តេក្វាន់ដូ​ស្ទីល ITF រៀបចំ​ក្បាល​ម៉ាស៊ីនថ្មី ក្រោយ​បែក​បាក់​ពី WTF

សហព័ន្ធ​កីឡា​តេក្វាន់​ដូអាយធីអែហ្វ​កម្ពុជា ITF (International Taekwondo Federation) ដែល​យក​តាម​លំនាំ​របស់​កូរ៉េ​ខាងជើងនោះ បាន​ធ្វើ​មហាសន្និបាតបញ្ចប់​អាណត្តិ​ចាស់​ និង​រៀបចំ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​សម្រាប់​អាណត្តិ​ថ្មី បន្ទាប់​ពី ITF បាន​​បែកបាក់​​ពី ខេមរៈសហព័ន្ធ​តេក្វាន់​ដូ WTF (World Taekwondo Federation) យក​លំនាំ​តាម​កូរ៉េ​ខាង​ត្បូង ដែល​ពី​មុន​ត្រូវ​បានដាក់​បញ្ចូល​គ្នា​តែ​មួយ​​នោះ។

 

kh-if-2

សមាជិកប្រតិបត្តិចំនួន​១១នាក់ ត្រូវ​បាន​ជ្រើស​រើស​តាម​រយៈ​ការ​បោះ​ឆ្នោត នៅ​ក្នុងមហាសន្និបាត​​បញ្ចប់​អាណត្តិ​ចាស់ ២០១១-២០១៥ និងការរ​រៀប​ចំ​ទិសដៅ​សម្រាប់​​​អាណិត្តថ្មី ឆ្នាំ២០១៦ ដល់ឆ្នាំ​២០២០ កាល​ពី​ព្រឹក​ថ្ងៃសុក​នេះ ​ ហើយ​នៅ​ពេល​នោះ ​អង្គ​មហា​សន្និបាត​បាន​ប្រកាស​តែង​តាំង ​លោក អ៊ុក រី ជា​ប្រធាន​សហព័ន្ធ លោក ​អ៊ួ រតនា អនុប្រធាន លោក ហ៊ឹម រីដា អនុប្រធាន លោក ខូវ ឆាយ អនុប្រធាន លោក ​បួនហ៊ីង សុធីយ៉ា ជា​អគ្គលេខាធិការ លោក កៅ មករា អគ្គលេខាធិការរង លោក ​ប៉ាល ជីវ័ន អគ្គហេរញ្ញឹក លោក ស៊ឹម សានត្រាលា លោក ឯម សុធារ័ត្ន លោក ធិន សុគន្ធី និង​លោក ​ជា ចាន់ឡា ជា​សមាជិក។

kh-if-1

ជាមួយ​តួនាទី​ថ្មី​ជា​ប្រធាន​សហព័ន្ធ​កីឡា​តេក្វាន់ដូអាយធីអែហ្វកម្ពុជា​នេះ លោក អ៊ុក រី បាន​ធ្វើ​ការ​ប្តេ​ជ្ញា​ចិត្ត នៅ​ចំពោះ​មុខ​សមាជិកប្រតិបត្តិ​ថា ​លោក​នឹង​ព្យាយាម​ដឹក​នាំ ITF ឲ្យ​មាន​ការ​រីក​ចម្រើន និង​ទទួល​បាន​កា​រគាំ​ទ្រ​ច្រើន​ពី​មហាជន ដោយ​លោក​​នឹងរៀបចំ​យុទ្ធវែង ​ឬ​យុទ្ធ​សាស្រ្ត​​ខ្លី ​ទៅ​តាម​គណៈកម្មការ​ប្រតិបត្តិ​ថ្មី ​ហើយ​នៅ​ក្នុង​នោះ យើង​ក៏​​មាន​ទិស​ដៅ​យុទ្ធ​​បណ្តុះ​បណ្តាល​អត្ត​ពលិក​​វ័យ​ក្មេង ​និង​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​នៅ​ក្នុងស្រុក ​និង​កៅ​ប្រទេស​ឲ្យ​បាន​ច្រើន​ដង​ក្នុង​មួយ​ឆ្នាំៗផង​ដែរ។

kh-if-3យ៉ាងណា​ក៏​ដោយ លោក កែវ រ៉េមី រដ្ឋលេខាធិ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី និង​ជា​ប្រធាន​កិត្តិយសសហព័ន្ធ​កីឡា​តេក្វាន់ដូ​អាយធីអែហ្វកម្ពុជា ហើយ​ក៏​ជា​អតីត​ជើង​ឯក​កីឡា​តេក្វាន់់ដូ ITF ​នៅ​សហ​រដ្ឋ​មេរិកមួយ​​រូប​នេះផង​នោះ ​​បាន​ថ្លែង​នៅ​ក្នុង​មហាសន្និបាត​នោះ​​ថា កីឡា​តេក្វាន់ដូ ​​ជា​ក្បាច់​គុន​ដើម​របស់​ប្រជាជន​កូរ៉េ​ខាងជើង​ដ៏​ពិត​ប្រាដក ហើយ​ការ​ហ្វឹក​ហាត់​ក្បាច់​គុននេះ គឺ​​ទាមទា​រដាច់​ខាត​ នៅ​ការ​​គោរព​វិន័យ មាន​សុជីវធម៌ ពី​ព្រោះ​ការ​ហាត់​កីឡា​ មិន​ត្រឹម​អាច​ការពារ​ខ្លួន​នោះ​ទេ ប៉ុន្តែ​យើង​បាន​ទាំង​សុខភាព​ល្អ​ទៀត​ផង៕