ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តមណ្ឌលគិរី ៖ ព្រោះតែ​មាន​ជីវភាព​ក្រីក្រ បុរស​ម្នាក់​ដើរ​បេះ​ផ្លែ​ស្លែង​លក់​ដើម្បី​ចិញ្ចឹមជីវិត​គ្រួសារ តែ​ការ​តស៊ូ​នេះ​ធ្វើ​ឱ្យ​បុរស​កំសត់​មាន​គ្រោះថ្នាក់​ដល់​ជីវិត បន្ទាប់​ពី​ធ្លាក់​ពីលើ​ដើម​ស្លែង​មាន​កម្ពស់​ជាង​១០​ម៉ែត្រ កាលពី​ថ្ងៃ​ទី​២៨ មក​រា ២០១៦ ស្ថិត​នៅ​ភូមិ​អរ​បួន ឃុំ​អរ​បួន ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​សប់ ភើ​ន អាយុ​៣៧​ឆ្នាំ ជា​អ្នក​ដើរ​បេះ​ផ្លែ​ស្លែង​លក់​។

ប្រភព​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​រក​បេះ​ផ្លែ​ស្លែង​លក់​ដូច​សព្វដង បន្ទាប់​ពី​រក​ផ្លែ​ស្លែង​បាន​ហើយ ជន​រង​គ្រោះ​បាន​ឡើង​ទៅ​កាប់​មែក រួច​ក៏​បាក់មែក​ស្លែង​នោះ​ធ្លាក់​ដល់​ដី បណ្តាល​ឱ្យ​របួសធ្ងន់ និង​បាន​ស្លាប់​ពេល​ដឹក​មក​ដល់​ផ្ទះ​វិញ ។ បច្ចុប្បន្ន សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។