៦០ វិនាទី បំបាត់​អាការ​ចុក​រួយ​-​ក​

Doliprane TVC

​ប្រសិនបើ​អ្នកមាន​អាការ​ចុក​-​ក​ខ្លាំង ហើយ​បើទោះជា​បាន​ម៉ាស្សា និង ចំណាយ​ថវិកា និង ពេលវេលា​ច្រើន​ព្យាបាល​យ៉ាងណាក្តី​ក៏​នៅតែ​មិនបាន​ធូរស្រាល​បន្តិច​សោះ​នោះ អ្នក​អាច​សាកល្បង​តាម ៤ ចំណុច​ដូចខាងក្រោម ៖

​ចំណុច​ទី ១
​សង្កត់​ឈ្លី​ត្រង់​កន្លែង​-​ក​ដែល​ចុក​នោះ​ឱ្យបាន​ខ្លាំង និង ញឹកញាប់ គឺ​ថាបើ​អ្នកមាន​អាការ​ចុក​ស្មា​ខាងស្តាំ អ្នក​គួរ​យកដៃ​ស្តាំ​មក​ឈ្លី ហើយ​បើ​ចុក​ក​ខាងឆ្វេង​ត្រូវ​យកដៃ​ឆ្វេង​មក​ឈ្លី ។

​ចំណុច​ទី ២
​យក​ម្រាមដៃ​ខាង​ណា​ក៏បាន​ទៅ​ចុច​ឈ្លី​ត្រង់​បរិវេណ​ឈឺ​ឱ្យបាន​ខ្លាំងៗ តែ​មិនត្រូវ​ចុច​ខ្លាំងពេក​ទេ បើសិនជា​អ្នក​ចុកចាប់​ខ្លាំង​ពិបាក​ទ្រាំ ។ ប៉ុន្តែ​បើសិនជា​ពិបាក​ប្រើ​ម្រាមដៃ​ទៅ​ចុច​ឈ្លី អ្នក​អាច​ប្រើ​គ្រាប់​បាល់​តិ​ន្នី​ស ឬ ឧបករណ៍​អ្វី​ក៏បាន​ឱ្យតែ​មាន​រាង​មូលមក​លញ់​ត្រង់​បរិវេណ​ឈឺ​នោះ ។

​ចំណុច​ទី ៣
​ងាកក្បាល​អ្នក​ក្នុង​ទិស​ផ្ទុយ​ពី​បរិវេណ​-​ក​ដែល​ឈឺ (​បើ​អ្នក​ឈឺ​-​ក​ខាង ឆ្វេង​ត្រូវ​ងាក​ទៅ​ស្តាំ​) រួច​ឱនក្បាល​ចុះក្រោម​បន្តិច ធ្វើ​ចុះឡើងៗ​ដោយ​ព្យាយាម​លាតសន្ធឹង​បរិវេណ​សាច់ដុំ​ដែល​ឈឺ​នោះ​ឱ្យបាន​ច្រើនដង​ដើម្បី​បន្ថយ​អាការ​ចុក​រួយ ។

ចំណុច​ទី ៤
​លាតសន្ធឹង​ដៃ ជើង ហើយ​ធ្វើ​ចលនា​ពត់​ស្មា ចង្កេះ ឱ្យបាន ២០ ដង ក្នុង​មួយថ្ងៃ ដូចជា​ឥរិយាបថ​ទើប​ក្រោកពីដំណេក​ដើម្បីឱ្យ​សរសៃ​សាច់ដុំ​ទាំង​អស់នៃ​រាងកាយ​បាន​លា​ពន្យឺត និង សម្រួល​ចលនា​បាន​គ្រប់គ្រាន់ ៕​សុផល​