រថយន្ត​ដាច់​ហ្វ្រាំង ​បុក​រះ​លើ​ស្ពាន​៧​មក​រា ផ្ទុះ​កំហឹង​ចាប់​​អ្នកបើកបរ ​​​វាយ​ស្ទើរ​​ស្លាប់

រាជធានី​ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​មុន​នេះ​បន្តិច ខណៈ​ដែល​រថយន្ត​ដឹក​ទំនិញ​ប្រភេទ​កូរ៉េ​មួយ​គ្រឿង ពណ៌​.​ស បើក​ចុះ​ពីលើ​ស្ពាន​៧​មក​រា​ក៏​ដាច់​ហ្វ្រាំង ពេល​នោះ​ត្រូវ​អ្នកបើកបរ​បាន​លោត​ចុះ​ពីលើ​រថយន្ត​យករួចខ្លួន បណ្តាល​ឱ្យ​រថយន្ត​នោះ​រអិល​ចុះ​ក្រោម​បុក​រះ​ម៉ូតូ​២​គ្រឿង​, រថយន្ត​តា​កូ​ម៉ា​មួយ​គ្រឿង និង​របួសធ្ងន់​មនុស្ស​២​នាក់ ដែល​ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោង​០២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ មក​រា ២០១៦ នេះ ស្ថិត​នៅ​ចំណុច​ស្ពាន​៧​មក​រា បត់​មក​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។

ប្រភព​ឱ្យ​ដឹង​ថា បន្ទាប់​ពី​កើតហេតុ​ភ្លាម ធ្វើ​ឱ្យ​អ្នកដំណើរ​និង​អ្នក​រត់​ម៉ូតូឌុប​ជា​ច្រើន​នាក់ មានការ​ខឹងសម្បារ​ទៅ​លើ​ម្ចាស់​រថយន្ត​នោះ ដោយ​ចាប់​មក​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង ធ្វើ​ឱ្យ​អ្នកបើកបរ​ខាងលើ​របួស​ហូរ​ឈាម​ពេញ​ខ្លួន និង​ប៉ោង​មុខមាត់ ព្រោះ​មិន​បាន​នៅ​បញ្ជា​ចង្កូតរថយន្ត​របស់​ខ្លួន ។

អ្នកបើកបរ​រូប​នោះ​មិន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បើករថយន្ត​ប្រភេទ​កូរ៉េ ពណ៌​.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-6862 មាន​ដឹក​​ទំនិញ​របស់​ឯកជន ។ ចំណែកឯ​អ្នក​រង​របួស២នាក់ ក្នុងនោះម្នាក់​ឈ្មោះសិ​ម ស្រី​ភ​ក្រ័ អាយុ១៦ឆ្នាំ ​ជា​សិស្ស ស្នាក់​នៅ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ជិះ​ម៉ូតូ​ម៉ាក Today ពណ៌​.ស ពាក់​ស្លាក​លេខ ភ្នំពេញ 1DB-2964 (​របួស​ធ្ងន់)​ ។ រីឯ​ខាង​រថយន្ត​មួយ​គ្រឿង​​រង​ការ​ខូចខាត គឺ​ម៉ា​កតា​កូ​ម៉ា ពាក់​ស្លាក​លេខ​ភ្នំពេញ​2E-2151 ។

បច្ចុប្បន្ន សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខណ្ឌទួលគោក​ធ្វើការ​ឃាត់ខ្លួន​អ្នកបើកបរ​ខាងលើ និង​ត្រួតពិនិត្យ​កន្លែង​កើតហេតុ ហើយ​នឹង​​ត្រូវ​បញ្ជូន​ទៅ​ដោះស្រាយ​បន្ត​នៅ​ការិយាល័យ​ជើង​គោក រាជធានី​ភ្នំពេញ ៕

រថយន្ត​ដាច់​ហ្វ្រាំង ​បុក​រះ​លើ​ស្ពាន​៧​មក​រា ផ្ទុះ​កំហឹង​ចាប់​​អ្នកបើកបរ ​​​វាយ​ស្ទើរ​​ស្លាប់
រថយន្ត​ដាច់​ហ្វ្រាំង ​បុក​រះ​លើ​ស្ពាន​៧​មក​រា ផ្ទុះ​កំហឹង​ចាប់​​អ្នកបើកបរ ​​​វាយ​ស្ទើរ​​ស្លាប់
រថយន្ត​ដាច់​ហ្វ្រាំង ​បុក​រះ​លើ​ស្ពាន​៧​មក​រា ផ្ទុះ​កំហឹង​ចាប់​​អ្នកបើកបរ ​​​វាយ​ស្ទើរ​​ស្លាប់
រថយន្ត​ដាច់​ហ្វ្រាំង ​បុក​រះ​លើ​ស្ពាន​៧​មក​រា ផ្ទុះ​កំហឹង​ចាប់​​អ្នកបើកបរ ​​​វាយ​ស្ទើរ​​ស្លាប់
រថយន្ត​ដាច់​ហ្វ្រាំង ​បុក​រះ​លើ​ស្ពាន​៧​មក​រា ផ្ទុះ​កំហឹង​ចាប់​​អ្នកបើកបរ ​​​វាយ​ស្ទើរ​​ស្លាប់
រថយន្ត​ដាច់​ហ្វ្រាំង ​បុក​រះ​លើ​ស្ពាន​៧​មក​រា ផ្ទុះ​កំហឹង​ចាប់​​អ្នកបើកបរ ​​​វាយ​ស្ទើរ​​ស្លាប់
រថយន្ត​ដាច់​ហ្វ្រាំង ​បុក​រះ​លើ​ស្ពាន​៧​មក​រា ផ្ទុះ​កំហឹង​ចាប់​​អ្នកបើកបរ ​​​វាយ​ស្ទើរ​​ស្លាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត