របាយការណ៍៖ ជប៉ុន បញ្ជាយោធា ឲ្យប្រុងប្រៀប កម្ទេចម៊ីស៊ីល របស់កូរ៉េខាងជើង

តូក្យូ៖ ជប៉ុន បានបញ្ជាដល់យោធារបស់ខ្លួនដើម្បីត្រៀមខ្លួនជាស្រេចក្នុងការកម្ទេចម៊ីស៊ីលរបស់កូរ៉េខាងជើង ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បាននឹងកំពុងបាញ់បង្ហោះគ្រាប់រ៉ុក្កែតរបស់ខ្លួននៅថ្ងៃសុក្រនេះ ខណៈនេះដែរ ជប៉ុន ក៏បានបញ្ជាដល់យោធារបស់ខ្លួនឲ្យប្រុងប្រៀបដើម្បីកកម្ទេចនូវគ្រាប់ម៊ីស៊ីលដែលបាញ់ឡើងដោយកូរ៉េខាងជើងផងដែរ ។

លោក Nakatani អគ្គមេបញ្ជាការ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន បានបញ្ជាដល់កងយោធារបស់ជប៉ុន ឲ្យប្រុងប្រៀបបាញ់ទម្លាក់គ្រាប់ម៊ីស៊ីល ដែលបាញ់ចេញដោយកូរ៉េខាងជើង ។ ការបាញ់ឡើងរបស់ប្រទេសកូរ៉េខាងជើងនូវគ្រាប់រ៉ុក្កែតនោះនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ។ ទីភ្នាក់ងារព័ត៌មានក្យូដូ បានចុះផ្សាយយ៉ាងដូច្នេះ ។

បើយោងតាមប្រសាសន៍របស់ស្ត្រីអ្នកនាំពាក្យមួយរូបមកពីក្រសួងការពារជាតិ ជប៉ុន លោកមិនបានបញ្ជាក់ច្បាស់លាស់ថា នឹងផ្តើមពេលណានោះទេ ។ ដោយគ្រាប់សង្កត់ធ្ងន់ថា "នឹងធ្វើឲ្យប្រាកដប្រជាណស់នៃយុទ្ធសាស្ត្ររបស់យើង" ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្តីថាដូច្នេះ ។

លោកស្រីបានបញ្ជាក់ថា "ប៉ុន្តែ យើងទាំងអស់គ្នា បានធ្វើការវាយតម្លៃអស់ទៅហើយដើម្បីទទូលខុសត្រូវ (ចំពោះគ្រាប់ម៊ីស៊ីល) ដោយប្រមូលបាននូវព័ត៌មាន និងការសម្របសម្រួលជាមួួយបណ្តាប្រទេសដែលផ្តោតសំខាន់ទៅលើបញ្ហានេះ" ។

គួរបញ្ជាក់ថា កូរ៉េខាងជើង ត្រូវបានហាមប្រាមមិនឲ្យប្រើគ្រាប់ម៊ីស៊ីលដែលបំពាក់នូវបច្ចេកវិទ្យា ដោយក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាតិ ព្រោះថា រាល់ការបាញ់បង្ហោះឡើងវា នឹងបង្កឲ្យមានភាពតានតឹងនៅក្នុងសហគមន៍អន្តរជាតិ បន្ទាប់ពីប្រទេសនេះបានសាកល្បងនូវនុយក្លេអ៊ែរចុងក្រោយរបស់ខ្លួនក្នុងអំឡុងប៉ុន្មានសប្តាហ៍មកនេះ ៕

របាយការណ៍៖ ជប៉ុន បញ្ជាយោធា ឲ្យប្រុងប្រៀប កម្ទេចម៊ីស៊ីល របស់កូរ៉េខាងជើង