Messi នឹង​បាន​ប្រាក់​ឈ្នួល​ជាង​​៨​សែន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​ នៅ​រដូវកាល​ក្រោយ

Messi នឹង​បាន​ប្រាក់​ឈ្នួល​ជាង​​៨​សែន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​ នៅ​រដូវកាល​ក្រោយ

Lionel Messi នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​​​កម្លាំង​ពលកម្ម ​ប្រមាណ ៥៨៣០០០ផោន (ជាង៨៤០០០០ ដុល្លារ​អាមេរិក) ក្នុង​មួយ​សប្ដាហ៍​ពី​ក្លឹប Barcelona ចាប់​ពី​រដូវកាល​ក្រោយ​ទៅ។

 

Messi នឹង​បាន​ប្រាក់​ឈ្នួល​ជាង​​៨​សែន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​ នៅ​រដូវកាល​ក្រោយMessi នឹង​បាន​ប្រាក់​ឈ្នួល​ជាង​​៨​សែន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​ នៅ​រដូវកាល​ក្រោយ

 

ចំនួន​ខាងលើ​នេះ ​នឹង​ធ្វើ​ឲ្យ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ក្លាយ​ជា​កីឡាករ​បាល់ទាត់​អាជីព​ដែល​មានចំណូល​ប្រចាំ​សប្ដាហ៍​ថ្លៃ​បំផុត​ក្នុង​ពិភព​បាល់ទាត់ ហើយ​វា​ច្រើន​ជាង​សឹង​តែ​គុណ​នឹង​២ បើ​ធៀប​នឹងចំណូល​បច្ចុប្បន្ន​របស់​ខ្សែប្រយុទ្ធ​វ័យ​២៨ឆ្នាំ។

 

ថ្លៃ​ឈ្នួល​​បច្ចុប្បន្ន​​របស់ Messi គិត​ជា​ឆ្នាំ​គឺ​ប្រមាណ ១៧លានផោន (២៤,៥លាន​ដុល្លារ) នឹង​កើន​ដល់ ២៩,៨​លាន​ផោន (៤៣​លាន​ដុល្លារ) បើ​យោង​ទៅ​តាម​កិច្ចសន្យា​ចាស់​ជាមួយ​ក្លឹប​ដែល​នឹង​ផុត​កំណត់​នៅ​ខែមិថុនា ​ឆ្នាំ​២០១៨​ខាង​មុខ។

 

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ថ្លៃ​ឈ្នួល ៥៨៣០០០ ផោន​ក្នុង​មួយ​សប្ដាហ៍ ដែល​ក្លឹប​ជើងឯក​ចាស់ La Liga គ្រោង​ផ្ដល់ឲ្យ Messi នៅ​មាន​ចំនួន​តិច​ជាង​រហូត​ដល់​២​សែន​ផោន បើ​ធៀប​នឹង​ចំនួន​ដែល Man City ហ៊ាន​ផ្ដល់​ឲ្យ (៨សែនផោន ឬ ១,១លាន ដុល្លារ)  ក្នុង​ករណី​ដែល​រូប​គេ​យល់ព្រម​ផ្ទេរ​ទៅ​​កាន់​ទឹកដី Etihad៕

 

ចុចអាន៖ Man City ​​ឲ្យ​ថ្លៃ​ឈ្នួល​​ Messi លើ​ Barca​ ជិត​ទ្វេ​ជា​​ពីរ

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ TheSun