ហ្វេ​ស​ប៊ុ​ក រកចំណូលបាន​ខ្ពស់​មែនទែន​

Doliprane TVC

​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ជា​ក្រុមហ៊ុន​បម្រើសេវា​បណ្តាញ​សង្គម​អន​ឡាញ កំពូល​និយម​របស់​ពិភពលោក បាន​ផ្សព្វផ្សាយ​លទ្ធផល​ក្នុង​ត្រីមាស​ទី ៤ ពី​ខែតុលា ដល់​ខែធ្នូ ឆ្នាំ ២០១៥ ពី​ចំណូល​កើនឡើង​ដល់ 51,7% បើ​ប្រៀប​នឹង​ឆ្នាំ ២០១៤ ដែល​ភាគច្រើន​បានមកពី​ការលក់​ពាណិជ្ជកម្ម​ក្នុង​ទូរស័ព្ទដៃ ។​ ការកើនឡើង​យ៉ាងគំហុក​នេះ ដោយសារ​ហ្វេ​ស​ប៊ុ​កបាន​អភិវឌ្ឍ Application ក្នុង​ប្រព័ន្ធ​ទូរស័ព្ទដៃ និង ការផ្សាយពាណិជ្ជកម្ម​ក្នុង​រចនាបថ​ថ្មី ។ ទិន្នន័យ​បង្ហាញថា ក្នុង​ត្រីមាស​ទី ៤ នេះ ចំណូល​បាន ៥.៨៤០ លាន​ដុល្លារ​សហរដ្ឋ ក្នុង​ចំនួន​នេះ ៨០% បានមកពី​ការផ្សាយពាណិជ្ជកម្ម​ក្នុង​ទូរស័ព្ទដៃ និង សល់​ពីនេះ​បានមកពី​ការមើល​វីដេអូ ដែល​ធ្វើឱ្យ​ពាណិជ្ជកម្ម​រត់​មក​កើនឡើង ។ កាលពី​ឆ្នាំ ២០១៤ ចំណូល​បាន​ត្រឹម ៣.៨៥០ លាន​ដុល្លារ ។

​ហ្វេ​ស​ប៊ុ​ក​នៅបាន​ឱ្យដឹងទៀតថា ស្ថិតិ​គិត​ត្រឹម​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៥ ចំនួន​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ប្រមាណ ១.៥៩០ លាន​នាក់ កើន​ពី​ឆ្នាំ ២០១៤ ចំនួន ១៤% ដែល​ក្នុងនេះ ចំនួន ១.៤៤០ លាន​នាក់​ប្រើ​ទូរស័ព្ទដៃ ឬ កើន​ពី​ឆ្នាំ ២០១៤ ចំនួន ២១% ៕
​សូរ្យកាន្ត (​ថៃ​រ៉ាត់​)