WHO ប្រកាសអាសន្ន ករណីរាលដាល​ ខ្លាំងនៃមេរោគហ្ស៊ីកា (Zika) នៅអាហ្វ្រិក

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក នៅព្រឹកថ្ងៃសុក្រនេះ បានចេញសេចក្ដីប្រកាសអាសន្ន ចំពោះករណីរីករាលដាលដ៏ខ្លាំងនៃមេរោគថ្មី ហ្ស៊ីកា (Zika) នៅបណ្ដាប្រទេសអាហ្វ្រិក ហើយ ក្នុងតំបន់នេះអាចនឹងមានជំងឺឆ្លងរហូតដល់ទៅ ៤លានករណី ដែលបង្កការប៉ះពាល់ខ្លាំង ចំពោះទារកពេលសម្រាល។
ទីភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នេះបន្ដទៀតថា យោងតាមចំនួនករណីមេរោគលើមនុស្ស ដែលត្រូវបានគេសង្ស័យ ថាមាន ការពាក់ព័ន្ធជាមួយនឹងមេរោគ ដែលបានរីករាលដាលឡើងនៅក្នុងប្រទេសប្រេស៊ីល។
យោងតាមការលើកឡើងរបស់ប្រធានអង្គការសុខភាពពិភពលោក លោកស្រី ច័ន្ទ ម៉ាការ៉េត បានឲ្យដឹងថា គណៈកម្មការសង្គ្រោះបន្ទាន់ នឹងជួបពិភាក្សាគ្នានៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ដើម្បីកំណត់ថាតើ មេរោគ ហ្ស៊ីកា នឹងរាលដាលកម្រិតណា ចំពោះពិភពលោក ហើយនឹងត្រូវ ដោះស្រាយបញ្ហានេះដោយរបៀបណា។
គួរបញ្ជាក់ថា មេរោគនេះបណ្ដាលឲ្យទារក ពេលកើតមកគឺមានក្បាលតូចខុសប្រក្រតី មេរោគនេះបានកើនឡើងនៅប្រទេសប្រេស៊ីលពី ១៦៣ករណី ក្នុង ១ឆ្នាំគិតជាមធ្យម ហើយគេសង្ស័យថាមានអ្នកជំងឺជាង ៣.៧១៨ករណី គិតចាប់តាំងពីការផ្ទុះជំងឺនេះមក ថែមទាំងមានទារកចំនួន ៦៨នាក់បានស្លាប់ដោយសារមេរោគនេះ៕

WHO ប្រកាសអាសន្ន ករណីរាលដាល​ ខ្លាំងនៃមេរោគហ្ស៊ីកា (Zika) នៅអាហ្វ្រិក

WHO ប្រកាសអាសន្ន ករណីរាលដាល​ ខ្លាំងនៃមេរោគហ្ស៊ីកា (Zika) នៅអាហ្វ្រិក