក្រុងម៉ាឌ្រីដ៖ កីឡាករសញ្ជាតិប្រេស៊ីល Neymar បានប្រកាសដោយខ្លួនឯងផ្ទាល់ថា «ខ្ញុំពិតជាសប្បាយរីករាយណាស់នៅក្លឹបបាសេឡូណា» ហើយទាក់ទងនឹងរឿងកុងត្រា ខ្លួននៅតែបន្តពិភាក្សាជាមួយនឹងក្លឹប  នេះបើយោងតាម espnfc ចុះផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦។

កីឡាករអាយុ២៣ឆ្នាំ ដែលជាអតីតកីឡាករក្លឹប Santos បច្ចុប្បន្នកុងត្រារបស់ខ្លួន នឹងអូសបន្លាយដល់ខែមិថុនា ឆ្នាំ២០១៨ ។ Neymar គឺនឹងរំពឹងអាចបើកការពិភាក្សា ជាមួយនឹងកុងត្រាថ្មីរបស់ខ្លួន  ។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ កីឡាករ Neymar បានប្រាប់ BeIN Sports ថា «នៅទីនេះ ខ្ញុំមានអ្វីៗគ្រប់បែបយ៉ាង  ហើយនៅ Barcelona ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់» ។

Neymar បានបន្តទៀតថា «ខ្ញុំមានសុភមង្គលខ្លាំងណាស់ ហើយវាពិបាកក្នុងការចាកចេញពីទីនេះ ដែលជាទីក្រុងដ៏អស្ចារ្យ និងជាក្លឹបដ៏អស្ចារ្យ ហើយក៏សម្រេចនៅទីនេះជាច្រើនឆ្នាំទៀត»។

បញ្ជាក់ថា  Neymar  គឺជាកីឡាករដែលមានឈ្មោះ ក្នុងការដណ្តើមពានរង្វាន់ Ballon d'Or ក្នុងឆ្នាំ២០១៥ ហើយជួយឲ្យក្លឹបអ្នកមានបុណ្យបាសេឡូណា លើកពាន La Liga Copa del Rey និង Champions League កាលពីរដូវកាលកន្លងទៅ៕

Neymar ៖ នៅ Barcelona ខ្ញុំមានអ្វីៗ គ្រប់យ៉ាង ពិបាកនឹង សម្រេចចិត្ត ចាកចេញ