រឿងរ៉ាវ​ភ្នំពេញ​ក្រោ​ន​៖ FFC ពិន័យ​អតីត​ក្រុម​គ្រូបង្វឹក ប៉ុន្តែ​ក្រុម​កីឡាករ​មាន​សិទ្ធិ​រក​ក្លិប​ថ្មី​

​លោក អេង ពៅ​ទិ​ត្យ ប្រធាន​គណៈកម្មកា​រវិ​ន័យ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) នៅ​ថ្ងៃទី​២៩ ខែមករា នេះ បានចេញ​សេចក្តីសម្រេច​ពិន័យ​អតីត​គ្រូបង្វឹក​ភ្នំពេញ​ក្រោ​ន​ចំនួន​៤​នាក់ និង​បើកផ្លូវ​ឲ្យ​កីឡាករ​ដែលមាន​បញ្ហា​ចំនួន​៧​នាក់ មាន​សិទ្ធិ​ជ្រើសរើស​ក្លិប​ថ្មី​។​

​យោងតាម​ការសម្រេច លោក ប៊ួ​យ ដា​រី អតីត​គ្រូបង្វឹក​ក្លិប​យុវជន​ភ្នំពេញ​ក្រោ​ន ត្រូវបាន​ពិន័យ​មិន​ឲ្យ​ពាក់ព័ន្ធ​រាល់​សកម្មភាព​បាល់ទាត់​រយៈពេល​២​ឆ្នាំ​ទាំង​ក្នុង និង​ក្រៅប្រទេស ខណៈ​សមាជិក​គ្រូបង្វឹក​ផ្សេងទៀត រួមមាន លោក ងួន ចាន់​សុធា លោក ទេស សុផាត និង​លោក សើ សីហា មិន​ឲ្យ​ពាក់ព័ន្ធ​រាល់​សកម្មភាព​បាល់ទាត់​រយៈពេល​១​ឆ្នាំ​។​

​ជាមួយគ្នានេះ សហព័ន្ធ​បាន​ច្រានចោល​សេចក្តីថ្លែងការណ៍​ព្យួរ​មន្ត្រី និង​កីឡាករ​របស់​ភ្នំពេញ​ក្រោ​ន កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ហើយ​បាន​តម្រូវ​ឲ្យ​ក្លិប​ទូទាត់​ប្រាក់ខែ​ដែល​នៅ​សេសសល់​ជាមួយ​កីឡាករ កីឡាករ ទូច សុខ​ហេង​, យួ​គ អះ​អា​រី​, សារី ម៉ាត់​ណូ​រ៉ូ​ទីន​, សាន ឧសភា​, ង​យ ស្រ៊ី​ន​, ថោង ដា និង សុះ ស៊ូ​ហា​ណា​។​

​កីឡាករ​ទាំងនោះ ក៏មាន​សិទ្ធិ​រក​ក្លិប​ថ្មី​ដើម្បី​បន្ត​អាជីព​របស់ខ្លួន​ផងដែរ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​