អម្ពរ ទេវី គ្រោង​មក​ថត​រឿង​នៅ​ស្រុក​ខ្មែរ​

Doliprane TVC

​អតីត​តារា​សម្តែង​ជើងចាស់ ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​កាលពី​ទសវត្សរ៍​ឆ្នាំ ៨០ និង ៩០ អ្នកនាង អម្ពរ ទេវី បាន​បាត់​មុខ​ពី​វិស័យ​ភាពយន្ត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ក្រោយពី​អ្នកនាង​បាន​ចេញទៅ​រស់នៅ​សហរដ្ឋ​អា​មេរិ​ក មាន​ស្វាមី និង កូន​នោះ ។

អម្ពរ ទេវី គ្រោង​មក​ថត​រឿង​នៅ​ស្រុក​ខ្មែរ​

អម្ពរ ទេវី គ្រោង​មក​ថត​រឿង​នៅ​ស្រុក​ខ្មែរ​

ដោយឡែក​ថ្មីៗ​នេះ «​ប្រជាប្រិយ​» ទទួលបាន​ពត៌មាន​ថា អ្នកនាង អម្ពរ ទេវី គ្រោង​នឹង​មកលេង​ស្រុកកំណើត ក្នុង​គោលបំណង​ថត​ភាពយន្ត​សារជាថ្មី ក្នុងអំឡុង​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ឆ្នាំនេះ ។​

អម្ពរ ទេវី គ្រោង​មក​ថត​រឿង​នៅ​ស្រុក​ខ្មែរ​

អម្ពរ ទេវី គ្រោង​មក​ថត​រឿង​នៅ​ស្រុក​ខ្មែរ​

​ថ្វីត្បិតតែ​អ្នកនាង អម្ពរ ទេវី បាន​បាត់​មុខ​ពី​សិល្បៈ​អស់​រយៈពេល​យ៉ាងយូរ​ក៏ពិតមែន ប៉ុន្តែ​ស្នា្​ដៃ​សម្តែង​របស់​អ្នកនាង នៅតែ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​បងប្អូន​ទស្សនិកជន​ខ្មែរ​ច្រើន​ដដែល ។

អម្ពរ ទេវី គ្រោង​មក​ថត​រឿង​នៅ​ស្រុក​ខ្មែរ​

អម្ពរ ទេវី គ្រោង​មក​ថត​រឿង​នៅ​ស្រុក​ខ្មែរ​

ពេលនេះ​អ្នកនាង អម្ពរ ទេវី រស់នៅ​សហរដ្ឋ​អា​េ​ម​រិ​ក យ៉ាង​មាន​សេចក្តីសុខ ជាមួយ​ស្វាមី​ថ្មី និង កូនប្រុស ស្រី របស់​អ្នកនាង រាល់ពេល​មាន​ពិធី​ជួបជុំ​មិត្តភក្តិ​សិល្បៈ អ្ន្​កនាង​តែងតែមាន​វត្តមាន​ជានិច្ច មិនតែប៉ុណ្ណោះ​អ្នកនាង​តែងតែ​ឡើង​ច្រៀង​លេង​កំសាន្ត​ថែមទៀត ។

អម្ពរ ទេវី គ្រោង​មក​ថត​រឿង​នៅ​ស្រុក​ខ្មែរ​

អម្ពរ ទេវី គ្រោង​មក​ថត​រឿង​នៅ​ស្រុក​ខ្មែរ​

ទោះបីជា​អ្នកនាង អម្ពរ ទេវី មាន​អាយុ​ច្រើន​បន្តិច​ក្តី តែ​រូប​សម្រស់​របស់​អ្នកនាង​នៅតែ​ស្រស់ស្អាត​មិន​ចាញ់​មិត្តភក្តិ​រួម​ជំនាន់​ឡើយ ។ ​រាល់ពេល​ទំនេរ​អ្នកនាង អម្ពរ ទេវី តែងតែ​ចំណាយ​ពេលវេលា​មកលេង​ស្រុកកំណើត ជួបជុំ​បងប្អូន សម្រាប់​ឆ្នាំ ២០១៦ នេះ​វិញ អ្នកនាង អម្ពរ ទេវី គ្រោង​នឹង​មកលេង​ស្រុក​ខ្មែរ​ផងដែរ នៅ​កំឡុងពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ នេះ​បើតាម​ការ​បង្ហើប​ប្រាប់​ពី​ប្រភព​ស្និទ្ធ​ជាមួយ​អ្នកនាង​នៅក្នុង​ស្រុក​ខ្មែរ ។​

អម្ពរ ទេវី គ្រោង​មក​ថត​រឿង​នៅ​ស្រុក​ខ្មែរ​

អម្ពរ ទេវី គ្រោង​មក​ថត​រឿង​នៅ​ស្រុក​ខ្មែរ​

​បើតាម​ប្រភព​ពត៌មាន​ដដែល​នេះ បាន​បង្ហើប​ប្រាប់​បន្តទៀតថា អ្នកនាង អម្ពរ ទេវី មិន​ត្រឹមតែ​មកលេង​ស្រុក​ខ្មែរ​ប៉ុណ្ណោះ​ទេ ក្នុ​ង​ឆ្នាំនេះ​អ្នកនាង​ឆ្លៀតពេល​ថត​រឿង​ថ្មី​មួយ ឲ្យ​ផលិតកម្ម​ក្នុងស្រុក ប៉ុន្តែ​ខាង​ផលិតកម្ម​នោះ​ព្យាយាម​លាក់បាំង​មិន​ប្រាប់​ពី​ចំណងជើង​រឿង​ដែល​អ្នកនាង​ត្រូវ​សម្តែង​នោះទេ ព្រោះ​រឿង​មិនទាន់​ចាប់ផ្តើម​ថត ចាំ​ពេល​ថត​ទើប​បង្ហាញ​ប្រាប់ ។

អម្ពរ ទេវី គ្រោង​មក​ថត​រឿង​នៅ​ស្រុក​ខ្មែរ​

អម្ពរ ទេវី គ្រោង​មក​ថត​រឿង​នៅ​ស្រុក​ខ្មែរ​

ទស្សនិកជន​ដែល​ស្នេហា​វិស័យ​សិល្បៈ នៅពេលដែល​បានដឹងថា អ្នកនាង អម្ពរ ទេវី គ្រោង​នឹង​មក​ថត​រឿង​ថ្មី​នៅក្នុង​ទឹកដី​កំណើត​របស់ខ្លួន​នោះ ម្នាក់ៗ​បាន​សម្តែង​នូវ​អារម្មណ៍​ត្រេកអរ និង ស្វាគមន៍​វត្តមាន របស់​អ្នកនាង​គ្រប់ៗ​គ្នា ៕ អា​លី​ណា

អម្ពរ ទេវី គ្រោង​មក​ថត​រឿង​នៅ​ស្រុក​ខ្មែរ​