ក្លិប Real Madrid បើក​សា​លា​បាល់​ទាត់​ទី​២​​នៅភ្នំ​ពេញ

មូលនិ​ធិ​របស់​ក្លិប Real Madrid ឬ Real Madrid Foundation នឹង​បើក​សា​លា​បាល់​​​ទាត់​ទី​២​នៅកម្ពុជា​។

real-madrid-201629គោល​បំណង​នៃ​​ការ​បើក​សា​លា​នេះ​គឺ​ការ​ជួយ​ដល់​ក្មេង​ដែលមិន​បាន​ចូល​សា​លា ឬ​កន្លែង​ហ្វឹកហាត់​​អាជីព​ដើម្បី​ឲ្យមាន​អនា​គត​កាន់​តែ​ល្អ​ប្រសើរ​ឡើង​​។ អង្គ​ការ​របស់ Real Madrid នេះ បាន​ចុះ​ហត្ថលេខា​​សហ​ប្រត្តិការណ៍មួយ​ជាមួយ​នឹង​អង្គ​ការស្នាម​ញញឹម​នៃ​កុមារ ឬ PSE (Por la Sonrisa de un Nino) ដើម្បី​បង្កើត​សា​លា​កីឡា​បាល់​ទាត់​ទី​២​នៅ​រាជ​ធានីភ្នំពេញ​ ប្រទេស​កម្ពុជា​។ លោក Enrique Sánchez អនុ​​ប្រធាន​ប្រតិ​បត្តិ​របស់​អង្គ​ការ Real Madrid Foundation និងលោក​ស្រី Marisa Caprile ប្រធាន​អង្គ​ការ PSE ប្រចាំ​អេ​ស្ប៉ាញ បាន​​ចុះហត្ថលេខា​លើកិច្ច​ព្រមព្រៀង​​នេះ​ក្នុង​កម្ម​វិធី​មួយ​ដែល​ត្រូវ​បាន​​ចូល​រួម​ដោយលោក Emilio Butragueño ប្រធាន​ផ្នែក​​ស្ថា​ប័ន​ទំនាក់​ទំនងនៅ Real Madrid និងលោក Fernando Alonso អ្នក​នាំ​ពាក្យ​នៃ​ក្រុម​​ប្រឹក្សា​ប្រធាន​របស់​អង្គ​ការ PSE ប្រចាំ​អេ​ស្ប៉ាញ​។ ក្រោយ​ពី​បាន​បើក​សា​លា​​​កីឡា​ជាលើក​ដំបូងនៅ​ខេត្ត​បាត់​ដំ​បង ប្រទេស​កម្ពុជា កាលពី​ខែ​មី​នា ឆ្នាំ​២០១៥ រួម​ជា​មួយ​នឹង​អង្គ​ការ Sauce ប្រធាន​​មូល​និធិ Real Madrid បាន​បោះ​ជំ​ហាន​ឆ្ពោះ​ទៅកាន់​សា​លា​ថ្មី​នេះ​ក្នុង​រាជ​ធានី​​នៃ​ព្រះរា​ជា​ណា​ចក្រ​មួយនេះ​។ កីឡា​នឹង​​បន្ថែម​ទៅលើ​ការ​ងារ​ដែល​​បាន​ចាប់​ផ្តើម​រួច​ជា​ស្រេច​ក្នុង​រយៈ​ពេល​​ពីរ​ទស​វត្សរ៍កន្លង​ទៅ​ដើម្បី​ផ្តល់​​ឲ្យ​ពួក​គេនូវ​សា​លា និង​ការ​ហ្វឹកហាត់​បែប​អាជីព​​ក្នុងការ​ទទួល​​បាន​អនា​គត​កាន់​តែ​ល្អ​ប្រសើរ​។ ទាក់​ទង​នឹង​​កិច្ច​ព្រមព្រៀង​ថ្មីនេះ លោក Emilio Butragueño បាន​ឲ្យ​ដឹង​ថា៖ «យើង​ពិត​ជា​រំភើប​ណាស់​ក្នុងការ​​ធ្វើ​សហ​ប្រត្តិ​បត្ត​ការ​ក្នុង​គម្រោង​ដ៏​ល្អ​នេះ​។ ស្ថាប​និក​បាន​រក​ឃើញ​ថា ក្មេង​ៗ​​ជាច្រើនកំពុង​រស់នៅកន្លែង​ចាក់​សំរាម ហើយ​រឿង​នេះពិត​ជា​ផ្តល់​នូវ​ការ​អាណិត​អាសូ​។ ក្រៅ​ពី​អាហារ ពួកគេ​ត្រូវ​ការ​​អប់​រំ និង​ការ​ហ្វឹកហាត់​បែប​អាជីព​»​​៕

ប្រភពព័ត៌មាន៖ RealMadrid.com