រឿង​ដែល​មិន​គួរ​ឱ្យជឿ! ស្រ្តី​ម្នាក់​អាច​ព្យាបាល​ជម្ងឺ​មហារីក​ដំណាក់​កាល​ទីបួន​បាន​ដោយ​វិធី​ធម្មជាតិ

ជម្ងឺមានច្រើនបែបយ៉ាង ណាស់​ហើយ​ជម្ងឺ​ដែល​មាន ការ​ពិបាក​ក្នុង​ការព្យា​បាល​ក៏​មាន​ច្រើន​ដែរ។ ជម្ងឺ​មហារីក​គឺ​ជាជម្ងឺ ដ៏កាច​សាហាវ​បំផុត ដែល​បាន​សម្លាប់​ជីវិត មនុស្សរាប់លាននាក់ក្នុងមួយឆ្នាំៗ។ កាល​ពីពេល​ថ្មីៗនេះ មានរឿងដ៏ចម្លែកមួយ បានកើតឡើងដែល ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់​ពីស្រ្តី​ម្នាក់​ដែល បានកើតជម្ងឺមហារីកដំណាក់ ទីបួនទៅហើយ ​បែរជាអាច ជាសះស្បើយយ៉ាងចម្លែក។

រឿង​ដែល​មិន​គួរ​ឱ្យជឿ! ស្រ្តី​ម្នាក់​អាច​ព្យាបាល​ជម្ងឺ​មហារីក​ដំណាក់​កាល​ទីបួន​បាន​ដោយ​វិធី​ធម្មជាតិ

គ្រួសារមួយដែលបាន ជួបរឿងដ៏សែលជួរចត់ បំផុតដោយសារទាំង​ ប្តីនិងប្រពន្ធបាន​កើននូវ​ជម្ងឺមហារីក​ដែល ឈានដល់ដំណាក់ កាលធ្ងន់ធ្ងរទៅហើយ។ បន្ទាប់ពីរកឃើញថាពួកគេមានជម្ងឺមហារីករួចមក ក្រុម​គ្រូពេទ្យបានព្យាយាម ធ្វើការព្យាបាលបុរសជា​ប្តី ប៉ុន្តែជាអកុសលបុរស​ជាប្តីដែលបានកើតជម្ងឺ មហារីក​សួត​នោះបានស្លាប់បាត់ទៅ។ ចំណែកស្ត្រីជាប្រពន្ធ ត្រូបានទទួលយកការ វះកាត់ភ្លាមៗដែរ​បន្ទាប់ពី​គ្រូ​ពេទ្យ​បាន​រកឃើញថា នាងបានកើតជម្ងឺមហារីក ពោះវៀនធំ។ ក្រោយពីការវះកាត់រួចនាងមាន​អការៈ​ធូរ​ស្បើយបាន មួយរយៈប៉ុន្តែមួយរយៈ ក្រោយមកជម្ងឺមនេះ បានរាលដាលដល់​សួតរបស់នាង​ទៀត អ្វីដែល​គួរ​ឱ្យរន្ធត់នោះ ក្រុមគ្រូពេទ្យបានរកឃើញថា ជម្ងឺរបស់នាងបានឈានដល់ដំណាក់កាល ទីបួនទៅ​ហើយ​។ បន្ទាប់ពីនាងបានដឹងរួច មកនាងក៏ឈប់ទទួលយកការព្យាបាល ពីក្រុមគ្រូពេទ្យ។ មិនយូរប៉ុន្មាននាង​ក៏​បាន ទទួលពត៌មានមួយដែល បាននិយាយថាបុរសម្នាក់ បានជាសះស្បើយពី ជម្ងឺមហារីកដោយ​សារ​គាត់​បានពិសារទឹក ការ៉ុតក្រឡុកជារៀងរាល់ថ្ងៃ ។ ហេតុនេះនាងក៏បានសាកល្បង ធ្វើតាមដោយពិសារ​ជារៀងរាល់​ថ្ងៃមិនដែលខាន លុះបាន​រយៈពេលប្រាំបីខែមក ក្រលៀន​របស់នាងក៏ចាប់ផ្តើមហើម នាងក៏​បា​ន​ទៅជួបគ្រូពេទ្យដើម្បីពិនិត្យ ប៉ុន្តែអ្វីៗហួសពីការស្មាន គ្រូពេទ្យបានប្រាប់នាង​ថា ​ពេលនេះពួកគេមិន​បាន​រកឃើញ​បញ្ហា ឫក៏កោលិកានៃជម្ងឺ មហារីកនៅក្នុងខ្លួននាង នោះទេ។

រឿង​ដែល​មិន​គួរ​ឱ្យជឿ! ស្រ្តី​ម្នាក់​អាច​ព្យាបាល​ជម្ងឺ​មហារីក​ដំណាក់​កាល​ទីបួន​បាន​ដោយ​វិធី​ធម្មជាតិ

នេះជារឿងដែលមិនគួរឱ្យជឿនោះទេ ក្រោយមកមិនយូរប៉ុន្មាន ក្រលៀនរបស់នាងក៏ ត្រឡប់មកដូចដើម​វិញ​ ដែល​អាចបញ្ជាក់ថា នាងបានយកឈ្នះជម្ងឺ មហារីកបានហើយដោយ ការពិសារទឹកការ៉ុត។ នាងក៏​បាន​បញ្ជាក់ដែរ​ថា នាងក៏បានតម ជាមួយនឹងអាហារខ្លាញ់ និងគ្រឿងស្រវឹងផងដែរ។

***សូមចុចទីនេះ​ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

រឿង​ដែល​មិន​គួរ​ឱ្យជឿ! ស្រ្តី​ម្នាក់​អាច​ព្យាបាល​ជម្ងឺ​មហារីក​ដំណាក់​កាល​ទីបួន​បាន​ដោយ​វិធី​ធម្មជាតិ

  • ដោយ: Panhabot
  • 4:29 PM, 29 January
  • ប្រភព: Healthy and NaturalHouse
  • Tag: សុខភាព