ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប អនុវត្តតាម​រាជរដ្ឋាភិបាល ក្នុងការ​សាងសង់​កំពង់ផែ ដើម្បី​បម្រើ​ដល់​ការដឹកជញ្ជូន​សម្ភារៈ​ទៅ​អភិវឌ្ឍ​លើ​កោះរ៉ុង​

ភ្នំពេញ: ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦ នៅ​ទីស្ដីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បាន​បើក​កិច្ចប្រជុំ​រវាង​គណៈកម្មាធិកា​រ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា និង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប របស់​ឧកញ៉ា គិត ម៉េង ដើម្បី​ពិភាក្សា​ទៅលើ​ការសាងសង់​កំពង់ផែ ដើម្បី​បម្រើ​ដល់​ការដឹកជញ្ជូន​សម្ភារៈ​ទៅ​អភិវឌ្ឍ​លើ​កោះរ៉ុង​។

​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ លោក​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ និង​មានការ​អញ្ជើញ​ចូលរួម​ពី លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក សុខ ចិន្តា​សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា លោក ព្រំ សុខា តំណាង​ក្រសួងមហាផ្ទៃ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ លោក​ឧកញ៉ា គិត ម៉េង តំណាង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។

​ជា​លទ្ធផល​អង្គប្រជុំ​សម្រេចបាន​ចំនួន​៣​ចំណុច​គឺ​៖
១/​ក្រុមហ៊ុន​គាំទ្រ​អនុវត្តតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល តាមរយៈ​សជណ​លេខ​៧២ និង​លេខ​៩៤៧ និង​លិខិត​របស់​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា។​
២/​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍ​តប​ន់​ឆ្នេរសមុទ្រ​កម្ពុជា និង​លើកសំណើរ​ទៅ​រាជរដ្ឋាភិបាល ដើម្បីឱ្យ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប អាច​ប្រើប្រាស់​ចំណែក​ណាមួយ​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្នុងតម្លៃ​សម្បទាន​ណាមួយ​។
៣/​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​នឹង​ស្នើសុំ​រាជរដ្ឋាភិបាល​សិក្សា​បន្ថែម​ទៅលើ​ទីតាំង​សម្រាប់​ការវិនិយោគ និង​ការអភិវឌ្ឍ​កំពង់ផែ​ទេសចរណ៍ ហើយ​ស្នើសុំ​គោលការណ៍​ទៅ​រាជរដ្ឋាភិបាល ដើម្បី​សម្រេច​លើ​ការវិនិយោគ​តាមរយៈ BOT ប្រសិនបើ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​មានបំណង​វិនិយោគ គណៈកម្មាធិការ​ស្វាគមន៍ ដើម្បី​ប្រើប្រាស់​រួម​៕​