មិនធម្មតាទេ! Mark Zuckerberg ឡើងជាកំពូល មហាសេដ្ឋីពិភពលោក លំដាប់ទី៦ ក្នុងសប្តាហ៍នេះ

អាមេរិក៖ កាលពីពេលថ្មីៗនេះ មនុស្សជាច្រើន ជុំវិញពិភពលោក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជុំវិញស្ថាបនិក បណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីរូបគាត់ បានរំកិលខ្លួនឡើង ទៅលំដាប់ទី៦ នៅក្នុងបញ្ជីឈ្មោះ កំពូលមហាសេដ្ឋីពិភពលោក របស់ទស្សនាវដ្តី Forbes រួចមក។

យោងតាមប្រភពព័ត៌មាន ដែលបានដកស្រង់ ចេញពីរបាយការណ៍ របស់ទស្សនាវដ្តី Forbes បានឲ្យដឹងថា ស្ថាបនិក និងជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន Facebook នាពេលបច្ចុប្បន្ននេះ គឺលោក Mark Zuckerberg បានក្លាយខ្លួនជា កំពូលមហាសេដ្ឋីលំដាប់ពិភពលោក ក្នុងលេខរៀងទី៦ និងជាកំពូលមហាសេដ្ឋី របស់សហរដ្ឋអាមេរិក លំដាប់ទី៤ ក្រោយពីទ្រព្យសម្បត្តិសរុប របស់រូបលោក បានហក់ឡើងយ៉ាងលឿន ពោលគឺឡើងដល់ទៅ ៤៧.៩ពាន់លានដុល្លារ នៅក្នុងសប្តាហ៍នេះ។

មិនធម្មតាទេ! Mark Zuckerberg ឡើងជាកំពូល មហាសេដ្ឋីពិភពលោក លំដាប់ទី៦ ក្នុងសប្តាហ៍នេះ
លោក Mark Zuckerberg ស្ថាបនិក និងជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន Facebook

មូលហេតុដែលធ្វើឲ្យ លោក Mark Zuckerberg ហក់ឡើងមកនៅ លំដាប់ទី៦ ក្នុងបញ្ជីឈ្មោះកំពូល មហាសេដ្ឋីពិភពលោក របស់ទស្សនាវដ្តី Forbes បានយ៉ាងរហ័សបែបនេះ ក៏ព្រោះតែភាគហ៊ុនរបស់ គេហទំព័របណ្តាញសង្គមយក្ស Facebook បានហក់ឡើង ដល់ទៅ១២% នៅក្នុងសប្តាហ៍នេះ រួមជាមួយនឹងប្រាក់ចំណូល ប្រចាំត្រីមាសរបស់ក្រុមហ៊ុន ដ៏រឹងម៉ាំ និងកើនឡើងជាលំដាប់។

យ៉ាងណាមិញ នៅក្នុងបញ្ជីឈ្មោះនោះផងដែរ គេសង្កេតឃើញថា លោក Bill Gates នាយកក្រុមហ៊ុន Microsoft នៅតែឈរលំដាប់ លេខរៀងទី១ ដដែលជាមួយនឹងទឹកប្រាក់ សរុបនាពេលបច្ចុប្បន្ន របស់លោក ចំនួន ៧៦.២ពាន់លានដុល្លារ។

មិនធម្មតាទេ! Mark Zuckerberg ឡើងជាកំពូល មហាសេដ្ឋីពិភពលោក លំដាប់ទី៦ ក្នុងសប្តាហ៍នេះ
បញ្ជីឈ្មោះកំពូល មហាសេដ្ឋីពិភពលោក ទាំង១០ របស់ទស្សនាវដ្តី Forbes

គូសបញ្ជាក់ផងដែរថា នេះគឺជាដំណឹងល្អ ថ្មីមួយទៀតសម្រាប់ លោក Mark Zuckerberg ពោលគឺក្រោយពីរូបគាត់ ទើបនឹងក្លាយទៅជា ឪពុករបស់គេ កាលពី២ខែមុនប៉ុណ្ណោះ៕

 មិនធម្មតាទេ! Mark Zuckerberg ឡើងជាកំពូល មហាសេដ្ឋីពិភពលោក លំដាប់ទី៦ ក្នុងសប្តាហ៍នេះ
ក្រុមគ្រួសាររបស់លោក Mark Zuckerberg

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត