រកឃើញ​ជម្ងឺកញ្ជ្រឹល ​ប្រភេទ​ថ្មីមួយ​ករណី​ទៀត កើត​លើ​ទារក​អាយុ ៧ ខែ​

Doliprane TVC

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បញ្ជាក់​ពី​ការរកឃើញ​ជំងឺ​កញ្ជ្រឹល​ថ្មី​មួយ​ករណី​ទៀត ដែល​បានកើត​លើ​ទារក​អាយុ ៧ ខែ ។ ករណី​ជំងឺ​កញ្ជ្រឹល​លើ​ទារក​អាយុ ៧ ខែ​នេះ ជា​ករណី​ពិសេស ដែល​ត្រូវបាន​រកឃើញ ព្រោះ​ជាទូទៅ​ជម្ងឺ​កញ្ជ្រឹល​កើតមាន​នៅលើ​ទារក​អាយុ ៩ ខែ ហើយ​អនុលោម​តាម​ប្រតិទិន​របស់​អង្គការ​សុខភាព​ពិភពលោក វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រឹល ស្អូច​ទី ១ អាច​ផ្តល់ជូនបាន​លុះត្រាតែ​ទារក​មាន​អាយុ​ចាប់ពី ៩ ខែ​ឡើងទៅ ។

រកឃើញ​ជម្ងឺកញ្ជ្រឹល ​ប្រភេទ​ថ្មីមួយ​ករណី​ទៀត កើត​លើ​ទារក​អាយុ ៧ ខែ​

ករណី​ជំងឺ​កញ្ជ្រឹល​នេះ គឺជា​ផ្នែក​មួយ​នៃ​ការតាមដាន​ស្រាវជ្រាវ​ជាប្រចាំ​របស់​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃ ទី ២៦ ខែមករា ឆ្នាំ ២០១៦ ។ ការប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា មាន​ករណី​សង្ស័យ​ជំងឺ​កញ្ជ្រឹល​មួយ​ករណី​លើ​ទារក​អាយុ ៧ ខែ ដែល​បាន​រាយការណ៍​មក​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ១៨ ខែមករា ដែល​ទារក​នោះ មកពី​ឃុំ​ព្រះវិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

រកឃើញ​ជម្ងឺកញ្ជ្រឹល ​ប្រភេទ​ថ្មីមួយ​ករណី​ទៀត កើត​លើ​ទារក​អាយុ ៧ ខែ​

ករណី​សង្ស័យ​នេះ ត្រូវបាន​បញ្ជាក់ថា ជា​ជំងឺ​កញ្ជ្រឹល ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង ដោយ​មន្ទីរពិសោធន៍​ប្រចាំ​តំបន់​របស់​អង្គភាព សុខភាព​ពិភពលោក នៅក្នុង​ទីក្រុង​ហុងកុង នៅ​ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៦ ។​ ​ក្រោយពី​ទទួលបាន​លទ្ធផល​ពិសោធន៍​ភ្លាមៗ ក្រសួងសុខាភិបាល​បាន​កោះប្រជុំ​បន្ទាន់ ហើយ​បា​នប​ញ្ចូ​ន​ក្រុម​អង្កេត​ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​អង្កេត​ករណី​បន្ថែមទៀត និង សម្រាប់​រៀបចំ​សកម្មភាព​ឆ្លើយតប​ជាបន្ទាន់​ផងដែរ ។ មនុស្ស​ដែល​ផ្ទុក​វីរុស​ជំងឺ​កញ្ជ្រឹល​នេះ អាច​ឆ្លងទៅ​អ្នកដទៃ​បាន សូម្បីតែ​មុនពេល​មាន​ចេញ​រោគសញ្ញា​កន្ទួល​ក្រហម​លេចឡើង​ក៏ដោយ​៕​សុថា​ត់​