ពីនេះ​ពីនោះអំពី​កោះរ៉ុង

ពីនេះ​ពីនោះអំពី​កោះរ៉ុង

ធ្វើ​ដំណើរ​ដោយ​កប៉ាល់​យឺត (Slow Ferry) ប្រមាណ​ជាជិត​​ ២ម៉ោង​ ពី​កំពង់​ផែ​ក្រុង​ព្រះសីហនុ​ទៅកាន់​​កោះធំ​បំផុត​ទីពីរ​នៃ​ប្រទេស​កម្ពុជា ដែល​មាន​ឈ្មោះ​ថា​ «កោះ​រ៉ុង​» មាន​ទីតាំង​ស្ថិត​នៅ​ប្រហែល ២៥ គីឡូម៉ែត្រ​ពីឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ​នៅ​ក្នុង​ឈូង​សមុទ្រ​នៃ​ប្រទេសថៃ ដោយ​គ្រាន់​តែ​ឈាន​ជើង​មក​ដល់​ដី​កោះ​ភ្លាម យើង​ចាប់​ផ្តើម​ឮ​សំឡេង​តន្ត្រី​ចេញ​​ពីបារ និង​ភោជនីយដ្ឋាន​ខ្មែរ​ និង​​បរទេស​ ក៏ដូច​ជា​​មាន​ភាព​មមាញឹក​នៃ​ការ​សាង​សង់​នូវ​បឹងកាឡូ និង​ផ្ទះសំណាក់​ថ្មី​ៗ​ជាច្រើន​យ៉ាង​កង​រំពង​​​លាយ​ឡំ​គ្នា និង​មាន​មនុស្ស​ម្នា​ ពិសេស​ភ្ញៀវ​ទេសចរ ដើរ​ចុះឡើង​ប្រៀប​បាន​នឹង​ទី​ប្រជុំ​ជន​មួយ។
 
ពីនេះ​ពីនោះអំពី​កោះរ៉ុង
 

ពីនេះ​ពីនោះអំពី​កោះរ៉ុង

 

កោះរុង​មានផ្ទៃដី​ប្រមាណ ៧៨គីឡូម៉ែត្រការ៉េ និង ២៤៣គីឡូម៉ែត្រនៃឆ្នេរសមុទ្រ។ ពីដើម​ឡើយ​ កោះរុង​ មាន​ប្រជាជន​រស់​នៅ​តិចតួច​ ដែល​ពួក​គេ​ភាគច្រើន​ជាអ្នក​នេសាទ​ និង​ពោរពេញ​ដោយ​​ភាព​ស្ងៀមស្ងាត់។ យ៉ាង​ណា​មិញ​​​ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ គេ​សង្កេតឃើញ​ថា​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ច្រើន​ពី​នូវ​កំណើន​ប្រជាជន និង​បែបបទ​នៃ​ការរស់​នៅ។

 

កោះរ៉ុង​មាន​ ៦២២គ្រួសារ​ ដែល​​ប្រជាជន​សរុប​ចំនួន ២ ៤៩០នាក់។ ​ប្រជា​ជន​នៅទីនោះ​ប្រមាណជា ៧០ភាគរយ​សាងសង់​ផ្ទះសំណាក់​ ឬ​ភោគជនីយដ្ឋាន​ដើម្បី​បម្រើ​ភ្ញៀវ​ទេសចរណ៍ ២៥ភាគរយ​ទៀត​ជា​អ្នក​រត់​ទូក​ និង​៥ភាគរយ​ជា​អ្នក​នេសាទ។​

 

បើ​តាម​សម្ដី ​លោក ហេង គីម​អាន ជា​នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កោះរ៉ុង បាន​មាន​ប្រសាសន៍ថា នៅ​ឆ្នាំ ២០០១ គេចាប់​ផ្តើ​ម​បង្កើត​ឲ្យ​មាន​សង្កាត់​កោះ​រុង​ ដែលក្នុង​នោះ​មាន​​៧កោះតូចៗ និងមាន​ចំនួន​៥ភូមិ។ នៅ​ឆ្នាំ២០០៨ ក្រុមហ៊ុន​រ៉ូយ៉ាល់​បាន​មក​បណ្ដាក់​ទុន និង​ធ្វើ​ការ​ផ្សព្វផ្សាយ​ បាន​ធ្វើ​​ឲ្យ​កោះរ៉ុង​មាន​មនុស្ស​មា្ន​ស្គាល់​ច្រើ​នទាំង​ខ្មែរ​ និង​បរទេស​។

 

ការ​វិនិយោគទុន​បាន​ធ្វើ​ឲ្យ​ប្រជាជន​មាន​ការងារ​ធ្វើ​ និង​ធ្វើ​ឲ្យ​ជីវភាពគ្រួសារ​កាន់​តែ​ប្រសើរ។ ប៉ុន្តែ​អ្នក​ឆ្ងល់​ទេថា ម្តេច​មាន​អ្នក​នេសាទ​តិច​តួច​នៅ​លើ​កោះ​រុង​បច្ចុប្បន្ន នេះ​? ​
 

ពីនេះ​ពីនោះអំពី​កោះរ៉ុង

 

ពីនេះ​ពីនោះអំពី​កោះរ៉ុង

 

លោក​ គីមអាន​ បាន​បន្ត​ ប្រជា​ជន​លើ​កោះ​ភាគច្រើន​ន​ឈប់​នេសាទ​ត្រី​ ហើយ​ស្ទើរតែ​ទាំង​អស់​នៃ​ប្រជា​ជន​នៅ​ក្នុង​តំបន់​កោះ​តូច​ឈប់​នេសាទត្រី​ទៀត​ហើយ។ ដោយឡែក​ មាន​តែ​ភូមិ២ទេ ដែល​ប្រជា​ជន​នៅ​បន្ត​នេសាទ​ គឺ​ភូមិ​ព្រែក​ស្វាយ និង​ភូមិ​ដើម​ថ្កូវ។

 

បើ​អត់​អ្នក​នេសាទត្រី​អីចឹង​ ធ្វើ​ម៉េច​ភ្ញៀវ​ទេសចរ​អាច​រក​អាហារ​សមុទ្រ ស្រស់​ៗ​ទទួល​បាន​ទៅ? ចង់​ដឹង​ថា​ហេតុ​អី​ប្រជា​នេសាទ​ឈប់​ និង​មិន​សូវ​រវីរវល់​ពី​របរ​នេះ​ដោយ​សារ​មូលហេតុ​អ្វី? ចង់​ដឹង​​ធ្វើ​យ៉ាង​ណា​ទើប​អាច​រក​គ្រឿង​សមុទ្រ​ស្រស់​ញុំា​បាន​នៅលើ​កោះ​រុង? បើ​ចង់​ដឹង សូម​តាមដ្ឋាន​អត្ថបទ​បន្ត​ដែល​នឹង​បង្ហាញពី​កន្លែង​ដែល​មាន​ម្ហូប​ឆ្ងាញ់​ៗ​នៅ​លើ​កោះរុង​៕
 
ពីនេះ​ពីនោះអំពី​កោះរ៉ុង
 
ពីនេះ​ពីនោះអំពី​កោះរ៉ុង
 
ពីនេះ​ពីនោះអំពី​កោះរ៉ុង

 

អត្ថបទ៖ កើត​ ចន្ទ្រា

​​