វិធី​ធ្វើឲ្យ​ជីវិត​លើ​គ្រែ (​សិច​) កាន់តែ​ល្អប្រសើរ​ជាង​មុន​

វិធី​ធ្វើឲ្យ​ជីវិត​លើ​គ្រែ (​សិច​) កាន់តែ​ល្អប្រសើរ​ជាង​មុន​

​តើ​ជីវិត​លើ​គ្រែ​របស់​អ្នក កំពុងតែ​មាន​បញ្ហា ឈឺចាប់ ឬ​បាន​ស្រណុក​សុខ​ស្រួល​? តើ​អ្នក​កំពុងតែ​ព្រួយបារម្ភ ឬ​ពិបាកចិត្ត នឹង​បញ្ហា​ល​គ្រែ​នេះ​ដែរ​ឬទេ​? មិន​ថា​អ្នក​កំពុង​ឈឺចាប់ ឬ​ស្រណុក​សុខ​ស្រួល​ប៉ុណ្ណា​នោះទេ អ្នក​នៅ​តែ​អាច​ធ្វើឲ្យ​វា បាន​ល្អ​ប្រសើរ​ជាង​មុន តាមរយៈ​គន្លឹះ និង​ការណែនាំ​ពី​អ្នកជំនាញ ប្រចាំ​គេហទំព័រ www.health.com.kh យើងខ្ញុំ​។​

​រឿង​ដំបូង និង​ដាច់ខាត​ត្រូវ​តែ​គិត គឺ​អំពី​សុវត្ថិភាព នៅពេល​រួមភេទ​
​អ្នក​ប្រហែលជា​ចង់​បន្ធូរ​អារម្មណ៍ និង​គិត​ថា​ងាយស្រួល នៅពេល​ចង់​ធ្វើការ​រួម​ភេទ ប៉ុន្តែ មុននឹង​ចាប់ផ្តើម​រឿង​លើ​គ្រែ អ្នក​ត្រូវ​គិត​អំពី​សុវត្ថិភាព​។ ការ​រួមភេទ​ដែលមាន​សុវត្ថិភាព នឹង​ធ្វើឲ្យ​អ្នក​ងាយស្រួល​ស្រើបស្រាល គ្មាន​បារម្ភ និង​មាន​ផា​សុកភាព​។ យ៉ាងណាមិញ មុន​ពេល​រួមភេទ អ្នក​គួរតែ​ដឹង​ច្បាស់​អំពី​ដៃគូ​របស់​អ្នក​។ ចូរ​ប្រើប្រាស់​ស្រោមអនាម័យ ដើម្បី​ការពារ​ជំងឺ​កាមរោគ មេរោគ​អេដស៍ និង​ការ​មាន​ផ្ទៃពោះ​ដែល​មិន​ចង់បាន​។​

​ស្រឡាញ់​រាងកាយ​ខ្លួនឯង​
​ការ​មាន​អារម្មណ៍​ល្អ និង​មាន​ទំនុកចិត្ត​ទៅលើ​រូបរាងកាយ​របស់​អ្នក អាច​កាត់បន្ថយ​ការ​ខ្មាស់អៀន និង​បញ្ហា​នានា​ក្នុង​ពេល​រួមភេទ​។ ការពេញចិត្ត​នឹង​ខ្លួនឯង អាច​ធ្វើ​ឲ្យ​បង្កើត​កាយវិការ ឬ​លេង​ស្តាយ ដែល​អ្នក​ចង់ ហើយ​ងាយ​នឹង​ទទួល​បាន​ភាព​សុខ​ស្រួល​។​

​ពិភាក្សា​ជាមួយ​នឹង​ដៃគូ​របស់​អ្នក​
​ទំនាក់ទំនង​មុននឹង​រួមភេទ គឺជា​កត្តា​សំខាន់​មួយទៀត ដែល​នាំ​ឲ្យ​ជីវិត​សិច​អ្នក កាន់តែ​ប្រសើរ​ឡើង​។ មុនពេល​ឡើង​លើ​គ្រែ អ្នក​គួរតែ​និយាយ​គ្នា​លេង ឬ​ជជែក​អំពី​រឿងក្តៅ​សាច់​លេងៗ ដូចជា អូន​ចង់​យ៉ាងម៉េច​ខ្លះ​? បើ​បង​ចង់​បែបនេះ​ល្អ​ទេ​?

​បង្ហាញ​អំពី​ចំណង់ និង​អ្វី​ដែល​អ្នក​ចង់​បាន​
​ចូរ​កុំ​ខ្មាស់អៀន​ឲ្យសោះ ចំពោះ​រឿង​លើ​គ្រែ ប្រសិនបើ​អ្នកត្រូវការ មិន​ថា​ពេលណា ឬ​កន្លែង​ណា​នោះ​ទេ​។ ការនិយាយ​អំពី​អ្វី​ដែល​ចង់បាន ប្រាប់​ទៅ​ដៃគូ​របស់​អ្នក អាច​ធ្វើឲ្យ​អ្នក​ទាំង​ពីរ​កាន់តែ​ពុះ​កញ្រោ​ល ហើយ​ដៃគូ​របស់​អ្នក​ប្រាកដជា ចាត់ចែង​អ្វី​គ្រប់យ៉ាង សម្រាប់​អ្នក​ហើយ​។​

​ផ្តោត​សំខាន់ និង​ចាប់អារម្មណ៍​លើ​ដៃគូ​របស់​អ្នក​
​ពេលខ្លះ ដៃគូ​របស់​អ្នក​ចង់ តែ​មិន​ហ៊ាន​ហា​រមាត់ ដូច្នេះ អ្នក​ត្រូវ​ចេះ​សង្កេត ហើយ​សម្រេច​បំណង​គេ​ផង នោះ​លើក​ក្រោយ គេ​នឹង​ក្លាហាន​ជា​មិនខានឡើយ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។