អាហា​រទាំង ៦ ដែល​បំផ្លាញ ជីវិត​ផ្លូវភេទ​របស់​អ្នក​

អាហា​រទាំង ៦ ដែល​បំផ្លាញ ជីវិត​ផ្លូវភេទ​របស់​អ្នក​

​រាងកាយ​របស់​យើង ត្រូវការ​ថាមពល តាមរយៈ​ចំណីអាហារ ដើម្បី​បំពេញ​តួនាទី​នីមួយៗ ឲ្យបាន​ល្អ​ប្រសើរ​។ ក្រៅពីនេះ ចំណីអាហារ ក៏​អាច​ជះឥទ្ធិពល ទៅលើ​បញ្ហា​ផ្លូវភេទ​ផងដែរ​។ ប្រសិនបើ​ដៃគូ​របស់​អ្នក មិនសូវ​មាន​ចំណង់​រឿង​លើ​គ្រែ កត្តា​ចំណីអាហារ ក៏​អាច​រួមចំណែក ដល់​បញ្ហា​នេះ​ដែរ​។​
​ថ្ងៃនេះ យើងខ្ញុំ​នឹង​ណែនាំ នូវ​ចំណីអាហា​រទាំង ៦ ប្រភេទ ដែល​អ្នក​គួរតែ​ចៀសវាង ប្រសិនបើ​អ្នក កំពុង​មាន​បញ្ហា​ខ្សោយ​ផ្លូវភេទ​។​

១.​អាហារ​ឆ្អិន​ស្រាប់​
​អាហារ​កំប៉ុង ជាដើម​ចម ដែល​ធ្វើឲ្យ​មនុស្ស​ភាគច្រើន បាត់បង់​ចំណង់​លើ​គ្រែ ជាពិសេស បុរស​តែម្តង​។ អាហារ​ឆ្អិន​ស្រាប់ បាន​បាត់បង់​គុណភាព និង​ជីវជាតិ​ជាច្រើន ដែល​រាងកាយ​យើង​ត្រូវការ ដើម្បី​មាន​សុខភាព​ល្អ​។ ក្រៅពីនេះ ការ​ទទួលទាន​អាហារ​ឆ្អិន​ស្រាប់ ឬ​អាហារ​កំប៉ុង​ច្រើនពេក អាច​ធ្វើឲ្យ​យើង​ប្រឈមមុខ​នឹង ជំងឺ​ផ្សេងៗ​ជាច្រើន​។​

២. ទឹកក្រូច​
​អ្នកណា​ក៏​ចូលចិត្ត​ទឹកក្រូច​ដែរ ទោះបីជា​ដឹងថា វា​មិន​ល្អ ចំពោះ​សុខភាព​ក៏ដោយ​។ ក្រៅ​ពី​បញ្ហា​សុខភាព ដូចជា ជំងឺ​ទឹកនោម​ផ្អែម ជំងឺលើសឈាម ជំងឺ​បេះដូង ... ទឹកក្រូច ក៏​អាច​ធ្វើឲ្យ​ចំណង់តណ្ហា​របស់អ្នក​ធ្លាក់ចុះ​ផង​ដែរ​។​

៣. ពោត​លីង​
​អ្នក​ប្រហែលជា​ភ្ញាក់ផ្អើល ឬ​មិន​ជឿ​ហើយ នៅពេល​លឺថា ពោត​លីង មិនល្អ​ចំពោះ​សុខភាព​ផ្លូវភេទ ប៉ុន្តែ វា​ជា​ការពិត​។ សារធាតុ​គីមី​ដែល​មាន​នៅក្នុង​ពោត​លី​ង ត្រូវបាន​គេ​រកឃើញ​ថា អាច​សម្លាប់​ចំណង់​ផ្លូវភេទ​បាន ហើយ​អាច​បង្ក​ជា​ជំងឺ​លើ​ប្រូ​ស្តា​ទៀតផង​។​

៤. ជាតិ​អាល់កុល​
​អ្នក​ប្រហែលជា​ដឹង​ហើយ​ថា ជាតិ​អាល់កុល ជា​សត្រូវ​នឹង​សិច​។ បើ​ចង់​សុខ​ស្រួល​នៅលើ​គ្រែ អ្នក​ត្រូវ​ចាកចេញ​ពី​ជាតិ​អាល់​កុល ឬ​ស្រា​ឲ្យបាន​។ ស្រា អាច​ធ្វើឲ្យ​លិង្គ​ងាប់ និង​បាត់​ចំណង់​ផ្លូវភេទ​តែម្តង ប្រសិនបើ​អ្នក​ទទួល​ទាន​វា​លើស​កម្រិត ក្នុង​រយៈពេល​យូរ​។​

៥. ប័រ​
​ប័រ មាន​ផ្ទុក​អ័រម៉ូន​សំយោគ ដែល​អាច​កាត់បន្ថយ និង​សម្លាប់​ចំណង់​ផ្លូវភេទ​របស់​អ្នក​បាន​យ៉ាង​ងាយ​។ អ័រម៉ូន​សំយោគ​ដែល​មាន​នៅក្នុង​ប័រ នឹង​ទៅ​រារាំង ឬ​រំខាន​ដល់​ការផលិត​អ័រម៉ូន oestrogen និង testosterone ដែល​ចាំបាច់​ក្នុង​ការទទួល​បាន​ភាព​ស្រើបស្រាល​។​

៦. ជី​អង្កាម​
​ជី​អង្កាម ផ្តល់​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន ចំពោះ​សុខភាព​ទូទៅ ប៉ុន្តែ អ្នក​ដែល​មាន​បញ្ហា​ផ្លូវភេទ គួរតែ​ចាកចេញ​ពី​ជី​អង្កាម​ហើយ​។ ជាតិ Menthol ដែល​មាន​នៅក្នុង​ជី​អង្កា​ម ត្រូវបាន​គេ​សិក្សា​ឃើញថា អាច​កាត់បន្ថយ​អ័រម៉ូន testosterone ហើយ​ជា​លទ្ធផល ចំណង់​ផ្លូវភេទ នឹង​ចុះ​ខ្សោយ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។